ឯកឧត្តម ឧកញ៉ាកុយ សុវណ្ណ អញ្ជើញជាអធិបតីភាពទិវានារីអន្តរជាតិ៨មីនាខួបលើកទី១០៦នៅ ស្រុកកំពង់ត្រឡាច


កំពង់ឆ្នាំង៖ ឯកឧត្តមឧកញ៉ា កុយ សុវណ្ណ ក្រុមការងារថ្នាកកណ្តាលនិង
ជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកំពង់


ត្រឡាចនៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីភាព
ក្នុងពិធីអបអរសាទរ ខួបលើកទី១០៦ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធាន
បទ (ស្រ្តីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព) នៅស្រុកកំពង់ត្រឡាច ខេត្
តកំពង់ឆ្នាំង ។ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពីឯកឧត្តម
ម៉ាត់ម៉ូតនិងលោកជំទាវតុងណារីសមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រី
ប្រធានអង្គភាពជុំវិញ ស្រុកមន្រ្តីថ្នាក់ដឹកនាំនារីមកពីអអ្គភាពជុំវិញស្រុក
ឃុំ ចូលរួមយ៉ាងច្រើនកុះករ។

តាមរបាយការណ៍ស្វាគមន៍របស់លោកជំទាវតុង ណារីសមាជិកក្រុមប្រឹក្សា
ខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖បច្ចុប្បន្ននេះនៅខេត្តកំពង់ឆ្នាំងមានស្រ្តីមាន
តួនាទីជាសមាជិកសភាចំនួន០១រូប,ប្រធានក្រុមប្រឹក្សាខេត្តចំនួន០១រូប,សមា
ជិកក្រុមប្រឹក្សាខេត្ត១រូប,អភិបាលរងខេត្តចំនួន០១រូប,សមាជិកក្រុមប្រឹក្សាក្រុង/ស្រុកចំនួន១៦រូប,អភិបាលរងក្រុង/ស្រុកចំនួន៨រូប,ប្រធានមន្ទីរចំនួន០១រូប
,អនុប្រធានមន្ទីរចំនួន១៧រូប,ចៅសង្កាត់និងមេឃុំចំនួន០៨រូប,ជំទប់ទី០១ចំនួន
០៩រូប,ជំនប់ទី២ចំនួន០៧រូប,សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន៤៨រូប,មេភូមិ២០រូប,អនុប្រធានភូមិ៧៣រូបនិងជំនួយការភូមិមានចំនួន៣៤៣រូប។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តមឧកញ៉ាកុយសុវណ្ណ
ក្រុមការងារថ្នាកកណ្តាលនិងជាអនុប្រធានក្រុមការងារគណបក្សប្រជាជន
កម្ពុជាចុះជួយស្រុកកំពង់ត្រឡាចបានមានប្រសាសន៍ថា៖ក្រោមការដឹកនាំ
ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជានៅប្រទេសកម្ពុជាបាន
ប្រារព្ធទិវានារី៨មីនាតាំងពីឆ្នាំ១៩៨០ដើម្បីបញ្ជាក់ពីការទទួលស្គាល់សិទ្ធិរបស់
ខ្លួននិងបង្ហាញពីតម្លៃសកម្មភាពស្រ្តីចូលរួមក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជាតាំង
ពីបាតដៃទទេរហូតមានការរីកចំរើនលើគ្រប់វិស័យដល់បច្ចុប្បន្ននិងបានចាត់
ទុកស្រ្តីគឺជាឆ្អឹងខ្នងនៃសង្គមជាតិក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ។

ឯកឧត្តមឧកញ៉ាកុយសុវណ្ណ  បានមានប្រសាសន៍បន្តថា៖ ប្រធានបទ
នៃទិវានារីអន្តរជាតិ ឆ្នាំនេះគឺ (ស្រ្តីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព )ក្នុងគោល
បំណងរំលេចពីតម្លៃនៃសន្តិភាពនិងការលើកំពស់អហឹង្សាដែលរាជរដ្ឋាភិបាល
បាននិងកំពុងគាំទ្រជំរុញអោយមានការចូលរួមពីគ្រប់ស្ថាប័នរួមទាំងស្រ្តីដើម្បី
វឌ្ឍនភាពសង្គមឆ្ពោះទៅលើកកំពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់
ស្រ្តីក៏ដូចជាសុខមាភាពសង្គមដោយធ្វើការទបស្កាត់និងការកាត់បន្ថយអំពើ
ហឹង្សាព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី។

នៅចុងបញ្ចប់ឯកឧត្តមឧកញ៉ាកុយសុវណ្ណ ឯកឧត្តមម៉ាត់ម៉ូតនិងលោកជំទាវ
តុងណារីក៏បានចែកជូននូវអំណោយអនុស្សាវរីយ៍ដល់បងប្អូននារីនិងអ្នកចូលរួម
ផងដែរ៕vannak

Exif_JPEG_420

Exif_JPEG_420

Exif_JPEG_420

Exif_JPEG_420

Exif_JPEG_420

Exif_JPEG_420

Exif_JPEG_420

Exif_JPEG_420