ស្ថានទូតចិននិងក្រសួងវប្បធម៌សហការគ្នាបញ្ចាំងភាពយន្តចិន និងខ្មែរ ជុំវិញបឹងទន្លេសាប ស្វែងយល់អំពីវប្បធម៌ទៅវិញទៅមកដើម្បីអភិវឌ្ឍន៍សង្គមជាតិ


កំពង់ឆ្នាំង ៖ ឯកឧត្តម ឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា៖
ការបញ្ចាំងភាពយន្តចិន ខែ្មរ ក្នុងខេត្តកំពង់ឆ្នាំងក្នុងពេលនេះ គឺជាការជំរុញ


ដល់ការផ្លាស់ប្តូរមនុស្សសាស្ត្ររវាងប្រទេសទាំង២ ជំរុញការផ្សព្វផ្សាយអោយ
កាន់តែទូលាយ នូវវប្បធម៌ដ៏ឆើតឆាយរបស់ប្រទេសទាំង២ ចិន និងកម្ពុជា
អោយប្រជាពលរដ្ឋស្វែងយល់ ។ ឯកឧត្តម  បានថ្លែងបែបនេះ នៅយប់ថ្ងៃ
ទី០៤ ខែមករា ឆ្នាំ២០១៧ ក្នុងពិធីបញ្ចាំងភាពយន្តចិន ខ្មែរ នៅមុខសាលា
ខេត្តកំពង់ឆ្នាំង ដែលមានប្រជាពលរដ្ឋចូលរួមទស្សនាចំនួន១.៥០០នាក់។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានបញ្ជាក់អោយដឹងទៀតថា៖ ការបញ្ចាំងភាពយន្
តខាងលើនេះ ដើម្បីអោយប្រជាពលរដ្ឋចូលរួមទស្សនា ស្វែងយល់អំពីប្រពៃណី
និងវប្បធម៌របស់ប្រទេសចិន និងប្រទេសកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នា
ទៅវិញទៅមក សំដៅអភិវឌ្ឍន៍សង្គមគ្រួសារ សហគមន៍ និងសង្គមជាតិអោយ
មានការរីកចំរើនរុងរឿង។ ហេតុនេះសូមប្រជាពលរដ្ឋចូលរួមទស្សនាអោយបាន
ច្រើនកុះករ និងតាមដានស្វែងយល់នៃសាច់រឿង ជាទន់និងជាបទពិសោធន៍ក្នុង
ការដឹកនាំគ្រួសារ ដឹកនាំសហគមន៍អោយមានការរីកចំរើន។

លោក ហ្វឹង ហ៊ុយ  ប្រធានក្រុមការងារដំណើរភាពយន្តចិន ខ្មែរ ជុំវិញបឹងទន្លេ
សាប បាននិយាយអោយដឹងថា៖ ការបញ្ចាំងភាពយន្តចិន ខ្មែរ ក្នុងពេលនេះ បានរៀបចំឡើងដោយស្ថានទូតចិនប្រចាំកម្ពុជាវិទ្យុមិត្តភាពកម្ពុជាចិន  ក្រសួង
វប្បធម៌និងវិចិត្រ និងសហភាពសហពន្ធ័យុវជនកម្ពុជា។ ដំណើរការបញ្ចាំងភាព
យន្តនេះ បានធ្វើឡើងនៅក្នុងក្រុងខេត្តចំនួន៨ ( រាជធានីភ្នំពេញ , ខេត្តកំពង់ចាម ,
ខេត្តកំបង់ធំ , ខេ ត្តសៀមរាប , ខេត្តបន្ទាយមានជ័យ  , ខេត្តបាត់ដំបង ,
ខេត្តពោធិសាត់ និងខេត្តកំពង់ឆ្នាំង ) នៅជុំវិញបឹងទន្លេសាប ចាប់តាំងពីថ្ងៃ
ទី១១ ខែធ្នូ ឆ្នាំ២០ ១៦ ដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ហើយខេត្តកំពង់ឆ្នាំង គឺជាខេត្តចុងក្រោយគេក្នុងការបញ្ចាំងភាពយន្តខាងលើនេះ ដែលក្នុងយប់នេះ
មានអ្នកចូលរួមទស្សនាចំនួន១.៥០០នាក់។

លោក ហ្វឹង ហ៊ុយ  បានបញ្ជាក់អោយដឹងទៀតថា៖ នៅក្នុងខេត្តកំពង់ឆ្នាំង
ក្រុមការងារបានបញ្ចាំងភាពយន្ត២រឿង គឺទី១រឿងចិន « អ្នកប្រយុទ្ធនៅលើ
វាលស្មៅ « និងទី២រឿងខ្មែរ « ដើមក្រសាំង » ។ រឿងអ្នកប្រយុទ្ធនៅលើវាល
ស្មៅ បានឆ្លុះបញ្ចាំងអំពិការរស់នៅរបស់ប្រជាជនចិន ដែលមានទំនាក់ទំនង
មិនអាចខ្វះបាន រវាងមនុស្ស សត្វ និងធម្មជាតិ ដោយមិនអាចអត់អ្នកណា
មួយបានឡើយនៅក្នុងជីវភាពរស់នៅយើងសព្វថ្ងៃ។ ចំណែករឿងដើមក្រសាំង ជារឿងអប់រំកុំអោយមានអំពើហឹង្សានៅក្នុងគញរួសារ នៅក្នុងសង្គមជាតិដើម្បី
ភាពសុខសាន្ត និងការអភិវឌ្ឍន៍។

ដោយឡែកគោលបំណងសំខាន់ក្នុងការបញ្ចាំងភាពយន្តនេះ គឺដើម្បីអោយ
ប្រជាពលរដ្ឋបានស្វែងយល់អំពីវប្បធម៌និងប្រពៃណីចិន ប្រៀបធៀបជាមួយ
ប្រពៃណីនិងវប្បធម៌ខ្មែរដ៏ល្អឆើតឆាយ  ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា
ដោយមានទំនាក់ទំនងលើកស្ទួយ និងផ្លាស់បូរលើវិស័យទេសចរណ៍ សេដ្ឋកិច្ច
វប្បធម៍ប្រ ពៃណី រវាងគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍សង្គមជាតិអោយមាន
ភាពសំបូរសប្បាយរុង រឿងក្នុងពេលអនាគត៕ vannak

img_9376 img_9378 img_9381 img_9382 img_9385