កំពង់ឆ្នាំង ៖ លោកជំទាវទន់សាអ៊ីមនិងលោកជំទាវសឿសុជាតាអនុរដ្ឋ
លេខាក្រសួងអប់រំយុវជននិងកីឡានិងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ
ចុះក្រុងកំពង់ឆ្នាំងបាន អំពាវនាវអោយប្រជាពលរដ្ឋដែលមានឈ្មោះ
ក្នុងបញ្ជីបោះឆ្នោតអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នានៅថ្ងៃទី៤
ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ គឺជ្រើសរើសមេឃុំ និងចៅសង្កាត់ដែល
ដឹកនាំមូលដ្ឋាន នាំមកការអភិវឌ្ឍរីកចំរើន ជាបន្តបន្ទាប់ ទៀត។លោកជំទាវបានមានប្រសាសន៍បែបនេះក្នុឱកាសដែលលោកជំទាវ
អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ផ្លូវក្រាល
គ្រួសក្រហមមួយខ្សែប្រវែង១.៧៥២ម៉ែត្រនៅក្នុងសង្កាត់កំពង់ឆ្នាំងនាព្រឹក
ថ្ងៃទី១១ខែឧសភាឆ្នាំ២០១៧នៅភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំងក្រុង
កំពង់ឆ្នាំងដោយមានការចូលរួមពីប្រជាពលរដ្ឋសរុបចំនួន៨០០នាក់។
លោកជំទាវទន់សាអ៊ីមនិងលោកជំទាវសឿសុជាតាបានមានប្រសាសន៍
បន្តថា៖សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម
ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន
សម្រេចបាននិងតាមរយៈនយោបាយឈ្នះឈ្នះ គឺជាមូលដ្ឋានគ្រឹៈចំបង
អភិវឌ្ឍន៏ ប្រទេសជាតិអោយមានការរីកចំរើលើគ្រប់វិស័យទាំងផ្នែក
ពុទ្ធចក្រនិងអាណាចក្រដើម្បីលើកកម្ពសើជីវភាពរបស់ប្រជាពលរដ្ឋ អោយកាន់តែធូរធារកាត់បន្ថយភាពអត្រាក្រីក្របានជាលំដាប់ ។
លោកជំទាវក៏បានផ្តាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ត្រូវនាំគ្នាថែ
រក្សាសន្តិភាពនេះ អោយស្ថិតស្ថេរគង់វង្ស កុំអោយអ្នកណាមកបំផ្លាញ
បានឡើយ ព្រោះសន្តិភាពបានមកពីការខិតខំប្រឹងប្រែង ពីថ្នាក់ដឹកនាំ
កំពូលរបស់យើង និងឥស្សរៈជន ជាច្រើនទៀត ព្រមទាំងប្រជាពលរដ្ឋ
រូបរួមគ្នា ជាធ្លុងមួយទើបបង្កើតអោយមានសន្តិភាពដូចបច្ចុប្បន្ននេះ។
លោកជំទាវ ក៏បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុក
ដាក់ ដោះស្រាយ សំណូមពរដែលជាតម្រូវការចាំបាច់របស់ប្រជាពល
រដ្ឋ នៅមូលដ្ឋាននិងត្រូវស្មោះត្រង់ ធ្វើអំពើល្អ ជាមួយពលរដ្ឋ និងបង្កើន
ការពារសុខសុវត្ថិភាព ជាពិសេសត្រូវអនុវត្តគោលនយោបាយ ភូមិឃុំ
មានសុវត្ថិភាព អោយមានប្រសិទ្ធខ្ពស់។
លោកស្រីកែសុផាតចៅសង្កាត់កំពង់ឆ្នាំងបានអោយដឹងថា៖ផ្លូវលំសាង
សង់រួចមានប្រវែង១.៧៥២ម៉ែត្រទទឹង៥ម៉ែត្រដែលដាក់សម្ពោធអោយប្រើប្រាស់
នៅថៃ្ងនេះចំណាយអស់ទឹកប្រាក់៧១.៣២៨.៤០០រៀលជាថវិកាគំរោងមូលនិធិ
សង្កាត់កំពង់ឆ្នាំងក្នុងឆ្នាំ២០១៦ដែលមាន៥ភូមិគឺភូមិកណ្តាល,ភូមិត្រពាំងចិកសា
,ភូមិស្រែព្រីងភូមិដំណាក់ពពូលនិងភូមិទទួលក្រឡាញ់។ នៅក្នងឱកាសនោះលោកជំទាវគណអធិបតីបានអញ្ជើញកាត់ខ្សែបូសម្ពោធផ្លូវ
ដាក់អោយប្រើប្រាស់ជាផ្លូវការផងដែរ ។vannak