បងប្អូនខ្មែរឥស្លាមចំនួន២៥៥គ្រួសារបានទទួលអំណោយមនុស្សធម៌របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង ៖នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ លោកជំទាវ កែ ច័ន្ទមុនី អ្នក
តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និង ឯកឧត្តមឧកញ៉ា


កុយ សុវណ្ណ ក្រុមការងារថ្នាក់កណ្តាល និង ជាអនុប្រធានក្រុមការងារចុះជួយ
ស្រុកកំពង់ត្រឡាច រួមដំណើរដោយ ឯកឧត្តមម៉ាត់ ម៉ូត និង លោកជំទាវ
តុង ណារីសមាជិកក្រុមប្រឹក្សាខេត្តព្រមទាំងអាជ្ញាធរដែនដីបានចុះសាកសួរ
សុខទុក្ខ និង នាំយកអំណោយ ចែកជូនដល់បងប្អូនខ្មែរឥស្លាមចំនួន២៥៥
គ្រួសារ ស្ថិតក្នុងភូមិអណ្តូងទ្រមូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លោកជំទាវតុងណារីសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖
គ្រួសារបងប្អូនខ្មែរឥស្លាម ក្រីក្រ ពិការនិង ជនចាស់ជរាគ្មានទីពឹងទាំង២៥៥
គ្រួសារក្នុងមួយគ្រួសារៗទទួលបានមី២៥កញ្ចប់, អង្ក២០គីឡូក្រាម,ទឹកត្រី១យួរ
និងថវិកា២ម៉ឺនរៀល។លោកជំទាវបានបន្តថា៖ឯកឧត្តម ឧកញ៉ា កុយសុវណ្ណក៏
បានជួយសាងសង់របងព្រះវិហារខ្មែរឥស្លាមស្ថិតក្នុងភូមិអណ្តូងទ្រមូង
បានចំនួន១១៧,៥ម៉ែត្រឯកឧត្តមក៏បានសន្យាជួយសាងសង់បង្ហើយ
របងព្រះវិហារជូនបងប្អូនឥស្លាមផងដែរ។

          មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវកែច័ន្ទមុនីនិងឯកឧត្តម
ឧកញ៉ា កុយ សុវណ្ណ  បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ
ពីសំណាក់អគ្គមហាសេនាពញាចក្រីហេងសំរិនប្រធានរដ្ឋសភា សម្តេច
អគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចចៅហ្វាវាំងគង់
សំអុលឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីព្រះបរមរាជវាំង ​ដែលកន្លងមកសម្តេច
តែងតែនឹករលឹក គិតគូរពីសុខទុក្ខ ពីផលលំបាកក្នុងការរស់នៅរបស់បង
ប្អូននៅគ្រប់ទីកន្លែងនៅពេលដែលមានទុក្ខលំបាក គឺសម្តេចតែងផ្តល់
ជូននូវអំណោយជូនដល់បងប្អូនគ្រប់ៗគ្នាទាំងអស់ដោយមិនប្រកាន់
ពូជសាសន៍ និង និន្នាការនយោបាយឡើយ។

លោកជំទាវកែច័ន្ទមុនីនិងឯកឧត្តមឧកញ៉ា កុយ សុវណ្ណ  បានបន្ត
ទៀតថា៖ទោះបីអំណោយនេះវាតិចតួចពិតមែនតែវាអាចជួយដោះស្រាយ
ការលំបាករបស់បងប្អូនលោកយាយបានមួយគ្រាផងដែរ។

លោកជំទាវកែច័ន្ទមុនីនិងឯកឧត្តមឧកញ៉ា កុយ សុវណ្ណ ក៏បានផ្តាំផ្ញើដល់
ប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំថែទាំសុខភាព,ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវ
គោកថ្មីទាំងអស់គ្នា,ត្រូវអប់រំកូនចៅអោយខិតខំរៀនសូត្រនិងជៀសអោយឆ្ងាយ
ពីគ្រឿងញៀន,កុំធ្វើចំណាកសុ្រកខុសច្បាប់,កុំប្រព្រឹត្តអំពើអប្បាយមុខផ្សេងៗ
ដែលសង្គមស្អប់ខ្ពើម,កុំជឿឧបាយកលរបស់ជនអគតិមួយចំនួនដែលធ្វើអោយ
មានអស្ថេរភាពក្នុងសង្គមនិងទៅចូលរួមបោះឆ្នោតអោយបានគ្រប់គ្នានៅឆ្នាំ
២០១៧និង២០១៨ខាងមុខនេះ។

 

គ្រួសារបងប្អូនខ្មែរឥស្លាមក្រក្រី ពិការ និង ចាស់ជរាគ្មានទីពឹងទាំង២៥៥
គ្រួសារសូមគោរពជួនពរដល់សម្តេចពញាចក្រីហេងសំរិន សម្តេចអគ្
គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី
ហ៊ុនសែន ,សម្តេចចៅហ្វាវាំងគង់សំអុល លោកជំទាវកែច័ន្ទមុនី និង
ឯកឧត្តម ឧកញ៉ា កុយ សុវណ្ណព្រមទាំងក្រុមការងារទាំងអស់  សូម
ទទួលបានជ័យជំនះឈ្នះមារសត្រូវគ្រប់ទិសទី ដើម្បីដឹកនាំប្រទេស
ជាតិប្រកបដោយសុខសន្តិភាព សុខដុម្យរមនា និងឆ្ពោះទៅកាន់វឌ្ឍនភាព
និង ភាពសម្បូរសប្បាយរុងរឿងរហូតតទៅ៕vannak

S4520001 S4520003 S4520004 S4520005 S4520006 S4520009 S4520012 S4520017 S4520018 S4520019 S4520021 S4520022