ប្រជុំបូកសុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីប្រចាំត្រីមាសទី១ ឆ្នាំ២០១៧នៅក្នុងខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង៖  ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តនិងជាប្រធាន
អនុគណៈកម្មការសុវត្ថិភាពចរា ចរណ៍ផ្លូវគោកខេត្ត បានលើកឡើង


ថា៖  « នគរបាលចរាចរណ៍ត្រូវយកចិត្តទុកដាក់ចាប់ រថយន្តនិងម៉ូតូ
ដែ លបើកលឿនៗ  ចាប់អ្នកបើកបរស្រវឹង  ចាប់រយន្តដឹករថយន្ត
ដឹកសំពីងសំពោង  ឆ្មក់ចាប់រថយន្តតទ្រុងខុសច្បាប់មកកាត់ទ្រុងចោល  ដោយអោយទូរទស្សន៍ថតផ្សាយដើម្បីជាការព្រមានកុំអោយអ្នកដទៃ
ទៀតធ្វើតាម » ឯកឧត្តម បានលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី០៥
ខែមេសា ឆ្នាំ២០១៧ នៅក្នុងសាលាខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំបូក
សរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីប្រចាំ
ត្រីមាសទី១ឆ្នាំ២០១៧នៅក្នុងខេត្តកំពង់ឆ្នាំង។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ចេង ញ៉ាន់  អភិបាលរងខេត្តបាន
អានរបាយការណ័បូកសរុបអោយដឹងថា៖ នៅក្នុងត្រីមាសទី១ឆ្នាំ២០១៧
នេះ  ក្នុងខេត្តកំពង់ឆ្នាំងគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១៦/១២
ករណី កើនឡើងជាងឆ្នាំចាស់៤ករណី  បណ្តាលអោយមនុស្សស្លាប់ ០៥/១២
នាក់  របួស២១/៦១នាក់ របួសស្រាល១២/៩៦នាក់ របួសធ្ងន់០៩/០៥នាក់។
ពិនិត្យរថយន្ត មិនពាក់ខ្សែក្រវ៉ាត់  ដឹកមនុស្សលើ

សចំណុះ  ដឹកឥវ៉ាន់សំពីងសំពោង  ម៉ូតូមិនពាក់មួកសុវត្តិភាព  គ្មានកញ្ចក់
មើលក្រោយ និងដឹកមនុស្សលើសចំណុះ  បានចំនួន១៧,៤៥៨គ្រឿង ក្នុង
នោះមានរថយន្ត៧.០៦២គ្រឿង និងម៉ូតូ៩.៤៩៦គ្រឿង។ក្នុងនោះពិនិត្យរក
ឃើញយានយន្តល្មើស ៣.៩២៥គ្រឿង មានរថយន្ត១.២៥៣គ្រឿង  ម៉ូតូ
២.០២៣គ្រឿង។អប់រំចំនួន ២.០១៥គ្រឿង មានរថយន្ត ៥៤៣គ្រឿង និង
ម៉ូតូ ១.៤៦០គ្រឿង។ ផាកពិន័យចំនួន ១.៩១០គ្រឿង មានរថយន្ត ៦៨០
គ្រឿង និងម៉ូតូ១.២៣១គ្រឿង។ ត្រួតពិនិត្យល្បឿនរថយន្ត  ល្មើសចំនួន
១១៥គ្រឿង  ត្រួតពិនិត្យសាធាតុញៀនលើរថយន្ត៨០គ្រឿង លើអ្នកបើក
បរនិងព្រូរថយន្ត ចំនួន១២៧នាក់ រកឃើញអ្នកមានសារធាតុញៀន១១នាក់
និងមានលទ្ធផលដែលធ្វើបានមួយចំនួនធំទៀត។

នៅក្នុងទិសដៅអនុវត្តន៍បន្តក្នុងត្រីមាសទី២ ឆ្នាំ២០១៧នៅក្នុងរបាយ
ការណ៍   ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត  បានសំណូមពរបន្ថែមថា៖  សូមយកចិត្តទុដាក់អប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍អោយបានជាប្រចាំដល់
អ្នកបើកបររយន្តដឹកកម្មកររោងចក្រ  ដោយត្រូវធ្វើសាវតាជាតិពួកគេអោយ
បានគ្រប់ៗគ្នា ងាយស្រួលតាមដានពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ទន្ទឹមនោះដែរក៏ត្រូវឧស្សាហ៍ត្រូតពិនិត្យយានយន្តដឹកកម្មករ  ពិនិត្យជាតិអាកុល
និងសារធាតុញៀន ចំពោះអ្នកបើកបររថយន្តដឹកកម្មកររោងចក្រ  ដើម្បីទប់ស្កាត់
កុំអោយកើតមានគ្រោះថ្នាក់ដោយសារតែគ្រឿងស្រវឹង និងគ្រឿងញៀន ។

ដោយឡែកអាជ្ញាធរ សមត្ថកិច្ច និងស្ថាប័ន គ្រប់ជាន់ថ្នាក់ ក៏ត្រូវបង្កើនការ
អប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ថ្មី អោយបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋគ្រប់ៗរូប
នៅក្នុងមូលដ្ឋាន  ដើម្បីអោយពួកគាត់ចូលរួមគោរពច្បាប់ចរារណ៍ទាំងអស់គ្នា
ក្នុងនោះដែរមន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធទាំងអស់ ត្រូវតែធ្វើជាគំរូល្អសំរាប់
ប្រជាពលររដ្ឋ ក្នុងការគោរពច្បាប់ចរាចរណ៍មុនគេ។

ចំពោះសមត្ថកិច្ចនគរបាលចរាចរណ៍គ្រប់ស្រុកក្រុង ក៏ត្រូវចាប់អារម្មណ៍
ផងដែរចំពោះផ្លូវជាតិនិងទីកន្លែងដែលធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ត្រូវដាក់កម្លាំងប្រចាំការជាប្រចាំផងដែរពិសេសក្នុងពេលបុណ្យចូលឆ្នាំខ្មែរខាង
មុខនេះ   ព្រោះថាអ្នកបើកបរយានយន្តគ្រប់រូបពេលមើលឃើញនគរបាលឈរ
ជើងប្រចាំការ  គេក៏មិនហ៊ានបើកបរយានយន្តល្មើសច្បាប់ចរាចរណ៍ផងដែរ

នោះគ្រោះថ្នាក់  ការស្លាប់ និងរបួស ក៏អាចនឹងកាត់បន្ថយបានផងដែរ៕

 
DSC09597 DSC09599 DSC09600 DSC09601 DSC09609 DSC09612 DSC09619