កំពង់ឆ្នាំង៖សាលាខេត្តកំពង់ឆ្នាំង នៅព្រឹកពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ បានរៀបចំប្រារព្ធធ្វើពិធីសូត្រមន្តចំរើនសិរីសួស្តីក្នុងឱកាសបុណ្យចូលឆ្នាំ
ថ្មីប្រពៃណីជាតិ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ពស២០១៧ ក្រោម
អធិបតីភាពលោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង,
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ
ឈឹម ស្រីមុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមលោក
ជំទាវសមាជិកក្រុមប្រឹក្សាខេត្ត,អភិបាលរងខេត្តនិងមន្រ្តីរាជការមន្ទីរអង្គ
ភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ លោកយាយជី
តាជីយ៉ាងច្រើនកុះករ។
បន្ទាប់ពីប្រារព្ធពិធីតាមបែបព្រះពុទ្ធសាសនារួចមក ឯកឧត្តមឈួរ ច័ន្ទឌឿន
បានមានប្រសាសន៍សំណេះសំណាលដោយបានបញ្ជាក់ថា ៖ ខេត្តកំពង់
ឆ្នាំងតែងតែប្រារព្វធ្វើពិធីនេះជារៀងរាល់ឆ្នាំដោយមានការចូលរួមពីមន្រ្តី
រាជការ សាលាខេត្ត អង្គភាពជុំវិញខេត្តនិង មន្រ្តីរាជការ ក្រុងកំពង់ឆ្នាំងមាន
ការបន់ស្រន់និងរាប់បាត្រប្រគេនព្រះសង្ឃគឺ ដើម្បីឧទ្ទិសកុសលផលបុណ្យ
ជូនដល់វិញ្ញាក្ខ័ន្ធ ជីដូនជីតា បុព្វការីជន និងបងប្អូនប្រជាពលរដ្ឋដែលបាន
បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ព្រមទាំងយុទ្ធ ជនយុទ្ធនារី
ដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលបានបាត់បង់ជីវិត ក្នុងបុព្វហេតុការពារ
ជាតិមាតុភូមិ ។
នៅក្នុងឱកាសនោះឯកឧត្តម ឈួរ ច័ន្ទឌឿនថ្លែងនូវការកោតសរសើរ
ចំពោះមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៅទូទាំងខេត្តកំពង់ឆ្នាំង ដែលបានរួប
រូមសាមគ្គី សហការគ្នាបានល្អ តាមភារកិច្ចរៀងៗខ្លួនដើម្បីរួមចំណែក
អភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំង បានទទួលសមិទ្ធផលថ្មីៗ ជាច្រើនរហូតដល់បច្ចុប្បន្ន
នេះចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តតាមអនុសាសន៍និងយុទ្ធចតុកោណ
តំណាក់កាលទី៣របស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតី
តេជោហ៊ុនសែនជាប្រមុខ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើងនៅ
មូលដ្ឋាន ។
ឯកឧត្តមអភិបាលខេត្តក៏ បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ
ទេវតាឆ្នាំថ្មី និង វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រទានពរជ័យសិរីមង្គល បវរមហា
ប្រសើរ ដល់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការក្នុងខេត្តទាំងអស់ ដើម្បីរួមចំណែក
បំពេញភារកិច្ចរបស់ខ្លួនអោយទទួលបានជោគជ័យថ្មីៗបន្ថែមទៀតជូនជាតិ
និង ប្រជាពលរដ្ឋ អោយទទួលបានលទ្ធផលល្អនិងប្រសិទ្ធិភាពខ្ពស់។នៅចុងបញ្ចប់ឯកឧត្តមអភិបាលខេត្តនិងលោកជំទាវបានប្រគេនបច្ច័យដល់
ព្រះសង្ឃនិងជូនថវិកាដល់លោកយាយជីតាជីផងដែរ៕vannak