កំពង់ឆ្នាំង៖ បដិមាព្រះកែវ១អង្គ ដែលកសាងឡើងដោយកែវមរកតដ៏ល្អ
វិចិត្រធ្លាប់គង់នៅក្នុទីក្រុងល ង្វែកពីសម័យបូរាណ ដែលត្រូវបានគេលួច
យកទៅប្រទេសថៃ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ ត្រូវបាន
លោកជំទាវបណ្ឌិត សៀង ចន្ទ័ហេង ប្រធានក្រុមហ៊ុនហេងអភិវឌ្ឍន៍
ជាវក្នុងតម្លៃដ៏ខ្ពស់ពីប្រទេសថៃ និងធ្វើបុណ្យប្រពៃណីតាមគន្លងព្រះ
ពុទ្ធសាសនា ដង្ហែរយកមកតំកល់ទុកក្នុងវត្តត្រឡែងកែង ឃុំលង្វែ ក
ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលជាទីក្រុងពីបូរាណទុកគោរព
បូជាវិញ។
លោក ឈឹម វុឌ្ឍា អភិបាលស្រុកកំពង់ត្រឡាច បានថ្លែងនៅក្នុង
ពិធីនេះបុណ្យនេះថា៖ ក្នុងមានលោកជាអាជ្ញាធរស្រុក តំណាងអោយ
ប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះលោក
ជំទាវបណ្ឌិត សៀង ចន្ទ័ហេង ដែលក្នុងនាមលោកជំទាវជាពុទ្ធសាស
និកកាន់ព្រះពុទ្ធសាសនា លោកជំទាវ មានមនសិកាជាតិយ៉ាងជ្រាវជ្រៅ
បានលះបង់ធនធានដ៏មានតម្លៃនាំយក ព្រះកែវមរកត ពីប្រ ទេសថៃធ្វើ
បុណ្យដង្ហែរយកមកតំកល់ទុកជូនប្រជាពលរដ្ឋខ្មែរគោរពបូជា នៅក្នុង
វត្តត្រឡែងកែង ដែលជាកន្លែងទីក្រុងលង្វែកពីសម័យបូរាណវិញ ដើម្បី
អោយប្រជារាស្រ្តខ្មែរបានសុខសប្បាយតរៀងទៅ។
ដោយឡែកនៅក្នុងព្រឹកថ្ងៃទី២៦ ខែមករា នេះដែរលោកជំទាវ
សៀង ចន្ទ័ហេង គណៈកម្មការវត្ត ព្រះសង្ឃ ប្រជាពលរដ្ឋនៅក្នុង
មូលដ្ឋាន សមត្ថកិច្ច អាជ្ញាធរស្រុក និងលោកអភិបាលរងខេត្ត ក៏បាន
ចូលរួមប្រារពពិធីក្រុងពាលី បញ្ចុះបឋមសិលា កសាងឈាបនៈដ្ឋាន
( មច្ឆាបូជាពស ) មួយកន្លែងនៅក្នុងវត្តត្រឡែងកែងទុកជូនប្រជាពល
រដ្ឋប្រើប្រាស់ ដែលជាអំណោយរបស់លោកជំទាវ សៀង ចន្ទ័ហេង
ផងដែរ ។ នៅក្នុងពេលនោះដែរ លោកជំទាវ ក៏បានប្រកាសអោយ
ដឹងថា៖ លោកជំទាវ និងជួយជួសជុលដំបូលព្រះវិហារវត្តត្រែងកែវ
អោយបានថ្មីឡើងវិញ និងជួយជួសជុលផ្លូវមួយខ្សែនៅខាងជើងវត្
តអោយបានល្អស្អាតឡើងវិញផងដែរ នៅក្នុងឆ្នាំ២០១៧នេះ។
អាជ្ញាធរខេត្តកំពង់ឆ្នាំង និងប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរ
គុណយ៉ាងជ្រាវជ្រៅចំពោះលោជំទាវប្រធានក្រុមហ៊ុនហេងអភិវឌ្ឍន៍ នឹង
សូមបួងសួងដល់វត្ថុសក្ក៍សិទ្ធ តាម់ជួយថែរក្សាកាពារ និងជួយចំរុងចំរើន អោយក្រុមហេងអភិវតឌ្ឍន៍រកស៊ីកាន់តែមានបាបន្ថែមទៀតរហូតតរៀងទៅ៕