កំពង់ឆ្នាំង ៖ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ព្រះករុណាព្រះ
បាទសម្តេចព្រះបរមនាថសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រ
កម្ពុជាព្រះជន្មគម្រប់៦៤ យាងចូល៦៥ព្រះវស្សាត្រូវបានប្រារព្ធឡើង
នៅព្រឹកថ្ងៃទី១១ ខែឧសភាឆ្នាំ២០១៧នៅសាលា ខេត្តកំពង់ឆ្នាំង ក្រោម
អធិបតីភាពលោកជំទាវដោកសុទ្ធាប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម
ឈួរ ច័ន្ទឌឿន អភិបាលខេត្ត កំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងមាន
ការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃលោកគ្រូអ្នក
គ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋនិងបងប្អូនខ្មែរឥស្លាមក្នុងខេត្តកំពង់ឆ្នាំង
សរុប៣៧៦នាក់។
កម្មវិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ព្រះករុណាព្រះបាទសម្តេចព្រះ
បរមនាថសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះជន្ម
គម្រប់៦៤ យាងចូល៦៥ព្រះវស្សបានប្រារព្ធធ្វើតាមលំដាប់លំដោយ
បានតាមក្បួនខ្នាតព្រះពុទ្ធសាស នាតាមការគ្រោងទុក ដោយមានការ
ចូលរួមអបអរសាទរ យ៉ាងអធឹកអធមពីសមាជិកក្នុងអង្គពិធី។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត កំពង់ឆ្នាំងបានអានសារថ្វាយ
ព្រះពរដល់ព្រះអង្គក្នុងឱកាសថ្ងៃចំរើនព្រះជន្មវស្សារបស់ព្រះ
ករុណាព្រះបាទសម្តេចព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រ នៃព្រះ
រាជាណាចក្រកម្ពុជា ព្រះជន្មគម្រប់៦៤ យាងចូល៦៥ព្រះវស្សា ដែល
បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះថា៖ ទូល
បង្គំជាខ្ញុំក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រះសង្ឃ មន្រ្
តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ សិស្សា
នុសិស្ស ព្រមទាំងប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ឆ្នាំង មានសេចក្តីសោម
នស្សរីករាយជាទីបំផុត ក្នុងឱកាសដ៏សែននក្ខត្តឫក្សនិងថ្លៃថ្លាបំផុត នៃ
ពិធីប្រារព្ធពិធីចម្រើនព្រះជន្មវស្សារបស់ព្រះករុណាព្រះបាទសម្តេចព្រះ
បរមនាថសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនេះ។
ក្នុងទិវាដ៏ឧត្តុងឧត្តមនិងមហាថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា
សូមធ្វើអភិវនន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រសើរ សិរីសួស្តីជ័យមង្គល
វិបុលសុខគ្រប់ប្រការ និងសូមលើកហត្ថាទាំងទ្វេបួងសួងគុណបុណ្យព្រះ
រតនត្រ័យកែវបី ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រ និងវត្ថុសក្តិសិទ្ធិក្នុងលោក
ព្រមទាំងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់
ព្រះអង្គ ព្រះបរមកោដ សូមជួយប្រោសប្រសិទ្ធពរ និងបីបាច់រក្សា និង
អភិបាលរក្សា ព្រះអង្គជាទីគោរពនិងសក្ការៈ សូមព្រះអង្គមានព្រះរាជព្រះ
សុខភាពបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញ្ញាណភ្លឺថ្លា ព្រះជន្មវស្សា
យឺនយូរ និងទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ក្នុងព្រះនាមព្រះមហាក្សត្រ
ជាតិខ្មែរជានិច្ចនិរន្តរ៏តទៅ។
នៅក្នុងកម្មវិធីនេះដែរថ្នាក់ដឹកនាំបានថ្វាយកន្រ្តក់ផ្កា ដល់ព្រះមហាក្សត្រ
និងបានរាប់បាតប្រគេនព្រះសង្ឃនិងឧបត្ថម្ភថវិកាដល់យាយជីតាជី
ទាំងអស់ដែលបានចូលរួមផងដែរ៕ vannak