ខេត្តកំពង់ឆ្នាំង ផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន


កំពង់ឆ្នាំង៖ កិច្ចប្រជុំផ្សព្វផ្សាយស្តីពីយុទ្ធនាការប្រឆាំងគ្រឿងញៀនខុស
ច្បាប់ ត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅសាល


ប្រជុំខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាល
ខេត្តកំពង់ឆ្នាំង និង មានការចូលរួម ពីសំណាក់អាជ្ញាធរមូលដ្ឋាន កម្លាំង
សមត្ថកិច្ច និងសិស្សានុសិស្សជាច្រើនផងដែរ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម សៀត គឹមលៀង
អភិបាលរងខេត្តកំពង់ឆ្នាំង និង ជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំង
គ្រឿងញៀន បានគូសបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ គឺធ្វើឡើង
ក្នុងគោលបំណង ក្នុងការផ្សព្វផ្សាយអំពីផែនការ នៃការបង្កា ទប់ស្កាត់
បង្រ្កាបបទល្មើសគ្រឿងញៀនគ្រូបរូបភាព ដល់មន្រ្តីជំនាញ និងអាជ្ញាធរ
មូលដ្ឋានក្នុងការចូលរួមួផ្សព្វផ្សាយបន្តទៅមន្រ្តីថ្នាក់ក្រោយមរបស់ខ្លួន
អោយចូលរួមកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការបង្រ្កាបបទល្មើសគ្រឿង
ញៀននេះ ។ កន្លងមកនេះខេត្តកំពង់ឆ្នាំង បានធ្វើការបង្ការ បង្រ្កាប និង
ទប់ស្កាត់ជាបន្តបន្ទាប់ ដោយទទួលបានលទ្ធផលល្អប្រសើរ ទោះបីក្រុម
ជនល្មើសប្រើរូបភាពបែបណាក៍ដោយ ក៍សមត្ថកិច្ចជំនាញ បានធ្វើកាទប់
ស្កាត់ ការចរាចរណណ៍គ្រឿងញៀនេះបានមួយចំណយនួនធំផងដែរ ។

លោក ឧត្តមសេនីយត្រី ឡុច វណ្ណរ៉ា ស្នងការនៃស្នងការដ្ឋាននគរ
បាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា កន្លងមកនេះដោយមានកិច្ចសហ
ការយ៉ាងជិតស្និតជាមួយមន្រ្តី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានចុះ
ធ្វើការអប់រំផ្សព្វផ្សាយ ពីផលប៉ះពាល់នៃគ្រឿងញៀនដល់ប្រជាពលរដ្ឋក្នុង
ភូមិ សិស្សសាលា ។ រួមទាំងបានឃាត់ខ្លួន ដកហូតវត្ថុតាងដែលសារធាតុញៀន
ខុច្បាប់ជាច្រើនផងដែរ ។ លោកស្នងការ បានបញ្ចាក់ទៀតថា ដើម្បីអោយយុទ្
ធនាការនេះទទួលបានជោគជ័យ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ត្រូវតែបង្កើន
ស្មារតីនៃការចូលរួមអោយកាន់តែសកម្មថែមទៀត ក្នុងការទប់ស្កាត់គ្រឿង
ញៀនខុសច្បាប់ ។

មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្ត ឈួរ ច័ន្ទឌឿន អភិបាលខេត្ត
កំពង់ងឆ្នាំង បានគូសបញ្ជាក់ថា៖ បច្ចុប្បន្ននេះតំបន់មួយចំនួនមានការកើន
ឡើងនូវកាផលិត ការចរាចរណណ៍និងការប្រើប្រាស់គ្រឿងញៀនគួរអោយ
ព្រួយបារម្ភជាពិសេសក្នុងស្រទាប់យុវវ័យ ដែលបង្ករអោយមានក្តីកង្វល់ដល់
សង្គមកម្ពុជា ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ដើម្បីទប់សនូវរាល់បញ្ហាគ្រឿង
ញៀនត្រូវអនុវត្តអោយបានព្រមៗគ្នា ទៅតាមផែនការ ត្រូវអនុវត្តនូវចំណុច
៤សំខាន់ៗ ១.វិធានការអប់រំ ២.វិធានការរដ្ឋបាល ៣.វិធានការអនុវត្តច្បាប់ និង
ទី៤ .វិធានការព្យាបាលនិង ស្តានីតិសម្បទា ។ ពិសេសត្រូវបង្កើននូវកិច្ចសការ
គ្នាអោយជាប់ចាប្រចាំ ក្នុងការបង្រ្កាបនូវបទល្មើសគ្រឿងញៀននេះអោយ
ទទួលបានជោគជ័យ ។vannak

15895268_670037453184469_1582616046048646889_n 15940788_670037439851137_139639170777229680_n 15941129_670037526517795_4248316167066625203_n 15965872_670037629851118_4710417587107974897_n 15977455_670037689851112_4514636054385014508_n 15977716_670037499851131_2081481786036696449_n 16003112_670037476517800_6622935924987772384_n