លោកអ៊ុករស់អញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៨ទិវាបុណ្យជ័យជំនៈ ៧មករា១៩៧៩.៧មករា២០១៧នៅស្រុកកំពង់លែង


កំពង់ឆ្នាំង ៖ លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត ជាសមាជិក
គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង និង ជាប្រធានក្រុមការងារចុះជួយ


ឃុំត្រងិលស្រុកកំពង់លែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធខួប
អនុស្សាវរីយ៍លើកទី៣៨ទិវាបុណ្យជ័យជំនៈ៧មករា១៩៧៩.៧មករា២០១៧
នាព្រឹកថៃ្ងទី១១ខែមករា ឆ្នាំ២០១៧នៅស្នាក់គណបក្សប្រជាជនកម្ពុជាឃុំ
ត្រងិលស្រុកកំពង់លែង ព្រមទាំងមានការចូលរួមពីក្រុមការងារ ថ្នាក់ខេត្ត
ស្រុក ឃុំ និង ប្រជាពលរដ្ឋចូលរួម យ៉ាងច្រើនកុះករ។

លោកប្រធានគណបក្សស្រុកឃុំត្រងិល បានអានសារលិខិតរបស់សម្តេច
អគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនិងជាប្រធានគណបក្សប្រជា
ជនកម្ពុជាដោយបានគូសបញ្ជាក់ថា៖៧មករាជាថៃ្ងបុណ្យដ៏ធំមួយនិងរំលឹកដល់
គុណបំណាច់របស់យុទ្ធជនយុទ្ធនារីដែលពលីជីវិតដើម្បីរំដោះប្រទេសជាតិនិង
ប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតដែលបានសំលាប់ជាតិសាសន៍ឯង។     លោក អ៊ុក រស់ បានមានប្រសាសន៍ថា៖៣៨ឆ្នាំកន្លងទៅនេះផ្តើមចេញពីជ័យជំនៈ
៧មករាប្រជាជនកម្ពុជាបានសម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេងដែលប្រទេសលើ
ពីភពលោកទាំងមូលនឹកស្មានមិនដល់ថាកម្ពុជាបានប្រែក្លាយពីវាលពិឃាដនៃ
របបប្រល័យពូជសាសន៍,ពីសង្រ្គាមរ៉ាំរ៉ៃរាប់ទស្សវត្សរ៍,ការបាក់បែកជាតិ,បែងចែកទឹកដីក្លាយជាប្រទេសមួយដែលមានសុខសន្តិភាពស្ថេរភាពនិងការអភិវឌ្ឍ
តាំងពីបាតដៃទទេរហូតដល់មានការរីកចំរើនលើគ្រប់វិស័យបានធ្វើអោយប្រជាជន
កាន់តែមានជីវភាពធូធារនិងកំណើតសេដ្ឋកិច្ចមានការកើនឡើងឥតឈប់ឈរពី
មួយឆ្នាំទៅមួយឆ្នាំដែលធ្វើអោយប្រទេសលើពិភពលោកមានការកោតសរសើរ
គ្រប់ៗគ្នា។

លោក អ៊ុក រស់ បានមានប្រសាសន៍បន្តថា ៖ ថៃ្ងជ័យជំនៈ៧មករាគឺជាថៃ្ងប្រវត្តិ
សាស្រ្តដែលគណបក្សប្រជាជនកម្ពុជាបានផ្តល់ កំណើតលើកទី២ដល់ប្រជាជន
កម្ពុជាគ្រប់ៗរូប គ្មានអ្នកណាអាចបដិសេធបានឡើយបើគ្មានរដ្ឋប្រហារ ថៃ្ង១៨មីនា
ឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ប៉ុលពត បើគ្មានរបបប្រល័យពូជសាសន៍
ប៉ុលពត ក៏គ្មានថៃ៧មករាបើគ្មានថៃ្ង៧មករាក៏គ្មានអ្វីៗដូចសព្វថៃ្ងនេះដែរ។

លោក អ៊ុក រស់ ក៏បានផ្តាំផ្ញើដល់មន្រ្តីរាជការកងកំលាំងប្រដាប់អាវុធនិងប្រជាពល
រដ្ឋសូមចូលរួមថែរក្សាសន្តិភាព ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីទាំងអស់គ្នា
ដែលកន្លងមកដោយការមិនគោរពច្បាប់នេះហើយដែលក្នុងមួយឆ្នាំៗបានធ្វើអោយ
មនុស្សជាច្រើនស្លាប់ ដោយសារតែការបើកបរមិនគោរពច្បាប់ចរាចរណ៍នេះ។ជាពិសេសសូមអោយលោកគ្រូអ្នកគ្រូមាតាបិតាត្រូវធ្វើយ៉ាងអប់រំកូនចៅជៀសអោយ
ឆ្ងាយពីគ្រឿងញៀននិងអំពើអប្បាយមុខផ្សេងៗដែលខុសច្បាប់និងសង្គមស្អប់ខ្ពើម។

តំណាងអោយសមាជិកសមាជិកាអង្គមិទ្ទិញបានឡើងប្តេជ្ញាចិត្តដោយបានគូស
បញ្ជាក់ថា៖ការពារអោយបានរឹងម៉ាំស្ថិតស្ថេរនិងរីកចំរើនថែមទៀតនៅសមិទ្ធផល៧មករា
,ប្តេជ្ញាបន្តអនុវត្តអោយបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនិតិកាល
ទី៥នៃរដ្ឋសភាដែលមានសម្តេចតេជោហ៊ុនសែនជាប្រមុខ,ប្តេជ្ញាប្រឆាំងដាច់ខាតអ្នក
ប្រព្រឹត្តបំពានច្បាប់រដ្ឋធម្មនុញ្ញនិងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល,ប្តេជ្ញាគាំទ្រ
បេក្ខសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីគ្រប់ៗអាណត្តិ៕vannaks4460003 s4460004 s4460005 s4460006 s4460010 s4460011 s4460012 s4460013 s4460014 s4460017 s4460018 s4460019 s4460020