កំពង់ឆ្នាំង៖ សន្និបាតបូកសរុបលទ្ធផលការងារ លើគ្រប់វិស័យឆ្នាំ២០១៦
និងលើកទិសដៅការងារ ឆ្នាំ២០១៧របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងត្រូវបាន
ប្រារព្វធ្វើពិធីបិទបន្ទាប់ពីបានដំណើការរនៃអង្គសន្និបាតរយៈពេលពីរថ្ងៃ
កន្លងមកនេះ ក្រោម អធិបតីភាពលោកជំទាវជូ ប៊ុនអេង រដ្ឋលេខាធិការ
ក្រសួងមហាផ្ទៃ និង ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ឌឌឿនបានមាន
ប្រសាសន៍ថា៖ ក្នុងរយៈពេល២ថ្ងៃនេះមកនេះអង្គសន្និបាតបាន ធ្វើការ
ពិភាក្សាគ្នានូវចំណុចខ្លាំង ចំណុចខ្យោយ បញ្ហាប្រឈម មួយចំនួនដែល
អាជ្ញាធរ មន្រ្តីរាជកា និង សមត្ថកិច្ចអនុវត្តនាពេលកន្លងមក និង ដាក់ផែន
ការសម្រាប់អនុវត្តបន្តសម្រាប់ឆ្នាំ២០១៧នេះ ។
ឯកឧត្តមបានបន្តទៀតថា៖ ដោយមានការខិតខំពីមន្រ្តីរាជការសមត្ថកិច្
ចជំនាញបានធ្វើអោយខេត្តកំពង់ឆ្នាំង មានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ លើ
គ្រប់វិស័យ ធ្វើអោយជីវភាពប្រជាពលរដ្ឋមានភាពប្រសើរឡើង ទាំងនៅ
ទីក្រុងនិងជនបទ ។ ដោយឡែកនៅក្នុងក្រុងកំពង់ឆ្នាំង បានធ្វើការផ្លាស់
ប្តូរនូវមុខមាត់ថ្មីដូចជា ផ្លូវ ភ្លើង ទឹក និង ការរៀបចំនូវសោភ័ណ្ឌភាពនៅ
ក្នុងខេត្ត ធ្វើអោយមានការទាក់ទាញនូវភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ដែលធ្វើអោយកំណើនភ្ញៀវទេសចរណ៍កាន់តែមានការកើនឡើងមកទស្ស
នានៅក្នុងខេត្តកំពង់ឆ្នាំង ដោយធានាបាននូវសន្តិសុខ សុវត្ថិភាពល្អប្រសើរ ។
ឯកឧត្តមក៏បានលើកឡើងទៀតថា សមិទ្ធផលយ៉ាងច្រើនដែលបានសម្រេច
នៅក្នុងខេត្តនាពេលនេះ បានមកពីការខិតខំប្រឹងប្រែង អាជ្ញាធរមូលដ្ឋានគ្រប់
លំដាប់ថ្នាក់ ប៉ុន្តែយើងក៏នៅមានកិច្ចការមួយចំនួនទៀតនៅសេសសល់និង
ចន្លោះប្រហោង ដែលតម្រូវឲ្យយើងខិតខំដោះស្រាយបន្តជូនប្រជាពលរដ្ឋ
ក្នុងនោះបញ្ហាដីធ្លី ការរុករាន និងការរំលោភយកដីរដ្ឋ ។ ជាមួយគ្នានេះ ការ
ទប់ស្កាត់បទល្មើសនេសាទ និងការបង្ក្រាបបទល្មើសនេសាទនៅតែជាឧប
សគ្គ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែកើតមាន បញ្ហាសេវាសាធារណៈកន្លែង
ខ្លះនៅមិនទាន់ ឆ្លើយតបបានទាន់ពេលវេលាជូនប្រជាពលរដ្ឋទាំងអស់ ។
ដែលបញ្ហាប្រឈមទាំងនេះ គឺទាមទារអោយ មានផែនការ ដោះស្រាយបន្ត
អោយមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ តម្រូវអោយមានកិច្ចសហការល្អ
ទាំងមន្ត្រី ទាំងប្រជាពលរដ្ឋ ទើបអ្វីៗបានប្រសើរឡើង។
មានប្រសាសន៍បិទអង្គសន្និបាតនៅក្នុងឱកាសនោះលោកជំទាវ ជូ ប៊ុនអេង
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសំដែងនូវការកោតសរសើរសមិទ្ធផលនានា
ដែលបានកើតឡើងងនៅក្នុងខេត្តកំពង់ឆ្នាំង ដែលទាំងនេះបង្ហាញអំពីការយក
ចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការទូទាំងខេត្ត ដែលបានរួមគ្នាធ្វើ
ការអភិវឌ្ឍន៍ ខេត្តកំពង់ឆ្នាំង កាន់តែមានការផ្លាស់ប្តូរនិងប្រែមុខមាត់ថ្មី ទាំង
សោភ័ណ្ឌភាពនិងអនាម័យនៅក្នុងខេត្តកំពង់ឆ្នាំង ដែលនេះជាជំហានថ្មីមួយ
ក្នុងដំណើរការអភិវឌ្ឍន៍សម្រាប់អណត្តិទី៥នេះ ។ លោកជំទាវបានប្រាប់ឲ្យថ្នាក់
ដឹកនាំទាំងអស់ត្រូវពង្រឹងសមត្ថភាពមន្ត្រីបន្ថែមទៀត និង ត្រូវមានឆន្ទៈ ក្នុងការ
បម្រើប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវាសាធារណៈឱ្យបានល្អជូនប្រជាពលរដ្ឋ
និងមានការទទួលខុសត្រូវ ដោយចូលរួមដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋ ដោយបន្តអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។
ក្នុងគណអធិបតីបានគ្រឿងឥស្សិរយយសការងារជូនដល់មន្រ្តីរាជការដែលមាន
ស្នា ដៃការងារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនផងដែរ ។vannak