កំពង់ឆ្នាំង៖នៅរសៀលថៃ្ងទី៦ខែមេសាឆ្នាំ២០១៧ឯកឧត្តម
ស៊ុនសុវណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង និង លោក
អ៊ូ ជួបកុសលប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានដឹកនាំ គណៈកម្មការចំរុះថ្នាក់ខេត្តបានចុះធ្វើអនាម័យនិងរៀបចំសណ្តាប់
ធ្នាប់លក់ដូរផ្សារលើខេត្តកំពង់ឆ្នាំងអោយ មានអនាម័យនិងមាន
សោភ័ណភាពល្អមុនឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
ឯកឧត្តមបានស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង បាន
អោយដឹងថា ដើម្បីធានាអោយបាននៅអនាម័យ និង សោភ័ណ្ឌ
នៅក្នុងក្រុងកំពង់ឆ្នាំង អោយបានស្អាតនោះអាជ្ញាធរខេត្ត សហការ
ជាមួយកម្លាំងនគរបាលខេត្ត និង ក្រុមអនាម័យផ្សារចុះធ្វើការបាញ់
ទឹកសម្អាត នៅមុខផ្សារលើ ធ្វើយ៉ាងណាធ្វើអោយខេត្តកំពង់ឆ្នាំង
មានបរិស្ថានល្អ ភ្ញៀវជាតិ និង អន្តរជាតិ ចូលមកលេងកំសាន្តនៅ
ខេត្តកំពង់ឆ្នាំងអោយកាន់តែច្រើន សក្តិសមជាទីក្រុង ដែលទទួល
បានផ្ការរំដួល២ទង ។
ឯកឧត្តមបានបញ្ជាក់ថា ការសណ្តាប់ធ្នាប់ និង បាញ់ទឹកសំអាត
ផ្សារនេះ គឺមិនមែនធ្វើតែមួយកន្លែងនោះទេ គឺត្រូវធ្វើឡើងនៅទី
ប្រជុំជន នៅស្រុក និង ក្រុងរបស់ខេត្តកំពង់ឆ្នាំង និង ទីវត្តអារាម
ផងដែរ ។ ម៉្យាងទៀត នេះគឺជាកិច្ចការរួមទាំងអស់គ្នា ដែលយើង
ធ្វើការរួមគ្នាសម្អាតទីក្រុងនេះ គឺធ្វើឲ្យទីក្រុងស្អាត មានសោភ័ណ
ភាពល្អ បរិស្ថានល្អ ប្រកបដោយអនាម័យ ដើម្បីទទួលទេវតាឆ្នាំថ្មី
និងភ្ញៀវអន្តរជាតិចម្រុះជាតិសាសន៍ ដែលបានអញ្ជើញមកទស្សនា
នៅរមណីយ្យដ្ឋានានា ក្នុងខេត្តកំពង់ឆ្នាំង ។
ឯកឧត្តមបានបញ្ជាក់ទៀតថា នៅក្នុងទីរួមខេត្តកំពងឆ្នាំង និងមាន
រៀបចំ តុបតែងភ្លើង បំភ្លឺ នៅតាមសួនច្បារក្នុងក្រុងផងដែរ ដើម្បី
អោយប្រជាពលរដ្ឋដែលមកលេងកំសាន្តក្នុងក្រុង មានភាពសប្បាយ
រីករាយ ធានាបាននូវសុវត្ថិភាព ។ឯកឧត្តម អភិបាលរងខេត្តកំពង់ឆ្នាំង
បានអំពាវនាវ ដល់អាជីវករ និង ប្រជាពលរដ្ឋទាំងអស់ ជាពិសេស
អាជីវករ លក់ដូរ តាមដងផ្លូវ ត្រូវរៀបចំសំរាម ដាក់ក្នុង ស្បោងប្លាស្ទីក
ហើយយកទៅដាក់ ក្នុងធុងសំរាម ឲ្យបានត្រឹមត្រូវ កុំចោលពាលវាល
ដែលជាហេតុ ធ្វើឲ្យបរិស្ថានយើងមិនល្អ ដូច្នេះយើងទាំង អស់គ្នា
ត្រូវតែរួមគ្នា ការពារបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង និង រៀបចំផ្ទះសំបែង
អោយបានស្អាតដើម្បីទទួលទេវតាឆ្នាំថ្មីដែលនិងមកដល់នៅរយៈ