ប្រជាពលរដ្ឋ១.២៣៣នាក់ចូលរួមប្រារព្ធទិវាសប្តាហ៍ជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោក លើកទី១០នៅក្នុងខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង
ជាប្រធានអនុគណៈកម្មការសុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្ត បាន


ថ្លែងនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ក្នុងពេលប្រារព្ធទិវា
សប្តាហ៍ជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោកលើកទី១០នៅមុខសា
លាខេត្តកំពង់ឆ្នាំងថា៖ ការប្រារពទិវាសប្តាហ៍ជាតិសុវត្តិភាពចារ
ចរណ៍ផ្លូវគោកលើកទី១០នាពេលនេះ គឺជាការវាយជួងជាថ្មីទៀត
របស់រាជរដ្ឋាភិបាលកម្ពុជាអោយលាន់ស្នូររំពងសព្វទិសទី រួមជា
មួយនឹងការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដើម្បីដាស់ តឿនអ្នកប្រើប្រាស់ផ្លូវអោយផ្លាស់ប្តូរឥរិយាបថដែលមិនគោរព
ច្បាប់ចរាចរណ៍ មកប្រកាន់យកឥរិយាបថគោរពច្បាប់ចរាចរណ៍
ដោយត្រូវមានការយល់អធ្យាស្រ័យ ទើបរួមគ្នាកាត់បន្ថយគ្រោះ
ថ្នាក់បាន។

ឯកឧត្តមបានបញ្ជាក់ថា៖តាមការសង្កេតលើស្ថានភាពចំនួន
គ្រោះថ្នាក់ចរារណ៍ច្រើនកើតឡើងនៅក្នុងបុណ្យចូលឆ្នាំខ្មែរ ទើប
ម្រមុខរាជដ្ឋាភិបាលយើងបានសម្រេចយកម្មវិធីនេះ រៀបចំអោយ
បានមុនពេលបុណ្យចូលឆ្នាំខ្មែររៀងរាល់ឆ្នាំ សំដៅក្រើនរំលឹក
ពញ្ញាក់អារម្មណ៍ប្រជាពលរដ្ឋអោយយកចិត្តទុកដាក់ប្រុងប្រយត្
ន័ក្នុងការធ្វើដំណើរលើដងផ្លូវ ដើម្បីចៀសអោយផុតពីគ្រោះថ្នាក់
ចរាចរណ៍ជាយថាហេតុ។ តាមរបា យការណ៍ស្នងការនគរបាល
ខេត្តអោយដឹងថា៖ នៅក្នុងខេត្តកំពង់ឆ្នាំងក្នុងឆ្នាំ២០១៦គ្រោះថ្នាក់
ចរាចរណ៍បានកើតឡើងចំនួន៦៩ករណី ប្រៀបធៀបនឹងឆ្នាំ២០១៥
មាន១៣០ករណី ថយចុះ៦១ករណី  អ្នកស្លាប់មានចំនួន៤៧នាក់
ប្រៀបធៀបឆ្នាំ២០១៥មាន២៦២នាក់ ថយចុះ២២នាក់  របួស១៧៥នាក់
ប្រៀបធៀបឆ្នាំ២០១៥ របួស២៦២នាក់ ថយចុះ៨៧នាក់។

លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការខេត្ត និងជាប្រធាន
លេខាធិការដ្ឋានសុវត្តិភាពចរាចរ ណ៍ផ្លូវគោកខេត្ត បានបញ្ជាក់អោយ
ដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយកត្តា៣សំខាន់ៗគឺ៖ ១.កត្តា
មនុស្ស អ្នកប្រើប្រាស់ផ្លូវមិនគោរពច្បាប់ចរាចរណ៍  បើកបរល្បឿនលើស
ច្បាប់កំណត់ បើកបរដោយធ្វេសប្រហែស  បើកបរពេលមានជាតិស្រវឹង
មិនពាក់ពួកសុវត្តិភាព  និងមិនពាក់ខ្សែក្រវ៉ាត់សុវត្តិភាព។២. កត្តាយាន
យន្ត ដោយម្ចាស់យានយន្តទាំងនោះមិនថែទាំ ត្រួតពិនិត្យលក្ខណះ
បច្ចេកទេសតាមពេលកំ ណត់ ធ្វើអោយអ្នកបើកបរមិនអាចបញ្ជារយាន
ជំនិះបាននៅពេលកំពុងបើកបរ ដូចជាហ្វ្រាំងមិនស៊ី បែកកង់  ភ្លើងបំភ្លឺ
មិនភ្លឺ។ល។  ៣.កត្តាផ្លូវ ដោយសារហេដ្ឋារចនាសម្ពន្ធ័ផ្លូវ ស្ពាននៅមិន
ទាន់មានលក្ខណះប ច្ចេកទេសស្តង់ដា ដូចជាផ្លូវគ្រលុកផ្លូវកោងខ្លាំង
ផ្លូវធំតែមានស្ពានតូចចង្អៀត និងពុំទាន់បំពាក់ផ្លាកស ញ្ញាចរាចរណ៍
អោយបានគ្រប់គ្រាន់នៅលើដងមួយចំនួន ដែលកត្តាទាំងនេះយើង
ត្រូវចូលរួមទប់ស្កាត់។

ឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវដល់អាជ្ញាធរ សមត្ថកិច្ច
គ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ក្នុងឱកាសបុណ្យចូលឆ្នាំ
ប្រពៃណីជាតិនេះ ត្រូវពង្រឹងការអនុវត្តន៍គោលនយោបាយភូមិឃុំ
មានសុវត្តិភាពអោយបានរឹងមាំ គ្មានល្បែងស៊ីសង គ្មានចោរកម្មលួច
ឆក់ គ្មានក្មេងទំនើងអុកឡុក ក្នុងពេលនេះដែរត្រូវប្រុងប្រយត្ន័គ្រោះ
អគ្គីភ័យអោយបានខ្ពស់។ ម៉្យាងទៀតត្រូវនាំគ្នាធ្វើអនាម័យ និងតុប
តែងលំអរផ្ទះស ម្បែង  មន្ទីរអង្គភាព កន្លែងលក់ដូរក្នុងផ្សារ ដើម្បីទី
ក្រុងស្អាត និងដើម្បីទាក់ទាញភ្ញៀរទេសចរណ៍មកលេ ងកំសាន្តក្នុង
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

គួរបញ្ជាក់ថា៖ នៅក្នុងពិធីនេះមានមន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិស្សា

នុសិស្សចូលរួមសរុបចំនួនចំនួន១.២៣៣នាក់។ដោយឡែកប្រជាពលរដ្

សិស្សានុសិស្ស និងអ្នករត់ម៉ូតូឌុប ចំនួន៣៤០នាក់ ត្រូវបានឯកឧត្តម
អភិបាលខេត្តចែកជូនមួកសុវត្តិភាពម្នាក់មួយៗផងដែរ៕

 

DSC09567 DSC09569 DSC09573 DSC09583 DSC09586 DSC09587 DSC09591