ពិធីសំណេះសំណាលនិងសួរសុខទុក្ខ សិក្ខាកាមនគរបាលក្នុងវគ្គបណ្តុះបណ្តាលកម្រិតបឋម វិជ្ជាជីវៈនគរបាល នៃសាលានគរបាលជាតិភូមិភាគ៦


កំពង់ឆ្នាំង៖ « ដើម្បីក្លាយខ្លួនជាកងកម្លាំងនគរបាលជាតិដែលមាន
លក្ខណះសម្បត្តិគ្រប់គ្រាន់ មានគុណភាពនិងប្រសិទ្ធភាពល្អក្នុង


ពេលបំពេញតួនាទីភារកិច្ច ប្អូនៗទាំងអស់ត្រូវខិតខំរៀនសូត្រ
ទាំងទ្រីស្តីនិងការហ្វឹកហាត់បច្ចេកទេសជាក់ស្តែងក្នុងវគ្គបណ្តោះ
បណ្តាល ពិសេសគឺត្រូវគោរពវិន័យនិងបទបញ្ជារផ្ទៃក្នុងរបស់សា
លាអោយបានល្អ » ឯកឧត្តម ឧត្តមសេនីយឯក  ឯក មនោសែន  អនុប្រធានបណ្ឌិតសភានគរបាលកម្ពុជានិងជាប្រធាននាយកដ្ឋាន
បណ្តុះបណ្តាល បានថ្លែងបែបនេះនៅរសៀលថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ
២០១៧ នៅក្នុងសាលានគរបាលជាតិភូមិភាគ៦ខេត្តកំពង់ឆ្នាំង ក្នុង
ពិធីសំណេះសំណាល និងសួរសុខទុក្ខដល់សិស្សជានាយ នាយរង
នគរបាលចំនួន២៥០នាក់ ក្នុងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈ
នគរបាល។

លោកឧត្តមសេនីយត្រី រត្ន័ ចំរើន នាយកសាលានគរបាលជាតិ
ភូមិភាគ៦ បានឡើងរាយការណ៍អោយដឹងថា៖ នៅក្នុងវគ្គបណ្តុះ
បណ្តាលកម្រិតបឋមវិជ្ជាជីវនគរបាល នេះមានសិក្ខាកាមជានាយ
នាយរងនគរបាលចំនួន២៥០នាក់ ស្រី៧៤នាក់ មកពីខេត្តកណ្តាល
ខេត្តកំពង់ឆ្នាំង និងខេត្តពោធិសាត់។ វគ្គបណ្តុះបណ្តាលនេះមានរយះ
ពេល៧៥ថ្ងៃ ដែលបានបើកវគ្កសិក្សាពីថ្ងៃទី៣០ ខែមករា និងបញ្ចប់វិញ
នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០ ១៧  ហើយពេលបញ្ចប់វគ្គសិក្ខាកាមជា
នាយ នាយរងនគរបាលទាំងអស់ត្រូវបញ្ចូលក្នុងក្របខណ្នគរបាលជាតិ
តាមបណ្តាលខេត្តខាងលើរបស់ខ្លួនវិញ។

ឯកឧត្តម  ឯក មនោសែន  បានលើកឡើងថា៖ ដំណើរចុះមកសួរ
សុខទុក្ខថ្ងៃនោះ គឺដើម្បីពិនិត្យមើលដំណើរការបណ្តុះបណ្តាល ប្រៀប
ធៀបជាមួយកម្មវិធីបណ្តុះបណ្តាល និងផែនការគ្រប់គ្រងវគ្គ ស្វែងយល់
ពីសុខទុក្ខ សំណូមពរ និងលើកទឹកចិត្តអោយបងប្អូនខិតខំរៀនសូត្រ ក្នុងន័យជំរុញអោយការបណ្តុះបណ្តាលទទួលបានលទ្ធផលល្អ  ទទួលបាន
មន្ត្រីនគរបាលជាតិមានលក្ខណះសម្បត្តិគ្រប់គ្រាន់ មានចំណេះដឹងអំពីវិជ្ជា
ជីវៈនគរបាលជាតិ  មានការយល់ដឹងអំពីតួនាទីភារកិច្ច  និងកាតព្វកិច្ចរបស់
កងកម្លាំងមានស្មារតីទទួលខុសត្រូវលើការងារ  គោរពប្រតិបត្តិច្បាប់  គោរព
វិន័យក្រមសីសធម៌វិជ្ជាជីវៈ  គោរពសិទ្ធមនុស្ស  មុននិងត្រូវបានតាំងស៊ុបក្នុង
ក្របខណ្ឌមុំន្ត្រីនគរបាលជាតិកម្ពុជា។

ឯកឧត្តម  ឯក មនោសែន បានបញ្ជាក់អោយដឹងទៀតថា៖ ក្រោមការ
ដឹកនាំបញ្ជាររបស់សម្តេចក្រឡា ហោម ស ខេង  ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រី
ក្រសួងមហាផ្ទៃ បណ្ឌិតសភានគរបាលកម្ពុជា បានដាក់ចេញនូវផែន ការ
យុទ្ធសាស្ត្ររយះពេល៥ឆ្នាំ(២០១៥ , ២០១៩)កម្មវិធីកំណែទម្រង់លើការងារ
សំខាន់រួមមាន៖ ការដឹកនាំគ្រប់ គ្រង ការអភិវឌ្ឍន៍កម្មវិធីអប់រំ  ការអភិវឌ្ឍន៍
សមត្ថភាពគ្រូបង្រៀន  ការពង្រឹងវិន័យនិសិត្ស សិក្ខាកាម សិស្សនាយ នាយ
រងនគរបាល  ការអភិវឌ្ឍន៍ធនធានមនុស្ស  ការបង្កើតអោយមានយន្តការ

ធានាគុណភាពអប់រំផ្ទៃក្នុង  ការបង្កើតអោយមានវប្បធម៌គុណភាព

ការអភិវឌ្ឍ

ហេដ្ឋារចនាសម្ពន្ធ័និងសម្ភារៈសិក្សា  ការពង្រឹងសម ត្ថភាពស្រាវ
ជ្រាវវិទ្យាសាស្ត្រនគរបាល ការពង្រឹងពង្រីកកិចកចសហប្រតិបត្តិការជាតិ
អន្តរជាតិ សំដៅលើកកំពស់គុណភាពអប់រំបណ្តុះបណ្តាលឆ្លើយតបទៅ
និងតម្រូវការអង្គភាពប្រើប្រាស់កងកម្លាំង សបតាមទិសដៅរបស់ក្រសួង
មហាផ្ទៃ និងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់
របស់រាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងពិធីនេះឯកឧត្តម ក៏បានផ្តាំផ្ញើដល់សិក្ខាកាមជានាយ នាយរង
នគរបាលទាំងអស់អោយខិតខំរៀ នសូត្រ ត្រូវមានវត្តមានគ្រប់ពេលសិក្សា គោរពវិន័យបទបញ្ជារផ្ទៃក្នុងរបស់សាលាអោយបានខ្ជាប់ខ្ជួន ត្រូវប្រ កាន់
ទស្សនៈថា រៀនអោយចេះ មិនមែនគ្រាន់តែរៀនអោយចប់នោះឡើ់យ។
ពេលត្រឡប់ទៅបំរើការងារវិញ ត្រូវមានឥរិយាបទការងារថ្មីជាមន្ត្រីនគរ
បាលមានលក្ខណះសម្បត្តិល្អ មានសីលធម៌ល្អ មានការទទួលខុសត្រូវ
លើការងារ និងត្រូវមានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្រត្ស៕

 

 

DSC08892

DSC08892 DSC08893 DSC08894 DSC08895 DSC08897 DSC08900 DSC08903 DSC08904