ប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ ក្នុងដំណើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា៖
ភារកិច្ចការពារ ការបោះឆ្នោត កម្លាំងមានសត្ថកិច្ចទាំងអស់ត្រូវមានអព្យា


ក្រឹត្យភាព និងត្រូវគោរពអោយបានត្រឹមត្រូវតាមច្បាប់ស្តីពីការបោះឆ្នោត
ក្រមសីលធម៌ បទបញ្ជារនិងនិតិវិធីរបស់គ.ជ.ប ត្រូវបង្កលក្ខណះងាយស្រួស និងផ្តល់សេវាសន្តិសុខដល់គ្រប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត
បេក្ខ ជន អ្នកកាំទ្រគណៈបក្សនយោបាយ  អ្នកសង្កេតការជាតិ អន្តរជាតិ និង
ប្រជាពលរដ្ឋដោយភាពស្មើគ្នា។ឯកឧត្តមបានថ្លែងបែបនេះនាព្រឹកថ្ងៃទី០៩
ខែឧសភា ឆ្នាំ២០១៧ នៅក្នុងពីធិប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ
សុវត្តិភាព ក្នុងដំណើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សាល
ប្រជុំខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីលោកជំទាវដោកសុទ្ធាប្រធាន
ក្រុមប្រឹក្សាខេត្ត លោកស្រីនួនចាន់នីប្រធានគ.ជ.បខេត្ត លោកលោក
ស្រីប្រធានអង្គភាពជុំវិញខេត្តអាជ្ញាធរស្រុក ឃុំ សង្កាត់និងប៉ុស្តិ៍រដ្ឋបាល
ទូទាំងខេត្តចំនួន២៧២នាក់ ។

ឯកឧត្តមបានបន្តថា៖ គណៈបញ្ជាការឯកភាពក្រុងស្រុក ត្រូវដាក់
ចេញនូវវិធានការបង្ការ ទប់ស្កាត់ជាមុន និងពង្រឹងការអនុវត្តភូមិឃុំមាន
សុវត្តិភាពអោយមានសុវត្តិភាព ដើម្បីបង្ក្រាបអោយបានទាន់ពេលវេលា
រាល់ហេតុការណ៍ដែលកើតមានឡើង ដូចជាអំពើប្លន់ប្រដាប់អាវុធ អំពើ
ឃាតកម្ម និងអំពើហឹង្សានានា  នៅក្នុងមូលដ្ឋាន និងត្រូវខិតខំស្រាវជ្រាវ
រកអោយឃើញជនល្មើស ដើម្បីនាំខ្លួនយកទៅផ្តន្ទាទោសតាមច្បាប់ ដោយត្រូវជៀសវាងអោយបាននូវនិទណ្ឌភាពនៅក្នុងសង្គម។ អាជ្ញាធរ
ដែនដី និងសមត្ថកិច្ចទាំងអស់ ត្រូវមានវិធីធ្វើប្រតិកម្មរហ័ស នៅនឹងកន្លែង
ទៅលើហេតុការណ៍ ឬឧបទ្ទវហេតុផ្សេងៗ ដែលកើតមានឡើងនៅក្នុងមូល
ដ្ឋាន ដើម្បីជៀសវាងមជ្ឈដ្ឋានមួយចំនួន ឆ្លៀតយកព្រឹត្តិការណ៍ទាំងនោះ
ដើម្បីបំពុលបរិយាកាស ឬកេងប្រវញ្ច័ខាងផ្នែកនយោបាយ។

លោក ឡុច វណ្ណារា ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានរាយ
ការណ៍អោយដឹងថា៖ ផ្អែកតាមគោលការណ៍ កម្លាំងសមត្ថកិច្ចដែល
ត្រូវរៀបចំសម្រាប់ការពារ ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត
សរុបមាន ចំនួន១.៥៧២នាក់ ក្នុងនោះមានកម្លាំងនគរបាល ចំនួន
១.២០៦នាក់ និងកម្លាំងកងយោធពលខេមរភូមិន្ទ ចំនួន៣៦៦នាក់។
កម្លាំងការពារស្នាក់ការឃុំសង្កាត់រៀបចំការបោះឆ្នោត មានចំនួន១៤០នាក់
គឺក្នុង១ស្នាក់ការមានកម្លាំង២នាក់។ ដោយឡែកកម្លាំងត្រៀមអន្តរាគមន៍
នៅថ្នាក់ក្រុងស្រុក ក្នុង១ក្រុងស្រុកមានចំនួន២០នាក់  និងត្រៀមអន្តរាគមន៍
នៅថ្នាក់ខេត្តមានចំនួន៧០នាក់។

លោកស្រី នួន ចាន់នី ប្រធានគណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោត
បានលើកឡើងថា៖ អ្នកចុះឈ្នោះបោះឆ្នោតនៅក្នុងខេត្តកំពង់ឆ្នាំង សរុប
មានចំនួន ២៩០.៦៥៥នាក់ ស្មើនឹង ៨៧,៩០% នៃអ្នកមានសិទួ្ធបោះឆ្នោត
សរុប ចំនួន៣៣០.៦៧៤នាក់  ការិយាល័យបោះឆ្នោតសរុបក្នុងខេត្តមាន
ចំនួន៧៨១ការិយាល័យ  និងមានគណៈបក្សនោយបាយ ចំនួន៩ បានចុះ
បញ្ជីឈរឈ្មោះបោះឆ្នោត។ ដោយឡែកនៅក្នុងដំណាក់កាល ឃោសនា
បោះឆ្នោត  ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត គឺជាដំណាក់កាលមាន
សារៈសំខាន់ណាស់ ស្នើសុំកម្លាំងភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់
លើកកំពស់ស្មារតីទទួលខុសត្រូវ ក្នុងកិច្ចការពារ និងត្រូវសហការអោយ
បានល្អជាមួយគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ប្រធាន
ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដើម្បីគ្រប់គ្រងអោយបាន
ល្អនូវសភាពការណ៍តាមការិយាល័យបោះឆ្នោតនិមួយៗ។ កម្លាំងការពារ
សន្តិសុខ ការពារផ្ទាល់តាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតនីមួយៗ ត្រូវគោរពអោយបានតាមគោលការណ៍ច្បាប់បោះឆ្នោត បទបញ្ជារ និង
និតិវិធីរបស់គ.ជ.បការធ្វើសកម្មភាពអន្តរាគមន៍ផ្សេងៗ ចាំបាច់ត្រូវមាន
សំណូមពរ និងការសម្រលសម្រួល ពីគណៈកម្មការឃុំសង្កាត់ រៀបចំការ
បោះឆ្នោត៕vannak

18033228_750785425109671_5446069707889673378_n 18341842_750785191776361_3020204568114337455_n 18342213_750785288443018_3425036094787539801_n 18403142_750785368443010_2003159035616909250_n 18425530_750785241776356_3161151635354207686_n 18423886_750785335109680_8028037651959132127_n