ពិធីប្រកាសបញ្ចូលខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល ចូលក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង៖ឯកឧត្តម  ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងរុក្ខាប្រមា ញ់
និងនេសាទបានថ្លែងថា៖  ការបញ្ចូលខណ្ឌ័រដ្ឋបាលព្រៃឈើ និងខណ្ឌ


រដ្ឋបាលជលផល ក្នុងមន្ទីរកសិកម្មខេត្ត គឺជាកំណែទម្រង់របស់ប្រមុខ
រាជរដ្ឋាភិបាល ដើម្បីប្រសិទ្ធភាពការងារ និងលើកកំពង់លទ្ធភាព គុណ
ភាពការងារអោយកាន់តែទទួលបានលទ្ធផលខ្ពស់ ។  ឯកឧត្តម បាន
ថ្លែងបែបនេះ ទៅកាន់មន្រ្តីរាជការ ក្នុងពេលធ្វើពិធីប្រកាសបញ្ចូលខណ្
ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផល និងប្រគល់ត្រាថ្មី ជូនមន្ទីរ
កសិកម្ម រុក្ខាប្រមាញ និងនេសាទ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៩ ខែមករា
ឆ្នាំ២០១៧ នៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ម៉ម អំណត់ បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីទាំង
អស់ក្នុងមន្ទិរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងថា៖ សូមមន្ត្រី
គ្រប់ជំនាញ ពង្រឹងការសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត ស្រុក
និងអាជ្ញាធរគញរប់ជាន់ថ្នាក់  ត្រូវមានសាមគ្គីផ្ទៃក្នុងល្អរឹងមាំ  ប្រកាន់ខ្ជាប់
ច្បាប់សហលក្ខ័ខណ្ឌមន្ត្រីរាជការ  គោរពវិន័យ  គ្រប់គ្រងការចុះវត្តមានធ្វើ
ការងារប្រចាំថ្ងៃអោយបានម៉ឺងម៉ាត់។ ត្រូវប្រកាន់ជំហរសមូហភាពដឹកនាំ
បុគ្គលទទួលខុសត្រូវ  ទទួលយកការរិះគន់ស្ថាបនា  រួមគ្នាអនុវត្តអោយបាន
ជោគជ័យគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល។ បន្តសហ
ការបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទ បទល្មើសព្រៃឈើ ជាមួយអាជ្ញាធរ
សមត្ថកិច្ចចំរុះ អោយដូចជាភ្លៀងរលឹម  ដើម្បីធានាអោយបាននិរន្តភាពត្រី និង
ព្រៃឈើ ទុកអោយកូនចៅយើងជំនាន់ក្រោយៗទៀត។

នៅក្នុងពិធីនេះដែរ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង
នេសាទខេត្តកំពង់ឆ្នាំងបានឡើងរាយការអោយដឹងថា៖ ការងារជលផល ក្នុងឆ្នាំ
២០១៥ , ២០១៦ ប្រមូលផលត្រីបាន ៥៤.៥៥០តោន  ដោយនេសាទក្នុងដែននេ
សាទបាន ៤៣.៥០០តោន  និងនេសាទតាមវាលស្រែបាន ១១.០៥០តោន  កើន
លើសឆ្នាំមុន ១.៦០០តោន ។ បង្ក្រាបបទល្មើសនេសាបាន  ២៨៤ករណី  បំផ្លាញ
វត្ថុតាងបាន២៥៧ករណី  បញ្ជូនទៅតុលាការ ១៥ករណី  ដាក់ពន្ធនាគារ១៨នាក់ ។
ការងារព្រៃឈើ៖ បង្ក្រាបទល្មើសបាន៥០ករណី  ក្នុងនោះបទល្មើសរុករានហ៊ុំពទ្
ធ័ព្រៃឈ់យនដី បាន៩ករណី  សុំដីការតុលាការដកហូតដីព្រៃឈើ២កន្លែង  ស្មើនិង
៥៥,០៦ហិកតា ។

ឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំង នៅក្នុងពិធីនេះដែរបាន
លើកឡើងថា៖ ក្នុងពេលនេះគឺជាយុទ្ធនាការបង្ក្រាបបទល្មើសនេសាទ ដូច្នេះ
មន្ត្រីជលផល ត្រូវតែសហការអោយបានល្អជាមួយកម្លាំងចំរុះ ចុះបង្ក្រាប និងទប់
ស្កាត់បទល្មើសនេសាទកុំអោយកើតមានឡើង  ដោយយកចិត្តទុកដាក់អប់រំផ្សព្
វផ្សាយ ដល់សហគមន៍ ប្រជានេសាទ អោយយល់ច្បាប់អំពីច្បាប់នេសាទ ការប្រើ
ប្រាស់ឧបរណ៍នេ សាទអោយបានស្របច្បាប់ ។ ត្រូវព្យាយាមពន្យល់អោយប្រជា
ពលរដ្ឋយល់បានថា បើមិនបង្ក្រាបបទល្មើ សនេសាទនោះ ធនធានជលផលនិង
វិនាសសាបសូន្យ  ក្នុងនោះដែរគណៈបក្សប្រឆាំងនិងបានលេសថា  ក្នុងអាណត្តិដឹកនាំគណៈបក្សប្រជាជនធនធានជលផលនិងរលាយសាបសូន្យ ។

ឯកឧត្តម ចេង ញ៉ាន់  ក៏សំណូមពរផងដែរដល់មន្ត្រីទាំងអស់ត្រូវសហការគ្នា
ធ្វើការងារគ្រប់ជំនាញអោយមានប្រសិទ្ធភាពល្អ ទៅតាមផែនការដែលក្រសួង ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលបានប្រគល់ទួនាទីនិងភារកិច្ចអោយ  ហើយត្រូវចេះ
សាមគ្គីគ្នាជួយដាស់តឿនគ្នាពេលឃើញមានកំហុស  មិនត្រូវប្រកាន់បក្ខពួក
មើលបំណាំគ្នានោះឡើយ ៕ vannak

IMG_9802 IMG_9807 IMG_9808 IMG_9812 IMG_9815 IMG_9817 IMG_9820