កំពង់ឆ្នាំង៖ ឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា
បានថ្លែងថា៖ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងមន្ត្រីរាជការ នៅក្នុងមន្ទីរ
ធម្មការ និងសាសនា ខេត្តកំពង់ឆ្នាំងត្រូវតែមានសាមគ្គីភាពផ្ទៃក្នុងអោយ
បានរឹងមាំ ទើបធ្វើកិច្ចការងារជូនជាតិ សាសនា និងប្រជាពលរដ្ឋទទួល
បានជោគជ័យ ។ ឯកឧត្តមបានថ្លែងបែបនេះនៅរសៀលថ្ងៃទី១៥ ខែ
មីនា ឆ្នាំ២០១៧ នៅក្នុងសាលាខេត្តកំពង់ឆ្នាំង ក្នុងពិធីប្រ កាសតែង
តាំង លោក សរ លាង អនុប្រធានមន្ទីរ ឡើងជាប្រធានមន្ទីរធម្មការ
និងសាសនាខេត្តកំពង់ឆ្នាំង ។
ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងថា៖
តាមបាវចនារបស់ជាតិ គឺព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដូច្នេះមន្ទីរ
ធម្មការនិងសាសនាមានតួនាទីសំខាន់ណាស់ ក្នុងការការពារលើកស្ទួយ និងអភិវឌ្ឍន៍វិសីយព្រះពុទ្ធសាសនាអោយមានការរីចំរើន ព្រោះថាប្រជា
ពលរដ្ខខ្មែរភាគច្រើន មានជំនឿគោរពប្រតិបត្តិលើព្រះពុទ្ធសាសនា។
ឯកឧត្តមឈួរ ច័ន្ទឌឿន ក៏បានផ្តាំផ្ញើរផងដែរដល់ លោក សរ លាង
ប្រធានប្រធានមន្ទីរធម្មការ និង សាសនាខេត្តកំពង់ឆ្នាំង ដែលបានទទួល
តំណែងថ្មី ត្រូវខិខំដឹកនាំមន្ត្រីរាជការនៅក្នុងមន្ទីរធ្វើការងារតាមតួនាទីអោយ
បានល្អ ស្របតាមបទដ្ឋាននៃច្បាប់ កុំប្រកាន់បក្ខពួក ត្រូវចេះសាមគ្គីគ្នា អប់រំគ្នា
កែលំអរគ្នានៅក្នុងអង្គប្រជុំ ដើម្បីរកភាពរីកចំរើន លុបបំបាត់ភាពអសកម្មទាំង
ឡាយ។ ទន្ទឹមនោះដែរត្រូវះនុវត្តន៍នូវអភិក្រមទាំង៤របស់ប្រមុខរាជរដ្ឋាភិ
បាលគឺ៖ មុជទឹក សឹតសក់ ឆ្លុះកញ្ចក់ និងព្យាបាល។
នៅក្នុងពិធីនេះដែរ សៅស្ងួនសីលាអនុប្រធានមន្ទីរធម្មការនិងសាសនា
ខេត្ត បានរាយការណ៍អោយដឹងថា៖ វត្តរបស់ព្រះពុទ្ធសាសនាមានចំនួន២១៣វត្ត
និងអាស្រមចំនួន១៦ មានព្រះសង្ឃសរុបចំនួន២.២៨៥អង្គ មានពុទ្ធកបឋមសិក្សា
ចំនួន៧៦សាលា ស្មើនិង៨៧ថ្នាក់ មានសមណៈសិស្សចំនួន១.១១៤អង្គ.នាក់
ពុទ្ធកធម្យមសិក្សាបឋមភូមិមាន១កន្លែង ស្មើនិង៧ថ្នាក់ មានសមណៈសិស្ស
ចំនួន១១៣អង្គ.នាក់ ពុទ្ធកមធ្យមសិក្សាទុតិយភូមិ មាន១កន្លែង មាន៤ថ្នាក់
មានសមណៈសិស្ស៦៣អង្គ.នាក់ ពុទ្ធកសលវិទ្យាល័យមាន១កន្លែង មាន
១៨បន្ទប់ មានសមណៈសិស្ស ចំនួន៣១៦អង្គ.នាក់។ ដោយឡែកនៅក្នុងខេត្ត
មានពុទ្ធសាសនាមហាយានមាន៤កន្លែង មាន៧វិហារ សាសនាឥស្លាមមាន
៣២កន្លែង មាន៥៨វិ ហារ និង៣៩សូរ៉ាវ សាសនាគ្រឹសមាន៣៩កន្លែង
មាន១០០វិហារ។
លោក សរ លាង ជាប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង
ដែលត្រូវតែងតាំងថ្មីបានធ្វើការប្តេជ្ញាថា៖ លោកនិងខិតខំជាបន្តទៀត ក្នុង
ការបំពេញនូវតួនាទីភារកិច្ចជាអ្នកដឹកនាំ ដោយស្មារតីទទួលខុសត្រូវខ្ពស់
គោរពច្បាប់របស់ជាតិ និងគ្រប់គ្រងគ្រប់ស្ថាបន័សាសនាអោយបានល្អ
ទៅតាមច្បាប់។
ឯកឧត្តម ហ៊ឹម ឆែមរដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា បានធ្វើការ
ផ្តាំផ្ញើ ដល់លោកប្រធានមន្ទីរ និងមន្ត្រីរាជការទាំងអស់ក្នុងមន្ទីរធម្មការនិង
សាសនាថា៖ ត្រូវសហការជាមួយព្រះសង្ឃ និងសាសនាផ្សេងៗទៀត
រក្សាអោយបានសុខដុមបនីយកម្ម គ្រប់សាសនាទាំងអស់ដើម្បីសង្គមជាតិ
មានសុខសន្តិភាព ត្រូវគោរពជំនឿសាសនារបស់ប្រជាពលរដ្ឋទូទៅ ត្រូវ
រក្សានិងអភិរក្សវត្តអារាមបុរាណនានា ដែលជាអត្តសញ្ញាណរបស់ជាតិអោយ
បានគង់វង្ស ទប់ស្កាត់ការយកសាសនាធ្វើជាអាជីវកម្ម ជាពិសេសត្រូវទប់
ស្កាត់បង្កា និងដោះស្រាយអោយបានរាល់អធិករ គ្រប់សាសនា តាមរយះ
ការអប់រំនូវធម៌វិន័យរបស់សា សនាដើម្បីអោយប្រជាពលរដ្ឋ ពុទ្ធបរិស័ទ
ទាំងអស់គោរពជំនឿសាសនា ប្រកបដោយសុខសន្តិភាព ស្របតាមគោល
នយោបាយរបស់ប្រមុខរាជរដ្ឋភិបាលកម្ពុជា៕