កំពង់ឆ្នាំង៖ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធាន
គណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង « ក្មួយៗជាសិស្ស
ថ្នាក់ទី១២ទាំងអស់ត្រូវខិតខំរៀនសូត្រដើម្បីប្រឡងជាប់អោយបានច្រើន និង
ទទួលបាននិទ្ទេស A- B អោយបានច្រើនជាងឆ្នាំ២០១៦។ ដោយឡែកវិស័យ
កីឡាវិញ យើងត្រូវនាំគ្នាបង្កើតក្លឹបកីឡាថ្មីៗអោយបានច្រើនទៀត និងហ្វឹក
ហាត់អោយមានគុណធម៌និងសមត្ថភាពល្អ ដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេម
នៅអន្តរជាតិឆ្នាំ២០១៨ និងស៊ីហ្គេមឆ្នាំ២០២៣នៅក្នុងកម្ពុជា » ឯកឧត្តម
ឈួរ ច័ន្ទឌឿន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧
នៅក្នុងសាលាលនយោបាយបក្សខេត្ត ក្នុងពិធីចែកអំណោយដល់សិស្ស
បាក់ឌុបដែលប្រជាប់និទ្ទេសល្អៗ និងចែកអំណោយដល់កីឡាករ ដែលចូលរួមប្រកួតបានទទួលមេដាយចំនួន៥៩ជូនខេត្តកំពង់ឆ្នាំង។
ឯកឧត្តមបានបញ្ជាក់អោយដឹងថា៖ សិស្សប្រឡងបាក់ឌុបក្នុងឆ្នាំ
២០១៦ មានចំនួនសរុប ៣.១៦១នាក់ ស្រី១.៥៧២នាក់ ប្រឡងក្នុងមណ្ឌល៥
និង១៣៥បន្ទប់។ ក្នុងនោះសិស្សប្រឡងបាក់ឌុបជាប់ មានចំនួន ១.៨២៤នាក់
ស្រី៧២៤នាក់ គឺបានប្រឡងជាប់និទ្ទេសA ៧នាក់ ស្រី២នាក់, និទ្ទេស B ៧៨នាក់
, និទ្ទេស C ១៤៣នាក់ ស្រី៤២នាក់ , និទ្ទេស D ២២៥នាក់ ស្រី១១០នាក់ ,
និងនិទ្ទេស E ១.៣៧១នាក់ ស្រី២២៦នាក់។
ដោយឡែកនៅក្នុងថ្ងៃនេះ ក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត និងក្រុងកំពង់ឆ្នាំង ថ្នាក់ដឹកនាំគណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និងលោកឧកញ្ញ៉ាមួយចំនួន
ដែលគាំទ្រគណៈបក្សខេត្ត បានជួយឧប ត្ថម្ភថវិកាមួយចំនួនធំ ដើម្បីផ្តល់
អំណោយជូនសិស្សដែលប្រឡងជាប់បាក់ឌុបទទួលបាននិទ្ទេលល្អ និងមួយ
ចំនួនទៀតចែកជូនដល់កីឡាករចំនួន១៥០នាក់ ដែលប្រឡងបានមេដាយចំនួន
៥៩គ្រឿងជូនខេត្តកំពង់ឆ្នាំង។
អំណោយដែលត្រូវចែកជូនក្នុងពេលនេះគឺ សិស្សនិទ្ទេសA ៧នាក់ទទួល
បានម៉ូតូថ្មីម្នាក់១គ្រឿង ,សិស្សនិទ្ទេសAទទួលបាន ទូរសព្ទ័ដៃ១គ្រឿង និងថវិកា
២០ម៉ឺនរៀល , និទ្ទេសB ទទួលបានថវិកា ៨ម៉ឺនរៀ ល , និងសិស្សពូកែ១៥០នាក់
ទទួលបានថវិកាម្នាក់ៗ ២ម៉ឺនរៀល។ ដោយឡែកកីឡាករក្នុងខេត្តចំនួន១៥០នាក់
ដែលទៅប្រកួតថ្នាក់ជាតិ ទទួលបានមេដាយមាស១៧គ្រឿង ១៧នាក់ ទទួល
បានថវិកាម្នាក់ ២០ម៉ឺនរៀលមេដាយប្រាក់១៦គ្រឿង ១៦នាក់ ទទួលបានថវិកា
១៥ម៉ឺនរៀល និងមេដាយសំរឹត២៦គ្រឿង ២៦នាក់ ទទួលបានថវិកាម្នាក់១២ម៉ឺន
រៀល និងរង្វាន់លើកទឹកចិត្តទាំង១៥០នាក់ ក្នុងម្នាក់ៗទទួលបាន១០ម៉ឺនរៀល។
លោកជំទាវ ជូ ប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃក្រុមការងារថ្នាក់
កណ្តាលនិងជា ប្រធានការងារថ្នាក់ជាតិចុះជួយក្រុងកំពង់ឆ្នាំង បានជួយឧប
ត្ថម្ភដល់សិស្សពូកែចំនួន១៥០នាក់ ដោយម្នាក់”ទទួលបានថវិកា២ម៉ឺនរៀល។
លោកជំទាវ ក៏បានផ្តាំផ្ញើផងដែល សូមសិស្សានុសិស្ស កីឡាករ និងប្រជាពល
រដ្ឋក្នុងខេត្តទាំងអស់ ដែលបានចុះឈ្មោះបោះឆ្នោត សូមទៅផ្ទៀងផ្ទាត់ឈ្មោះ
បោះឆ្នោតនៅសាលាឃុំសង្កាត់ និងសូមណែនាំ ក្រើនរំលឹក ដល់មិត្តភ័ក្តបង
ប្អូន និងក្រុមគ្រួសារ អោយទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ
សង្កាត់ អោយបានគ្រប់ៗគ្នា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ៕ va nnak