ក្រុមការងារ ក្រសួងព្រះបរមរាជវាំង យកម៉ាស៊ឺនបូមទឹក៨គ្រឿងបូមទឹកស្រោចស្រពស្រែប្រាំងប្រជាពលរដ្ឋឃុំកំពង់ព្រះគគីរ


ខេត្តកំពង់ឆ្នាំង ៖ ក្រុមការងារ ព្រះបរមរាជវាំង សហការជាមួយអាជ្ញាធរ
ស្រុកបរិបូណ៌នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០១៧ បាននាំយកម៉ាស៊ីន

បូមទឹកខ្នាតធំ ១គ្រឿង និង ម៉ាស៊ីនខ្នាតតូចចំនួន៨គ្រឿង ដែលជាព្រះរាជ
អំណោយដ៍ថ្លៃថ្លាបំផុត របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យកមកបូមទឹកស្រោ ចស្រព
ដីស្រែប្រាំងរាប់រយហិកតា ជូនដល់ប្រជាពលរដ្ឋក្រីក្រ នៅភូមិកោះតាម៉ូវ
ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៏ ខេត្តកំពង់ឆ្នាំង ។
អាជ្ញាធរស្រុកបរិបូណ៌ បានអោយដឹងថា៖ ដោយមើលឃើញការលំបាករបស់
ប្រជាកសិ ករភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ដែលគ្មានលទ្ធភាពបូមទឹកស្រោច
ស្ឬពដីស្រៃប្រាំងរាប់រយហិកតា និងយោងតាមសំណើររបស់ប្រជាកសិករផងនោះ
ទើបក្រុមការងារ ព្រះបរមរាជវាំងបានយកម៉ាស៊ីន បូមទឹកខ្នាតធំ ១គ្រឿង និង
ម៉ាស៊ីនខ្នាតតូចចំនួន៨គ្រឿង មកបូមទឹកជួ យស្រោចស្រព ដីស្រែប្រាំងជូនដល់
ប្រជាពលរដ្ឋយើង ដោយមិនប្រកាន់និន្នាការអ្វីឡើយ។
នៅក្នុងឱកាសនោះប្រជាពលរដ្ឋ សប្បាយចិត្ត យ៉ាងក្រៃលែង និង សូមថ្វាយ ព្រះពរ
ព្រះករុណាព្រះបាទ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
មានសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរ កម្លាំងពលំមាំមួនគង់ជាម្លប់ដ៍ត្រជាក់
សម្រាប់កូនចៅតរៀងរហូតទៅ៕