ឯកឧត្តមឧកញ្ញ៉ា កុយ សុវណ្ណជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណជាង៥៤៧នាក់នៅ ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច


កំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី១២ខែមិនា ឆ្នាំ២០១៧នេះ ឯកឧត្តម
ឧកញ្ញ៉ា កុយ សុវណ្ណ ក្រុមការងារថ្នាក់កណ្តាលនិងជាអនុប្រធាន


ក្រុមការងារចុះជួយស្រុកកំពង់ត្រឡាច បានអញ្ជើញចុះជួបសំណេះ
សំ ណាលជាមួយប្រជាពលរដ្ឋ និង មន្រ្តីអាជ្ញាធរឃុំប្រមាណជាង
៥៤៧នាក់ ដែលមកពីភូមិចំនួន៤ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច
ខេត្តកំពង់ឆ្នាំង ។ ក្នុងឱកាសនោះមានការចូលរួមពីឯកឧត្តមម៉ាត់ម៉ូត
និងលោកជំទាវតុងណារី ក្រុមការងារថ្នាក់ខេត្តនិងជាអនុប្រធាន
ក្រុមការងារចុះជួយស្រកកំពង់ត្រឡាចផងដែរ ។
មានប្រសាសន៍នៅក្នុង ឱកាសនោះ ឯកឧត្តម ឧកញ្ញ៉ា កុយ សុវណ្ណ បានពាំនាំនូវប្រាសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេច
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយយករដ្ឋមន្រ្តី នៃព្រះរាជា
ណាចក្រកកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែបានយកចិត្តទុក
ដាក់ជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ទាំងនៅទីក្រុងនិងជនបទ ។
ឯកឧត្តម បានបុរសាសន៍ទៀតថាៈក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋា
ភិបាលនាពេល បច្ចុប្បន្ន ដែលមានសម្តេហ៊ុន សែន ជានាយករដ្ឋ
មន្រ្តី ប្រទេសកម្ពុជា មានការរីកចំរើនលើគ្រប់ វិស័យ ដូចជា ផ្លូវ ថ្នល់
ស្ពាន សាលារៀន វត្តអារ៉ាម ស្រះទឹក ប្រឡាយ សំណង់អគារខ្ពស់ៗ ។ ដែលកត្តាទាំងនេះបានធ្វើអោយប្រជាពលរដ្ឋកាន់តែមានជីវភាពធូធារ
តាមកម្មវិធីនយោបាយដ៍ត្រឹមត្រូវនៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋា
ភិបាល ដំណាក់កាលទី៣ នេះ។
ឯកឧត្តម បានផ្តាំផ្ញេីដល់ប្រជាពលរដ្ឋថាៈនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧
ខាងមុខនេះ ប្រទេសកម្ពុជា នឹងធ្វើការរៀបចំបោះឆ្នោតជ្រើសរើសមេឃុំ
ចៅសង្កាត់ ដែលជាថ្នាក់ដឹកនាំមូលដ្ឋានរបស់ខ្លួន ដូច្នេះប្រជាពលរដ្ឋទាំង
អស់ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោត
ទាំងអស់គ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋក្នុងសង្គម ។
ហើយដើម្បីអាចចូលរួមបោះឆ្នោតបានប្រជាពលរដ្ឋទាំអស់ត្រូវតែយកអត្ត
សញ្ញាណប័ណ្ណសម្គាល់ខ្លួនជាប្រជាពលរដ្ឋ ទើបអាចបោះឆ្នោតបាន ដូច្នេះ
ប្រជាពលរដ្ឋត្រូវតែត្រៀមឯកសារស្របច្បាប់នានាទាំងនេះ អោយបានគ្រប់
ៗគ្នា ដើម្បីបោះឆ្នោតជ្រើសរើសមេឃុំចៅសង្កាត់ដែលយើងពេញចិត្តសម្រាប់
ដឹកនាំ និង អភិវឌ្ឍន៍មូលដ្ឋានអោយមានការរីកចំរើនទៅមុខបន្តទៅទៀត ។vannak

S4570005 S4570006 S4570012 S4570016 S4570018 S4570022 S4570024 S4570031 S4570034