កំពង់ឆ្នាំង៖នៅព្រឹកថៃ្ងទី១៤ខែមីនាឆ្នាំ២០១៧ប្រតិភូសមាគមនារីកម្ពុជា
ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំងដឹកនាំដោយលោកជំទាវកែច័ន្ទ
មុនីប្រធានកិតិ្តយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត
កំពង់ឆ្នាំងនិងជាអ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលកំពង់
ឆ្នាំងរួមដំណើរដោយលោកជំទាវលោកជំទាវដោកសុទ្ធាអនុប្រធានកិត្តិយស
,លោកជំទាវឈឹមស្រីមុំឈួរច័ន្ទឌឿនអនុប្រធានកិត្តិយស,លោកប៉ាល់យឿន
ប្រធានប្រតិបត្តិ,លោកជំទាវតុងណារីអនុប្រធានប្រតិបត្តិនិងលោកស្រីឈុំ
ចាន់សុខអនុប្រធានប្រតិបត្តិបានចុះសាកសួរសុខទុក្ខនាំយកថវិកានិង
អំណោយមានគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនគ្រួសារមន្រ្តីនគរបាល
ចូលនិវត្តន៍កូនពិការ២នាក់តាំងពីកំណើតប្រពន្ធជួបគ្រឿថ្នាក់ចរាចរណ៍
ធ្ងន់ធ្ងរកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យភ្នំពេញនិងមន្រ្តីអតីតអនុប្រធាន
មន្ទីរការងារមានសតិមិនសូវល្អក្នុងឃុំជ្រៃបាក់ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។
លោកជំទាវតុងណារីអនុប្រធានប្រតិបត្តិបានអោយដឹងថា៖អំណោយនិង
ថវិកាដែលលោកជំទាវកែច័ន្ទមុនីនិងប្រតិភូសមាគមនារីកម្ពុជាសន្តិភាពដើម្បី
អភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំងគឺជាការចូលរួមពីថ្នាក់ដឹកនាំនិងសមាជិកសមាគមនារី
កម្ពុជាសន្តិភាពដើម្បីអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំងក្នុងនោះបានឧបត្ថម្ភជូនគ្រួសារ
លោកជេតចាន់ឌីមន្រ្តីនគរបាលចូលនិវត្តន៍មានកូនស្រីពិការពីកំណើត២នាក់
និងថ្មីៗប្រពន្ធបានរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរឈាមកកក្នុងក្បាល
ទទួលបានថវិកា១.១៣០.០០០រៀល,សារុង១០,អង្ករ៥០គីឡូក្រាមនិងគ្រឿង
ឧបភោគបរិភោគមួយចំនួនទៀត។ បន្ទាប់មកប្រតិភូក៏បានឧបត្ថម្ភថវិកាដល់
លោកស្រីចាន់សុផាមន្រ្តីចូលនិវត្តន៍មានសតិមិនល្អចំនួន៦៨០.០០០រៀល។គ្រួសារទាំង២រស់នៅភូមិថ្មីឃុំជ្រៃបាក់ស្រុករលាប្អៀរ។
មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវកែច័ន្ទមុនីបានពាំនាំនូវ
ប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់អគ្គមហាសេនាពញាចក្រីហេងសំរិន
ប្រធានរដ្ឋសភា,សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តី,
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវម៉ែនសំអនឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទំនាក់រដ្ឋស
ភាព្រឹទ្ធសភានិងអធិការកិច្ចនិងជាប្រធានគណៈកម្មាធិការកណ្តាលសមា
គមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ដែលកន្លងមកសម្តេចនិងលោក
ជំទាវតែងតែនឹករលឹក គិតគូរពីសុខទុក្ខ របស់ ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែ ង
នៅពេលដែលមានទុក្ខលំបាក គឺសម្តេចនិងលោកជំទាវតែងផ្តល់ជូននូវ
អំណោយនិងថវិកាជូនបងប្អូនគ្រប់ៗគ្នាទាំងអស់ដោយមិនប្រកាន់ពូជ
សាសន៍ និងនិន្នាការនយោបាយឡើយ។
លោកជំទាវកែច័ន្ទមុនីបានបន្តទៀតថា៖ទោះបីថវិកានេះវាតិចតួចពិតមែន
តែវាអាចជួយដោះស្រាយការលំបាករបស់ទាំង២បានមួយគ្រាផងដែរ។ លោក
ជំទាវក៏បានផ្តាំផ្ញើគ្រួសារទាំង២ត្រូវខិតខំថែរក្សាសុខភាពដោយរស់នៅស្អាត
ហូបស្អាតផឹកស្អាតបើមានស្ថានភាពមិនស្រួលត្រូវរាយការណ៍អោយអាជ្ញាធរ
ដែនដីដែលនៅជិតយើងបំផុតហើយជាពិសេសសូមអោយទេវតាជួយថែរក្សា
អោយគ្រួសារលោកជេតចាន់ឌីឆាប់ជាសះស្បើយ។
គ្រួសារទាំង២និងអាជ្ញាធរដែនដី បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់
សម្តេចអគ្គមហាពញាចក្រីហេងសំរិន,សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន
សែន,សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន,លោកជំទាវឧបនាយករដ្ឋមន្រ្តី
ម៉ែនសំអន,លោកជំទាវកែច័ន្ទមុនីនិងប្រតិភូទាំងអស់ដែលបានជួយសំរាលការ
លំបាករបស់គ្រួសាររបស់ពួកគាត់សូមគោរពជួនពរដល់សម្តេចលោកជំទាវ សូមទទួលបានជ័យជំនះឈ្នះមារសត្រូវគ្រប់ទិសទី ដើម្បីដឹកនាំប្រទេសជាតិ
ប្រកបដោយសុខសន្តិភាព សុខដុមរម្សនា និងឆ្ពោះទៅកាន់វឌ្ឍនភាព និង
ភាពសម្បូរសប្បាយរុងរឿងរហូតតទៅអនាគត៕vannak