ឯកឧត្តមឥត សារ៉ាត់ផ្តាំផ្ញេីដល់ប្រជាពលរដ្ឋអោយត្រៀមឯក សារដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់


កំពង់ឆ្នាំងៈ ឯកឧត្តម ឥត សារ៉ាត់ មេបញ្ជាការរងកងយោធិពលខេមរភូមិន្ទ
បានផ្តាំផ្ញេីដល់ប្រជាពលរដ្ឋដែលមាន គ្រប់អាយុបោះឆ្នោត ត្រូវត្រៀម

 

ឯកសារដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារឃុំ សង្កាត់ ដែលនឹង
ឈានមដល់ក្នុងពេលដ៍ខ្លីខាងមុខនេះ ។ ឯកឧត្តមបានផ្តាំផ្ញេីបែបនេះក្នុង
ពេលឯកឧត្តមអញ្ជើញកាត់ខ្សែបូរសម្ពោធដងទង់ព្រះពុទ្ធសាសនាវត្តសំរោង
សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៨.២.២០១៧។
ឯកឧត្តមឥត សារ៉ាត់ បានគូសបញ្ជាក់ទៀតថា ការបោះឆ្នោតជ្រើសរើស
ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៣ នឹងត្រូវចាប់ផ្តើមនៅក្នុងអំឡុងខែមិថុនា
ឆ្នាំ២០១៧ ខាងមុខនេះ ហើយដើម្បីបំពេញកាតព្វជាប្រជាពលរដ្ឋមួយរូប ប្រជាពលរដ្ឋត្រូវទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា ក្នុងការជ្រើស
រើសថ្នាក់ដឹកនាំនៅមូលដ្ឋានរបស់ខ្លួនដែលយើងពេញចិត្ត សម្រាប់ធ្វើការ
អភិវឌ្ឍន៍អោយមានការីកចំរើន ។
ឯកឧត្តមបានបញ្ជាក់ទៀតថា ដើម្បីចូលរួមបោះឆ្នោតបាន ប្រជាពលរដ្ឋ
គ្រប់រូប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវមានអត្តសញ្ញាណប័ណ្ណ
សម្គាល់ខ្លួន ឬ ឯកសារស្របច្បាប់ ដែលអនុញ្ញាតដោយគណកម្មាធិការ
ជាតិរៀបចំការបោះឆ្នោត កាន់យកទៅបោះឆ្នោត ហើយបើពុំមានឯកសារ
កិត្តិយុត្តិទាំងនេះទេ ពុំអាចទៅបោះឆ្នោតបាននោះទេ ។
មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្ត
កំពង់ឆ្នាំង បានគូសបញ្ជាក់ថា ស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍នា
ពេលបច្ចុប្បន្នខេត្តកំពង់ឆ្នាំង កំពុងតែ មានការរីកចំរើនជាបន្តបន្តបន្ទាប់
លើគ្រប់វិស័យ ធ្វើអោយខេត្តមានការផ្លាស់ប្តូរនិងប្រែមុខមាត់ថ្មី ទាំងកំរិត
ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សោភ័ណ្ឌភាពនិង អនាម័យក្នុងខេត្តមាន
ភាពល្អប្រសើរ ដែលអាចទាក់ទាញបាននូវវិនិយោគទុន ទេសចរណ៍ជាតិ
និង អន្តរជាតិ ចូលមកខេត្តកំពង់ឆ្នាំងកាន់តែច្រើនឡើងៗ ដែលកត្តាទាំងនេះ
គឺដោយសារប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ ដោយបាន
អនុវត្តជាប្រចាំនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច
របស់រាជរដ្ឋាភិបាល ។
គួរបញ្ជាក់ថា ដងទង់ដែលដាក់សម្ពោធឆ្លងនាពេលនេះ កសាងឡើងដោយ
ឯកឧត្តម ឥត សារ៉ាត់ និងលោកជំទាវ រួមនិងសប្បុរសជននានា ដោយចំណាយ
ថវិកាអស់ប្រមាណជិត៣ម៉ឺនដូល្លា និង បានចាក់ដីបំពេញទីធ្លាវត្តផងដែរ ។
ក្នុងឱកាសនោះឯកឧត្តមគណអធិបតីបានអញ្ជើញកាត់ខ្សែបូ និង បង្ហូតទង់
សាសនាផងដែរ ។vannak

16640906_691829677671913_4553022146988999532_n 16649095_691829384338609_7699900365849081764_n 16649158_691170577737823_4229696196715092309_n 16649204_691829314338616_3656254121449697710_n 16683884_691168677738013_4721275146514438525_n 16730547_691256337729247_7649498480779581875_n 16797594_691264241061790_535695446607998995_o 16806801_691256514395896_3831115255599373370_n 16807150_691829481005266_2457414108879309313_n 16807184_691829571005257_8731143071911264313_n 16807408_691256754395872_6564835446651337734_n 16807472_691172341070980_4447970085924524403_n 16807486_691829687671912_3614269391162792767_n 16807697_691829834338564_8450059895143874992_n 16832280_691829764338571_310558306042525322_n 16864104_691829511005263_2817265047926471023_n 16864122_691829867671894_7571109860815182741_n 16864543_691829461005268_7075325283977312991_n