នៅឆ្នាំ២០១៦គ្រោះអគ្គីភ័យក្នុងខេត្តថយចុះជាងឆ្នាំ២០១៥ ក្រោយអាជ្ញាធរ នគរបាលបានផ្សព្វផ្សាយអោយប្រជាពលរដ្ឋយល់ដឹងចូលរួម សហការបង្ការ និងទប់ស្កាត់បានល្អ


កំពង់ឆ្នាំង៖ នៅក្នុងទិវាជាតិ បង្ការនិងទប់ស្កាត់គ្រោះអគ្គីភ័យនៅមុខ
សាលាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៧ ឯកឧត្តម


សៀត គឹមលៀង អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ «ពាក្យចាស់
អប់រំកូនចៅថា ស៊ូលិចទូកកណ្តាលទន្លេ កុំអោយភ្លើងឆេះផ្ទះ » នេះជា
ការពិតព្រោះថា បើភ្លើងឆេះផ្ទះហើយគឺទ្រព្យសម្បត្តិទាំងខិតខំរកស៊ី
ទាំងប៉ុន្មាននិងវិនាសបាត់បង់អស់គ្មានសល់។

ឯកឧត្តម សៀត គឹមលៀង អភិបាលរងខេត្តបានបន្តថា៖ កងកម្លាំង
ប្រដាប់អាវុធទាំងអស់ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស
ដែលបានចូលរួមក្នុងទិវាបង្ការ ពន្លត់អគ្គីភ័យ រួមគ្នាជួយផ្សព្វផ្សាយ
អោយបានទូលំទូលាយដល់គ្រប់មូលដ្ឋាន អោយសហការជាបន្ត
ទៀតក្នុងការបង្ការ ទប់ស្កាត់កុំអោយកើតមានអគ្គីភ័យ ព្រោះរដូវ
នេះជារដូវរំហើយ និងក្តៅ។ ត្រូវយកចិត្តទុកដាក់ ប្រុងប្រយត្ន័ធូប
ទៀន ភ្លើងចង្ក្រាន អគ្គីសនីមុខរបបឆ្អើរត្រី លក់ប្រេង លក់ហ្គាស
ប្រយត្ន័ភ្លើងផ្សែងដែលនាំអោយឆេះព្រៃ។

មន្ត្រីនគរបាលអគ្គីភ័យត្រូវត្រៀមរថយន្តអគ្គីភ័យនិងគ្រឿងបំពាក់ សំរាប់អន្តរាគមន៍ជួយពន្លត់អគ្គីភ័យអោយបានទាន់ពេលវេលា
ប្រយត្ន័ពេលមានគ្រោះអគ្គីភ័យគ្មានអ្នកបើកបរ រថយន្តអស់អាគុយ
កង់ធូរ គ្មានប្រេង គ្មានទឹកក្នុងរថយន្ត ដែលធ្វើអោយមានការយឺត
យ៉ាងពេលមានអាសន្ន។ ពេលចេញអន្តរាគមន៍ត្រូវគិតផលប្រយោជន៍
ប្រជាពលរដ្ឋអោយបានស្មើៗគ្នា កុំពុករលួយបក្ខពួកនិយម។

លោកវរៈសេនីយ៍ឯក លុយ ឌីណា នាយការិយាល័យបង្ការ និងពន្លត់
អគ្គីភ័យនៃស្នងការដ្ឋា​ន​ខេត្តកំពង់ឆ្នាំងបានអោយដឹងថា ជាក់ស្តែងក្នុង
ឆ្នាំ២០១៦កន្លងមកនេះ សភាពការណ៍អគ្គីភ័យបានកើតឡើងចំនួន២០
លើក បើប្រៀបធៀបឆ្នាំ២០១៥មានការថយចុះ១៣លើក។ ដោយឡែក
នៅត្រីមាសដើមឆ្នាំ២០១៧នេះ កើតមានអគ្គីភ័យចំនួន៥លើក បើប្រៀប
ធៀ​បទៅនឹងត្រីមាសដើមឆ្នាំ២០១៦ មានការថយចុះចំនួន១២លើក ដែល
ក្នុងនោះកើតនៅស្រុ​​កកំពង់លែង២លើក, ស្រុកបរិបូណ៌១លើក,
សាមគ្គីមានជ័យ១លើក, និងស្រុកជលគីរី១លើក។vannak