មន្រ្តីមានជំងឺ,ជនពិការក្រីក្រនិងគ្រួសារក្រីក្រ៣គ្រួសារបានទទួលអំណោយមនុស្សធម៌ពី ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង ៖មន្រ្តីមានជំងឺ,ជនពិការជាគ្រួសារក្រីក្រនិងគ្រួសារក្រីក្រចំនួន
៣នាក់នៅឃុំពានីនិងឃុំអូរឬស្សីស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង  នៅ


ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ នេះត្រូវបានលោកជំទាវ កែ ច័ន្ទមុនី  អ្នក
តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌ លខេត្តកំពង់ឆ្នាំង,
ឯកឧត្តមឧកញ៉ាកុយសុវណ្ណក្រុមការងារថ្នាក់កណ្តាលនិងជាអនុប្រធាន
ក្រុមការងារចុះជួយស្រុកកំពង់ត្រឡាច,ឯកឧត្តម ម៉ាត់ ម៉ូត  លោកជំទាវ
តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត បានចុះសាកសួរសុខទុក្ខ និងនាំយក
អំណោយផ្ទាល់ខ្លួន អំណោយជូនដល់លំនៅដ្ឋានដោយផ្ទាល់ដៃ។

លោកជំទាវ តុង ណារី  សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានអោយ
ដឹងថា៖ គ្រួសារមន្រ្តីមានជំងឺ,គ្រួសារក្រីក្រជាពិការនិងគ្រួសារក្រីក្រកូនច្រើន
ចំនួន៣គ្រួសារ បានទទួលអំណោយរួមមាន៖លោកអ៊ិនខឿនអាយុ៧០ឆ្នាំមាន
ជំងឺប្រចាំកាយជាមេឃុំពានីទទួលបានទឹកសុទ្ធ២កេស,ទឹកផ្លែឈើ១កេស
និងថវិកា៨០ម៉ឺនរៀល,ស្រ្តីឈ្មោះពៅរ៉ុនអាយុ៥៤ឆ្នាំពិការក្រីក្រទទួលបាន
ថវិកា៣០ម៉ឺនរៀលគ្រួសារទាំង២រស់នៅភូមស្ទឹងឃុំពានី,លោកអៀងសុភ័ណ
អាយុ៥៣ឆ្នាំមានកូន៥នាក់ក្រីក្រមានផ្ទះខ្នមទ្រឌទ្រោមរស់ភូមិធ្នុងឃុំអូរឬស្សី
ទទួលបានថវិកាចំនួន៣០ម៉ឺនរៀលក្នុងនោះឯកឧត្តមឧកញ៉ាកុយសុវណ្ណបាន
សន្យាជួយសង់ផ្ទះអោយគ្រួសារនេះបានរស់នៅសមរម្យ។

        នៅក្នុងពេលនោះលោកជំទាវ កែ ច័ន្ទមុនីនិងឯកឧត្តមឧកញ៉ាកុយសុវណ្ណ

បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំ ណាក់អគ្គមហាសេនា
ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា  សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុនសែន  នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុន សែន
ប្រធានកាកបាទក្រហមកម្ពុជា​  ដែលកន្លងមកសម្តេចតែងតែនឹករលឹក
គិតគូរពីសុខទុក្ខ និងផលលំបាកក្នុងការរស់នៅរបស់បងប្អូន នៅគ្រប់ទី
កន្លែងគ្រប់មូលដ្ឋាន នៅពេលដែលពួកគាត់មានទុក្ខលំបាក  គឺសម្តេចតែង
ផ្តល់ជូននូវអំណោយសង្គ្រោះជូនដល់បងប្អូនគ្រប់ៗគ្នាទាំងអស់ ដោយ
មិនបានប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយឡើយ។

លោកជំទាវនិងឯកឧត្តម បានបន្តទៀតថា៖ ទោះបីអំណោយនេះ  តិចតួចពិតមែនតែក៏អាចជួយដោះស្រាយការលំបាករបស់បងប្អូន លោក
យាយលោកតា បានមួយគ្រាផងដែរ។

លោកជំទាវនិងឯកឧត្តមក៏បានផ្តាំផ្ញើដល់មន្រ្តីមានជំងឺគ្រួសារក្រីក្រពិការ
និងគ្រួសារក្រីក្រ  អោយខិតខំថែរក្សាសុខភាពដោយរស់នៅស្អាតហូប
ស្អាតផឹកស្អាត  សំរាកក្នុងមុង ដើម្បីការពារសុខភាពកុំអោយឈឺស្កាត់ខាតបង់ថវិកាS4520025 S4520029 S4520030 S4520032 S4520034 S4520035 S4520037 S4520038 S4520040

គ្រួសារទាំង៣ សូមគោរពជួនពរដល់សម្តេច ឯកឧត្តម លោកជំទាវ  សូម
ទទួលបានជ័យជំនះគ្រប់តួនាទីភារកិច្ច រួមគ្នាដឹកនាំប្រ ទេសជាតិ ប្រកប
ដោយភាពខុខសាន្ត មានសុខសន្តិភាព មានការអភិវឌ្ឍនភាពលើគ្រប់
វិស័យ ដើម្បីប្រជាពលរដ្ឋ ភាពសម្បូរសប្បាយរុងរឿងរហូតតទៅអនាគត៕vannak