កំពង់ឆ្នាំង៖ នាព្រឹកថៃ្ងទី២៧ខែមីនាឆ្នាំ២០១៧នៅបរិវេណវត្តយាយទេព
សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងមានធ្វើពិធីបុណ្យឆ្លងអាសនៈ
ដ្ឋានលោកយាយទេពក្រោមអធិបតីភាពលោកជំទាវដោកសុទ្ធាប្រធានក្រុម
ប្រឹក្សាខេត្តកំពង់ឆ្នាំងនិង ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង និង
លោកជំទាវឈឹមស្រីមុំ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមា
ជិកសមាជិកក្រុមប្រឹក្សាខេត្ត,អភិបាលរងខេត្តលោកលោកស្រីប្រធានអនុ
ប្រធាននិងមន្រ្តីរាជការអង្គភាពជុំវិញខេត្តនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងពិធីបុណ្យឆ្លងអាសនៈដ្ឋានលោកយាយទេពថ្មីនេះលោកជំទាវដោកសុទ្ធា
ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងនិង
លោកជំទាវបានធ្វើការបួងសួងសុំអោយលោកយាយទេពដែលមានបុណ្យបារមី
ស័ក្តិសិទ្ធិជួយបីបាច់ថែរក្សាមន្រ្តីរាជការកងកំលាំងប្រដាប់អាវុធនិងប្រជាពលរដ្
ឋនៅទូទាំងខេត្តកំពង់ឆ្នាំងអោយមានសេចក្តីសុខសប្បាយនិងជៀសផុតនៅជំងឺ
ឈឺស្ងាត់និងជៀសផុតពីគ្រោះធម្មជាតិផ្សេងៗដែលកើតមានជាយថាហេតុជា
ពិសេសកុំអោយកើតមានករណីគ្រោះថ្នាក់ចរាចរណ៍លើទឹកដីខេត្តកំពង់ឆ្នាំងផងដែរ។
លោកអម សុភានាយករដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖អាសនៈ
ដ្ឋាននេះលោកយាយទេពដែលធ្វើពិធីឆ្លងនៅថៃ្ងនេះមានទទឹង១០ម៉ែត្រនិងបណ្តោយ
១៦ម៉ែត្រមានរចនាបថខ្មែរ ហើយថវិកានៃការសាងសង់បានមកពីការជួយ
ឧបត្ថម្ភពីលោកជំទាវដោកសុទ្ធា ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តនិងលោក
ជំទាវ,ឯកឧត្តមលោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត,អភិបាលរងខេត្ត,
មន្ទីរអង្គភាពជុំវិញខេត្តនិងអាជ្ញាធរក្រុងស្រុកនិងសប្បុរសជនចូលរួមផងដែរ៕