ប្រជាពលរដ្ឋ២១០ខ្នងផ្ទះដែលត្រូវផ្លាស់ប្តូរលំនៅដ្ឋានពីច្រាំងទន្លេ អាជ្ញាធរខេត្តនិងផ្តល់ដីជូនដោយមិនគិតថ្លៃគ្រាន់តែជួយចេញថ្លៃចាក់ដីអោយក្រុមហ៊ុនក្នុង១ប្លង់១ពាន់ដុល្លា


កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មការអភិវឌ្ឍន៍ច្រាំងទន្លេក្រុងកំពង់ឆ្នាំង នៅ


រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ បានថ្លែងប្រាប់អ្នកកាសែត
អោយដឹងថា៖ មកដល់ថ្ងៃនេះទាក់ទងនិងការផ្លាស់ប្តូរទីលំនៅរបស់
ប្រជាពលរដ្ឋមានចំនួន២១០ខ្នងផ្ទះពីច្រាំងទន្លេដែលត្រូវអភិវឌ្ឍន៍ អាជ្ញាធរខេត្តបានសម្រេចផ្តល់ដីជូន១ក្នុងខ្នងផ្ទះ១ប្លង់ទំហំ៥ម៉ែត្រ
គុណនិង២០ម៉ែត្រ ដោយឥតគិតថ្លៃនៅខាងលិចផ្សារកំពង់ឆ្នាំងថ្មី
ស្ថិតភូមិទី៧សង្កាត់ខ្សាម ប៉ុន្តែសុំអោយជួយចេញថ្លៃចាក់ដីដែល
មានកំពស់ពី៤ទៅ៥ម៉ែត្រផុតទឹកទន្លេ អោយក្រុមហ៊ុន១.០០០ដុល្លា
ក្នុង១ខ្នងផ្ទះ និងត្រូវទុកពេលអោយបង់រំលោះ រយៈពេល២ឆ្នាំទៀត ។

 

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ បានអោយដឹងទៀតថា៖ មកដល់ពេល
នេះជាជំហ៊ានទី៣និងទី៤ ក្នុងជំហ៊ានទាំង៧ ដែលអាជ្ញាធរខេត្តត្រូវ
រៀបចំ ធ្វើផ្សារកំពង់ឆ្នាំងថ្មី  កំពង់ផែថ្មី រៀបចំប្រព័ន្ធទឹកស្អាត ភ្លើង
អគ្គីសនី ផ្លាល់ប្តូរផ្ទះប្រជាពលរដ្ឋចំនួន២១០ខ្នងផ្ទះ  និងផ្លាស់ប្តូរ
ផ្ទះបណ្តែតលើទឹករបស់ប្រជាជនវៀតណាមចំនួន១.៤៨៦ខ្នងផ្ទះ
មកនៅលើគោកវិញ ។ ដោយឡែកក្នុងចំណោមប្រជាពលរដ្ឋចំនួន
២១០គ្រួសារ គឺមានប្រជាពលរដ្ឋចំនួន២០៩គ្រួសារ បានផ្តឹតមេដៃ
ដោយស្ម័គ្រចិត្តដោយគ្មានការបង្ខិតបង្ខំ ជាមួយគណៈកម្មការអភិវឌ្ឍន៍
ច្រាំងទន្លេខេត្ត យល់ព្រមរុះរើផ្ទះចេញមកនៅលើទីតាំងថ្មី ក្នុងនោះ
មាន៥៣គ្រួសារបានស្ម័គ្ររុះរើផ្ទះចេញមិនយកដី យកប្រាក់គោល
យោបាយ ហើយមាន២៧គ្រួសារ បានរើផ្ទះចេញរួចហើយ  ចំណែក
១៤៧គ្រួសារទៀត យល់ព្រមមករស់នៅលើទីតាំងថ្មីខាងលិចផ្សារ
កំពង់ឆ្នាំងថ្មី និង មាន១០គ្រួសារទៀតមិនទាន់សម្រេចចិត្តចាំពិចារ
ណាសិន  បើគិតទៅគឺ៩៩ភាគរយបានឯកភាពដោយមានស្នាមមេ
ដៃត្រឹមត្រូវ និងមានតែ១ភាគរយតែប៉ុណ្ណោះដែលនៅជំទាស់។
ចំណែកការតវ៉ាកន្លងមកផ្ទុយពិការសម្រេចចិត្តពូកគាត់ គឺមានអ្នក
ញុះញង់របស់ពួកអគតិមួយចំនួននៅពីក្រោយខ្នងដើម្បីផលប្រយោជន៍
ផ្ទាល់ខ្លួននិងផលប្រយោជន៍នយោបាយ តែប៉ុណ្ណោះ ។

 

នៅល្ងាចថ្ងៃដដែលនេះដែរ លោក ទង នាង និងប្រជាពលរដ្ឋ
ខ្មែរឥស្លាម១ក្រុមនៅក្នុងភូមិចុងកោះបានសម្តែងមតិថា៖ពួកគាត់មាន
ការសប្បាយរីករាយណាស់ចំពោះការដោះស្រាយផ្លាស់ប្តូរលំនៅដ្ឋាន
ប្រ ជាពលរដ្ឋ២១០ខ្នង របស់អាជ្ញាធរខេត្ត ព្រោះថាពួកគាត់មករស់នៅ
ទីតាំងថ្មីមានប្រព័ន្ធទឹកស្អាត មានភ្លើងអគ្គីសនី រស់នៅជិតផ្សារថ្មី ពិ
សេសមានបណ្ណ័កម្មសិទ្ធលើដីធ្លីសំរាប់ចែកកូនចៅ វាខុសពីការរល់
នៅលើដីច្រាំងទន្លេរបស់រដ្ឋគ្មានកម្មសិទ្ធ ប្រឈមនិងការបាក់ច្រាំង
បណ្តាលរងគ្រោះថ្នាក់ដល់គ្រួសាររបស់ពួកគាត់ ៕   vannak

IMG_9928 IMG_9931 IMG_9932 IMG_9935 IMG_9937 IMG_9941 IMG_9945 IMG_9931