កំពង់ឆ្នាំង៖គំរោងសាងសង់នៅតំបន់អភិវឌ្ឍន៍ថ្មីរបស់ខេត្តកំពង់ឆ្នាំង
ចាប់ផ្តើមសាងសង់ហើយ ដោយបានធ្វើពិធីក្រុងពាលីបញ្ចុះបឋម
សិលា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាព
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោក
ជំទាវឈឺមស្រីមុំ ។ ពិធីក្រុងពាលីសាងសង់កំពង់ផែថ្មីនេះ គឺធ្វើ
ឡើងតាមទំនៀមទំលាប់ ដើម្បីសុំសេចក្តីសុខចំរើន បញ្ចៀសឧប
ទ្រុបចង្រៃកុំអោយកើតមានក្នុងពេលដំណើរការសាងសង់ ។
ឯកឧត្តម កែវ ពៅ ទីប្រឹក្សារសម្តេចក្រឡាហោមសងខេង
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានមន្ទីរសា
ធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ កំពង់
ផែថ្មីដែលធ្វើការសាងសង់នេះ គឺសាងសង់ដោយថវិការបស់
ក្រសួងសាធារណៈការនិងដឹកជញ្ជូន មានទំហំធំ និង មានលក្ខណៈ
ល្អប្រសើរជាងមុន បង្កអោយមានភាពងាយស្រួលក្នុងការដឹកជញ្ជូន
ទំនិញ កសិផល របស់ប្រជាកសិករ កាន់តែឆាប់រហ័សថែមទៀត
ការសាងសង់កំពង់ថ្មីនេះ នឹងធ្វើអោយប្រសើរឡើងនូវ ជីវភាព
របស់ប្រជាកសិករ និង ប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍ថ្មីរបស់
ខេត្តផងដែរ ។
ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង បានមាន
ប្រសាសន៍ថា៖ ការសាងសង់កំពង់ផែថ្មីនេះ គឺស្ថិតនៅក្នុងគំរោង
ផែនការអភិវឌ្ឍន៍ច្រាំងទន្លេងនៅខេត្តកំពង់ឆ្នាំង និង អភិវឌ្ឍន៍កន្លែង
ថ្មី ដែលស្ថិតនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ជាប់ព្រំប្រទល់សង្កាត់
ខ្សាម ក្រុងកំពង់ឆ្នាំង ដែលអាជ្ញាធរខេត្តបានស្នើសុំទៅរដ្ឋាភិបាល ។
ផែនការអភិវឌ្ឍន៍ច្រាំងទន្លេនេះ គឺធ្វើជាជំហាន ដែលដំបូងនោះអាជ្ញា
ធរខេត្ត បានបំលាស់ទីផ្ទះបណ្តែតទឹកអោយនៅចំងាយប្រមាណជាង
២គីឡូម៉ែត្រ និង ជំហានបន្ទាប់មកទៀតគឺអាជ្ញាធរខេត្តបានសាងសង់
ផ្លូវ និង ដាក់បណ្តាញអគិ្គសនី ទឹក ទៅតំបន់អភិវឌ្ឍន៍ថ្មី និង បំលាស់
ទីផ្ទះប្រជាពលរដ្ឋដែលរស់នៅតាមច្រាំងទន្លេ ទៅនៅកន្លែងអភិវឌ្ឍន៍
ថ្មីនេះ ។
ឯកឧត្តមបានប្រសាសន៍បន្តទៀតថា៖ ការអភិវឌ្ឍនៅតំបន់នេះ
គឺអាជ្ញាធរបានគិតគូ និង យកចិត្តទុកដាក់បំផុត ដោយរៀបចំអោយ
មានផ្សារ ផ្លូវ ភ្លើង និងទឹក ហើយនៅពេលនេះបានសង់កំពង់ផែថ្មី
មួយទៀតដើម្បីធ្វើអោយសេដ្ឋកិច្ចនៅតំបន់អោយកាន់តែមានភាព
ល្អប្រសើរឡើង ។ ឯកឧត្តមបានអំពាវនាវអោយប្រជាពលរដ្ឋកុំអោយ
ជឿលើការញុះញង់ជនអគិតិមួយក្តាប់តួច ដែលបង្កចលាចក្នុងសង្គម
បំផុសការតវ៉ាដែលគ្មានមូលដ្ឋានច្បាស់លាស់ ដែលធ្វើអោយប៉ះពាល់
ដល់ការអភិវឌ្ឍន៍ខេត្ត និង បាត់បង់នូវផលប្រយោជន៍ខ្លួនឯង ។
ឯកឧត្តមបានផ្តាំផ្ញើដល់ក្រុមម៉ៅការសាងសង់ ត្រូវធ្វើទៅតាមលក្ខណៈ
បច្ចេកទេស ធានាបានូវគុណភាពរឹងមាំល្អ ដើម្បីអោយការប្រើប្រាស់
បានយូរអង្វែង៕vannak