បូកសរុបយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រីមាសទី១ឆ្នាំ២០១៧ ខេត្តកំពង់ឆ្នាំងបង្ក្រាបបាន ៥១ករណី ឃាត់ខ្លួន១១២នាក់ ចាប់បានគ្រឿងញៀន៥០,៦០ក្រាម


កំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន  អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែង
នៅព្រឹកថ្ងៃទី០៥ ខែមេសាឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល

ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ប្រចាំ
ត្រីមាសទី១ និងលើកទិសដៅត្រីមាសទី២ ឆ្នាំ២០១៧ នៅក្នុងសាលា
ខេត្តកំពង់ឆ្នាំងថា៖ ត្រូវពង្រឹងយន្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនអោយ
បានម៉ឺងម៉ាត់  អ្នកទទួលខុសត្រូវ  មានថ្នាក់ក្រុង ស្រុក ឃុំ និងភូមិ ត្រូវ
មានការទទួលខុសត្រូវទាំងអស់គ្នា  ចំណែកមន្ទីរអង្គភាព  សាលារៀន
វត្តអារាម គឺប្រធានអង្គភាព  នាយកសាលា  ចៅអធិការវត្ត ជាអ្នកទទួល
ខុសត្រូវ  បើមានគ្រឿងញៀនកើតឡើងច្រើន មិនសហការបង្ក្រាប  នោះត្រូវប្រឈមនឹងការដកចេញពីមុខតំណែងហើយ។                          

ឯកឧត្តម សៀត គឹមលៀង អភិបាលរងខេត្ត និងជាប្រធាន
លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត បានអានរបាយ
ការណ៍បូកសរុបលទ្ធផលយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន
ខុសច្បាប់លើកទី១ ត្រីមាសទី១ ឆ្នាំ២០១៧ អោយដឹងថា៖  ក្នុង
ត្រីមាសទី១នេះ លទ្ធផលបង្ក្រាបគ្រឿងញៀនរួមបាន៥១ករណី
ឃាត់ខ្លួន១១២នាក់ ស្រី១៣នាក់  ចាប់យកគ្រឿងញៀនបានទម្ងន់
៥០,៦០ក្រាម  និងរឹបអូសមធ្យោបាយ និងសំភារះមួយចំនួនទៀត។
សមត្ថកិច្ចពិនិត្យទឹកនោមលើទណ្ឌិតគ្រឿងញៀនចំនួន៣៤៤នាក់
រកឃើញទណ្ឌិតប្រុសផ្ទុកសាធាតុញៀនចំនួន៣នាក់។ មុខសញ្ញា
ប្រើប្រាស់គ្រឿងញៀនដែលសមត្ថកិច្ចគ្រប់គ្រងមានចំនួន៣៧៧នាក់
ស្រី១នាក់។ ចំណុចប្រឈម អ្នកញៀនថ្នាំដែលបានដោះលែងពីពន្
ធនាគារ នៅតែស្ថិតនៅក្រោមឥទ្ធិពលនៃថ្នាំញៀនដដែល។ មុខសញ្ញា
ប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀន នៅពេលចេញពីពន្ធនាគារនៅ
តែប្រព្រឹត្តដដែល។

ឯកឧត្តម ឈួរ ចន័្ទឌឿន អភិបាលខេត្ត បានលើកឡើងទៀតថា៖
ក្រោយពីអាជ្ញាធរ និងសមត្ថកិច្ចយើង ប្រយុទ្ធប្រឆាំងនឹងគ្រឿង
ញៀនយើងពិនិត្យឃើញថា  បទល្មើសនានាមួយចំនួនបានថយ
ចុះគួរអោយកត់សំគាល់  បទល្មើសព្រហ្មទណ្ឌ  អំពើហឹង្សាក្នុង
គ្រួសារ  ចោរកម្មលួចឆក់  ក្មេងទំនើង និងគ្រោះថ្នា ក់ចរាចរណ៍
ផងដែរ។ ដែលអាចបញ្ជាក់បានថា បទល្មើសភាគច្រើន កើតចេញ
មកពីគ្រឿងញៀន។

ដោយឡែកទិសដៅអនុវត្តន៍បន្តក្នុងត្រីមាសទី២ ដែលបាន
ដាក់ចេញនៅក្នុងរបាយការណ៍ អាជ្ញាធរ សមត្ថកិច្ច និងស្ថាប័ន
ពាក់ពន្ធ័គ្រប់ជាន់ថ្នាក់ ត្រូវតែអនុវត្តន៍អោយបានល្អនិងមានប្រសិទ្ធភាព។
ចំពោះវិធានការណ៍អប់រំ  ត្រូវលើកយកខ្លឹមសារអប់រំអោយបានស៊ី
ជម្រៅងាយយល់ងាយស្តាប់  មិនត្រូវប្រើពេលវេលាយូរ ពិសេស
ចំពោះមុខសញ្ញា  ត្រូវអោយគេដឹងអំពីទោសទណ្ឌនៃគ្រឿងញៀន
ត្រូវជាប់គុកប៉ុន្មានឆ្នាំ ត្រូវប៉ះពាល់ដល់អនាគតយ៉ាងដូម្តេចខ្លះ។

ចំពោះមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដែលសមត្ថកិច្ចគ្រប់គ្រងចំនួន
៣៧៧នាក់ ស្នើសុំជំនាញគិតគូរថា តើគួរតែបំបែកចោលដោយកោះ
ហៅពួកគេមកធ្វើកិច្ចសន្យាបញ្ឈប់តើបានទេ  ឬក៏ទុកគ្រប់គ្រងឃ្លាំ
មើលពេលឃើញគេប្រើប្រាស់ទើបចាប់  តើការងារទាំង២នេះធ្វើមួយ
ណាល្អជាង  រឿងនេះឯកឧត្តមអភិបាលខេត្ត ក៏បានស្នើសុំដល់លោក
ព្រះរាជអាជ្ញាជួយពិនិត្យដោះស្រាយផង។

នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរយះពេល៦ខែនេះ ថ្នាក់ជាតិក៏បានប្រកាសលើកទឹកចិត្តដល់អ្នកបង្ក្រាបគ្រឿងមាន
ស្នាដៃល្អផងដែរ  ដោយឡែកអ្នកចាប់គ្រឿងញៀនបានចំនួន១គីឡូ

ថ្នាក់ជាតិនិងជូនរង្វាន់មួយម៉ឺនដុល្លាផងដែរ៕
DSC09597 DSC09599 DSC09601 DSC09604 DSC09612 DSC09618 ក្រាម