កំពង់ឆ្នាំង៖នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅសាលប្រជុំសាលា
ខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦
និងលើកទិសដៅឆ្នាំ២០១៧ របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន
ខេត្តកំពង់ឆ្នាំង ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធី នយោបាយ
និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិភាពឯកឧត្តបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តី
ក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន
ខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ អង្គភាព
ជុំវិញខេត្ត និង អាជ្ញាធរ ក្រុង ស្រុកទាំង៨ ក្នុងខេត្តផងដែរ។
តាមរាយការណ៍របស់ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង
បានឲ្យដឹងថា អស់រយៈពេលកន្លងមកនេះ ក្រុមការងារថ្នាក់ជាតិចុះ
មូលដ្ឋានខេត្តកំពង់ឆ្នាំងទាំងមូល និង ដោយបានការចូលរួមយ៉ាង
សស្រាក់សស្រាំពីអាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋ បានបង្កលក្ខណៈ
ឲ្យក្រុមការងារតាមបណ្ដា ក្រុង ស្រុក ក្ដាប់បាននូវសភាពការណ៍ជាក់
ស្ដែងមួយចំនួន រួមមានតម្រូវការរបស់សហគមន៍ បញ្ហាប្រឈម ក្ដី
កង្វល់នានា ហើយបានដោះស្រាយបញ្ហាទាំងនោះនៅនឹងកន្លែងបាន
មួយចំណែក ចូលរួមការកែលម្អសេវាសាធារណៈគ្រប់ប្រភេទ ដោះស្រាយអំពីភាពមិនប្រក្រតីនៃការប្រើប្រាស់ថាមពលអគ្គិសនី
និង ការដោះស្រាយពីបញ្ហា ផ្លូវ ស្ពាន និង ហេដ្ឋារចនាសម្ព័ន្ធ ដែល
ខូចខាតដោយសារទឹកជំនន់នារដូវវស្សា ។ ចំពោះ បញ្ហាដែលនៅ
សេសល់មួយចំនួនទៀត បន្តរិះរកមធ្យោបាយ ធនធាន និង វិធាន
ការណ៍សមស្របដើម្បីឆ្លើយតបនឹងសំណូមពរ បញ្ហាស្មុកស្មាញ
ទាំងនេះ ស្របតាមមូលដ្ឋានជាក់ស្ដែងនីមួយៗ ។ ឯកឧត្តមអភិ
បាលខេត្ត ក៏បានមានប្រសាសន៍បន្តទៀតថា ក្រោមគោលនយោ
បាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥
នៃរដ្ឋសភានេះ រដ្ឋបាលខេត្ត រក្សាបាននូវស្ថេរភាព សន្តិសុខ សណ្ដាប់
ធ្នាប់យ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ទន្ទឹមនឹងការ
រក្សាបាននូវស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ
រដ្ឋបាលខេត្តក៏បានធ្វើការអភិវឌ្ឍន៍ នូវហេដ្ឋារចនាសម្ព័ន្ធ សមិទ្ធផល
នានា តម្លើងបង្គោលភ្លើង បំភ្លឺតាមសាធារណៈ ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន
បានគូសបញ្ជាក់ថា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានបានចាប់ផ្តើមអនុវត្
តការងារ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤ ដើម្បីត្រួតពិនិត្យ និងគាំទ្រ
ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាល
ទី៣ របស់រាជរដ្ឋាភិបាលនៅគ្រប់ ២៥ រាជធានី-ខេត្ត ។ ការបង្កើតក្រុម
ការងារថ្នាក់ជាតិចុះជួយមូលដ្ឋាននេះ ជាកំណែទម្រង់ទូលំទូលាយ
និងស៊ីជម្រៅមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី៥នេះ ដើម្បីធ្វើឲ្យរាស្ត្រ
និងរដ្ឋ នៅជាប់គ្នា តាមគោលដៅ៣សំខាន់ ទី១៖ ចុះអនុវត្តឲ្យមានប្រសិទ្
ធភាពនៅមូលដ្ឋាន ទី២៖ រៀបចំវេទិកាសាធារណៈ ស្តាប់ និងដោះស្រាយ
នៅទីកន្លែង និង ទី៣៖ ដើម្បីឆ្លើយតបគណនេយ្យភាពសេវារបស់រដ្ឋាភិ
បាល ក្នុងការលើកកម្ពស់ការផ្តល់សេវាដល់មហាជន ។
ឯកឧត្តមបាន វាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ក្រុមការងារ
នៅគ្រប់មូលដ្ឋាន ហើយក្តាប់បាននូវរាល់ព័ត៌មានដែលបានទទួលពីមូល
ដ្ឋាន តាមរយៈការលើកឡើងរបស់ប្រជាពលរដ្ឋ ក្នុងពេលធ្វើវេទិកាសា
ធារណៈ ហើយក្រុមការងារនីមួយៗ បានរួមគ្នាដោះស្រាយអំពីបញ្ហា និង
តម្រូវការជាក់ស្តែងនៅនឹង កន្លែងផងដែរ ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ដើម្បីអោយប្រជាពលរដ្ឋកាន់តែយល់ច្បាស់អំការអនុវត្តកម្មវិធីនយោបាយ
យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៣នេះ និង
ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ នោះ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន
ត្រូវបង្កើនការរៀបចំវេទិកាសាធារណៈតាមមូលដ្ឋានអោយបានផុលផុស
ដើម្បីជម្រុញពុះពារ ដោះស្រាយកង្វល់និង សំណូមពរ របស់ប្រជាពលរដ្ឋ
ដែលបានលើកឡើង អោយកាន់តែប្រសើរឡើងថែមទៀត ។vannak