ខេត្តកំពង់ឆ្នាំងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៨ទិវាបុណ្យជ័យជំនៈ៧មករា១៩៧៩.៧មករា២០១៧


កំពង់ឆ្នាំង៖   សម្តេចចៅហ្វាវាំងគង់សំអុលឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីព្រះ
បរមរាជវាំង សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស


ប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំងបាន
អញ្ជើញជាអធិបតីភាព ខួបអនុស្សាវរីយ៍លើកទី៣៨ ទិវាបុណ្យជ័យជំនៈ
៧មករា១៩៧៩.៧មករា២០១៧នាព្រឹកថៃ្ងទី០៧ ខែមករាឆ្នាំ ២០១៧
នៅក្នុងកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវសមាជិក
សមាជិការាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត កងកំលាំងប្រដាប់អាវុធទាំង
បីប្រភេទ មន្រ្តីរាជការអង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស
និងប្រជាពលរដ្ឋចូលរួមសរុបចំនួន១០.៦៨៦នាក់។

ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តនិងជាប្រធានគណបក្សប្រជា
ជនកម្ពុជាខេត្តកំពង់ឆ្នាំង បានអានសារលិខិតរបស់សម្តេចអគ្គមហាសេនា
បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា
ដោយបានគូសបញ្ជាក់ថា៖ ៧មករាជាថៃ្ងបុណ្យជាតិដ៏ធំមួយ ត្រូវរំលឹកដល់
គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេស
ជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលបានសំលាប់
ជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃរាប់លាននាក់ ដែលគ្មានទេនៅក្នុងប្រវត្តិ
សាស្ត្រមនុស្សជាតិលើពិភពលោក។

រយៈពេល៣៨ឆ្នាំកន្លងទៅនេះ ផ្តើមចេញពីជ័យជំនះ៧មករា ប្រជាជនកម្ពុជា
បានសម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេងដែលប្រទេសនៅលើពិភពលោកទាំង
មូលនឹកស្មានមិនដល់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យ
ពូជសាសន៍,ពីសង្រ្គាមរ៉ាំរ៉ៃរាប់ទស្សវត្សរ៍,ការបាក់បែកជាតិ,បែងចែក
ទឹកដីក្លា យ ជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ តាំងពីបាតដៃទទេរហូតដល់មានការរីកចំរើនលើគ្រប់វិស័យ ធ្វើអោយប្រជាជន
មានជីវភាពធូរធា​ និង មានកំណើតសេដ្ឋកិច្ច កើនឡើងឥតឈប់ឈរពីមួយឆ្នាំ
ទៅមួយឆ្នាំ ដែលធ្វើអោយប្រទេសលើពិភពលោកមានការកោតសរសើរគ្រប់ៗគ្នា។

ឯកឧត្តមបានបញ្ជាក់ទៀតថា៖ថៃ្ងជ័យជំនៈ៧មករាគឺជាថៃ្ងប្រវត្តិសាស្រ្តដែល
គណបក្សប្រជាជនកម្ពុជាបានផ្តល់កំណើតលើកទី២ដល់ប្រជាជនកម្ពុជាគ្រប់ៗរូប គ្មានអ្នកណាអាចបដិសេធបានឡើយបើគ្មានរដ្ឋប្រហារថៃ្ង១៨ មីនា ឆ្នាំ១៩៧០ ក៏
គ្មានរបបប្រល័យពូជសាសន៍ប៉ុលពត បើគ្មានរបបប្រល័យពូជសាសន៍ប៉ុលពត
ក៏គ្មានថៃ៧មករា បើគ្មានថៃ្ង៧មករាក៏គ្មានអ្វីៗដូចសព្វថៃ្ងនេះដែរ។

តំណាងអោយសមាជិកសមាជិកាអង្គមិទ្ទិញបានឡើងប្តេជ្ញាចិត្តដោយបានគូស
បញ្ជាក់ថា៖យើងទាំងអស់គ្នាត្រូវរួមសាគ្គីគ្នា ការពារអោយបានរឹងម៉ាំស្ថិតស្ថេរ និង
រីកចំរើនថែមទៀតនៅសមិទ្ធិផល៧មករា,ប្តេជ្ញាបន្តអនុវត្តអោយបានជោគជ័យនូវ
កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនិតិកា លទី៥នៃរដ្ឋសភា ដែលមានសម្តេច
តេជោហ៊ុនសែនជាប្រមុខ ,ប្តេជ្ញាប្រឆាំងដាច់ខាតអ្នកប្រព្រឹត្តបំពានច្បាប់រដ្ឋធម្មនុញ្ញ
និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល , ប្តេជ្ញាគាំទ្របេក្ខភាពសម្តេចអគ្គមហា
សេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តីគ្រប់អាណត្តិ , មានសម្តេច ហ៊ុន សែន
ទើបមានការបង្រួមបង្រួមជាតិ និងសុខសន្តិភាព។

នៅចុងបញ្ចប់គណៈអធិបតីនិងសមាជិកអង្គមិទិ្ទញចូលរួមរាប់បាតប្រគេនព្រះសង្ឃ
៣៩អង្គដើម្បីឧទ្ទិសកុសលជូលដល់បុព្វការីជន ញាតិការទាំងប្រាំសន្តានដែលបានពលី
ជីវិតនិងចែកឋានទៅកាន់លោកខាងមុខ សូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕vannak

img_9399 img_9403 img_9405 img_9410 img_9417 img_9419 img_9423 img_9431 img_9435 img_9439 s4450007 s4450010 s4450013 s4450030 s4450066 s4450073 s4450076 s4450084 s4450087