មន្ត្រីពេទ្យសត្វខេត្តកំពង់ឆ្នាំងចុះចាក់ថ្នាំការពារជម្ងឺសាទឹកគោក្របីក្នុងស្រុកកំពង់លែង


កំពង់ឆ្នាំង ៖ មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល ខេត្តកំពង់ឆ្នាំង
នៅព្រឹកថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៧ បានបន្តចុះចាក់ថ្នាំការពារជម្ងឺសា


ទឹកគោក្របី នៅភូមិក្នុង និងភូមិល្វា ក្នុងឃុំស្វាយរំពារ ស្រុកកំពង់លែង
ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបានយកសត្វ

គោ ក្របីរបស់ខ្លួនមកចាក់ថ្នាំ ជាច្រើនក្បាលផងដែរ ។

លោកស្រី ម៉ក់ សុខឌី អនុប្រធានការិយាល័យផលិតកម្ម និងបសុ
ព្យាបាល នៃមន្ទីរកសិកម្ម រុក្ខា ប្រមា ញ់និងនេសាទ ខេត្តកំពង់ឆ្នាំង បាន
អោយដឹងថាៈ ការចុះចាក់ថ្នាំការពារជម្ងឺសាទឹក សត្វគោ ក្របីរបស់ប្រជា
ពលរដ្ឋ ក្នុងស្រុកកំពង់លែងមានរយៈពេល ៣ថ្ងៃមកហើយ ជាលទ្ឋផល
បណ្តោះ គិតត្រឹមថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៧ នេះ មន្ត្រីការិយាល័យ
ផលិតកម្ម និងបសុព្យាបាល បានចាក់ថ្នាំការពារជម្ងឺសាទឹក ទៅលើគោ
ក្របីប្រជាពលរដ្ឋបាន ចំនួន ១៣៣គ្រួសារ មានចំនួនសត្វសរុប ១២២៨
ក្បាល ក្នុងនោះគោ៧៨ក្បាល និងក្របី ១១៤០ក្បាល  និងបានចែកថ្នាំ
(Th4)បាញ់សម្លាប់មេរោគ តាមក្រោល ក្របីបាន៤៧ ក្រោល និងក្រោល
គោ បាន៧ក្រោលផងដែរ។

នៅក្នុងពេលចាក់ថ្នាំអោយគោក្រីនោះលោកស្រី ម៉ក់ សុខឌី
បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រញាប់​យកគោ ក្របី
មកចាក់ថ្នាំការពារជម្ងឺសាទឹក អោយទាន់ពេលវេលា ព្រោះថារដូវក្តៅ
បានចូលមកដល់ហើយ ទាន់មានឱកាសមន្ត្រីពេទ្យសត្វចុះចាក់ថ្នាំ ការពារ
ជម្ងឺ លើសត្វចិញ្ចឹម ជាកម្លាំងអូសទាញរបស់បងប្អូន ហើយការចាក់ថ្នាំនេះ
នៅសល់តែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ មន្ត្រីពេទ្យសត្វ នឹងបន្តទៅចាក់នៅស្រុក
ផ្សេងទៀតហើយ  ម៉្យាងវិញទៀតបើសត្វគោ ក្របី របស់បងប្អូនជួបបញ្ហា
ដែលសង្ស័យថា មានជម្ងឺ ត្រូវប្រ ញាប់ទំនាក់ទំនងជាមួយភ្នាក់ងារសុខភាព
សត្វភូមិ ដែលនៅជិតបងប្អូនអោយបានរួសរាន់ ៕  vannak

r1 r3 t3 t4                                           .