សាខាកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្មចុះពិនិត្យសុវត្ថិភាពចំណីអាហារតាមផ្សារ


កំពង់ឆ្នាំង៖  ដើម្បីថែរក្សាសុខមាលភាពប្រជាពលរដ្ឋ និង ធានា
បាននូវសុវត្ថិភាពចំណីអាហារ ក្នុងឱកាសបុណ្យចូលឆ្នាំចិនដែល


និងឈានមកដល់នាពេលខាងមុខ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧
នេះ សាខាកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកំពង់
ឆ្នាំង បានចុះពិនិត្យទំនិញដែលកំពុងដាក់តាំងលក់ លើទីផ្សារ
កន្លែងស្តុកនិងហាងមួយចំនួននៅក្នុងក្រុងកំពង់ឆ្នាំ ។
លោក យីវ ណារិន ដែលជាប្រធានសាខាកាំកុងត្រូលខេត្តកំពង់
ឆ្នាំង បានអោយដឹងថា ការចុះមកពិនិត្យគុណភាពចំណីអាហារ
នាពេលនេះ គឺមន្ដ្រីជំនាញសាខាកាំកុងត្រូលខេត្ដបានត្រួតពិនិត្យ
ទំនិញគ្រប់មុខ ទាំងអស់រួមមាន គ្រឿងកំប៉ុង អាហារវេចខ្ចប់រួច
គ្រប់ប្រភេទ បន្លែផ្លែឈើគ្រប់មុខ ពិសេស ការដូរដែលវេចខ្ចប់រួច
ដោយបានពិនិត្យទៅលើ កាលបរិច្ឆេទនៃការប្រើប្រាស់ ការក្លែង
បន្លំម៉ាកសញ្ញា គ្មានស្លាកសញ្ញាត្រឹមត្រូវ អាហារកំប៉ុងដែលកំពិត
ច្រេះស៊ី។

ក្នុងពេលចុះពិនិត្យគុណភាពទំនិញនេះ មន្ដ្រីជំនាញក៏បានពន្យល់
ដល់អាជីវករ អោយចេះពិនិត្យមើលសុពលភាពនៃកាលបរិច្ឆេទទំនិញ
ពីបញ្ហាអំពីអនាម័យ និង ការរៀបចំទុកដាក់ទំនិញលក់ដូរឱ្យមានសណ្ដាប់
ធ្នាប់ ទៅតាមប្រភេទទំនិញនីមួយៗ ត្រូវដាក់ដាច់ដោយឡែកពីគ្នា និង បានណែនាំកុំឱ្យអាជីវករឆ្លៀតឱកាសយកទំនិញដែលខូចគុណភាពលក់
បន្ដទៅឱ្យប្រជាពលរដ្ឋ ។

លោកប្រធានសាខាបានអោយដឹងទៀតថា ក្នុងឱកាសបុណ្យចូល
ឆ្នាំចិនមកដល់នេះ អាជីវករលក់ដូរមួយចំនួនតែងតែបន្លំយកផលិតផល
ចំណីអាហារដែលខូចគុណភាពយកមកដាក់លក់អោយប្រជាពលរដ្ឋ និង ខ្លះបន្លំយកទំនិញខូចគុណភាពវេចខ្ចប់ដាក់ក្នុងកាដូរ ដើម្បីដាក់លក់ផងដែរ ។
ជាលលទ្ធផលនៃការចុះពិនិត្យ សមត្ថកិច្ចកាំកុងត្រូលបានរកឃើញទំនិញ
ហួសកាលបរិច្ឆេទនៃការប្រើប្រាស់ មានទឹកក្រូច បន្លែកំប៉ុង ។ រួមជាមួយនោះរកឃើញទំនិញដែលដាក់តាំងលក់មានកំប៉ុងកំពិត ក្នុងពេល
នោះសមត្ថកិច្ចកាំកុងត្រូលបានធ្វើការដកហូត របស់ខូចគុណភាពទាំងនោះ
យកទៅរក្សាទុកដើម្បីដុតកំទេចចោល ។ ចំពោះការធ្វើតេស្ត រកសារធាតុគីមី
លើបន្លែ គឺមានលទ្ធផលល្អពុំមានសារធាតុគីមីក្នុងបន្លែនោះទេ ។ លោក
ប្រធានសាខា បានណែនាំអោយអាជីវករត្រូវតែប្រកាន់ខ្ជាប់នូវអនាម័យជាប្រចាំ
ដើម្បីរក្សាបាននូវសុខមាលភាពជូនប្រជាពលរដ្ឋ មានន័យថាបើយើងហូប
របស់ដែល មានគុណភាព មានអនាម័យល្អ នោះនឹងធ្វើអោយសុខភាព
បានល្អប្រសើរផងដែរ ។vannak

16251158_1246501462107925_1353545804_o 16251223_1246501602107911_1140217502_o 16357209_1246501492107922_219314255_o 16357457_1246501518774586_1369153729_o