ឯកឧត្តមអភិបាលខេត្ត ស្នើអោយមន្ទីរពាក់ព័ន្ធនិងអាជ្ញាធរដែនដីពិនិត្យឡើងវិញ ចំពោះការដ្ឋានកិនថ្មភ្នំណាមិនគោរពច្បាប់ត្រូវលប់អាជ្ញាប័ណ្ណចោលជាបន្ទាន់


កំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានលើកឡើងថា៖
ដល់ពេលត្រូវ បិទអាជីវកម្មយកថ្មភ្នំណា ដែលមិនព្រមអនុវត្តន៍តាមគោលការច្បាប់


ហើយ ព្រោះតែមានអាជីវកម្មយកថ្មភ្នំខ្លះមិនគោរពតាមបទដ្ឋានច្បាប់ និងខ្លះទៀត
មានច្បាប់ហើយតែមិនអនុវត្តន៏តាម ។ ឯកឧត្តម បានលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំ
មួយជាមួយមន្ត្រីរាជការជាប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កាលពីចុងខែធ្នូ  ឆ្នាំ២០១៦ ។

ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តបានបញ្ជាក់ថែមទៀតថា៖ ត្រូវបិទអាជីវកម្មណា
ដែលមិនគោរពទៅតាមច្បាប់  ហើយ បើមានអ្នកចង់មកវិនិយោគបើកការដ្ឋានកិនថ្មថ្មី ត្រូវអោយគេទៅធ្វើ នៅការដ្ឋានចាស់ដដែល  មិនអោយធ្វើកន្លែងថ្មីទៀតឡើយ  ព្រោះបើកមិនដូចនេះទេកន្លែងណាក៏គេយកថ្ម អាណាធិបតេយ្យ គ្រប់តែកន្លែងអញ្ចឹង
មិនខានឡើយ ។ ការគ្រប់គ្រងត្រូវមានប្លង់គោល អោយបានច្បាស់លាស់   គឺមិន
មែនចេះតែអោយ ច្បាប់ច្រើនពេកទេ អោយច្បាប់ត្រូវមានបែបបទត្រឹមត្រូវ បើអ្នក
ណាអោយហើយ មិនធ្វើអាជីវកម្មតាមច្បាប់ ត្រូវដកចេញលប់ចោលជាបន្ទាន់ ។                                                                                                                          .

ពាក់ព័ន្ធនិងការលើកឡើងរបស់ឯកឧត្តមអភិបាលខេត្ត លោក អ៊ុក រស់ ប្រធាន
មន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្តកំពង់ឆ្នាំងបានអោយដឹងនៅព្រឹកថ្ងៃទី៥ខែ
មករា ឆ្នាំ២០១៧នេះថា៖  សព្វថ្ងៃនេះអាជីវកម្មកិនថ្មសរុបមាន ចំនួន១២កន្លែង
ប៉ុន្តែដំណើរការបានតែ៧កន្លែងប៉ុណ្ណោះ  ចំណែក៥កន្លែងទៀតមិនដំណើរការ
ឡើយ ។ នៅក្នុងឆ្នាំ២០១៦ថ្មីៗនេះដែរ មន្ទីរ បានលុបចោលច្បាប់អាជីវកម្មការ
ដ្ឋានកិនថ្មអស់ចំនួន៣ហើយ ដោយសារតែមិនដំណើរការតាមច្បាប់  នឹងបន្តលុបចោលច្បាប់អាជីវកម្មការដ្ឋានកិនថ្មភ្នំមួយចំនួនទៀត ។

លោក អ៊ុក រស់ បានបញ្ជាក់ថា៖ មូលហេតុ ដែលត្រូតបិទអាជីវកម្មការដ្ឋាន
មួយចំនួននោះគឺ គេមិនដំណើរការតាមច្បាប់អនុញ្ញាត  ដោយខ្លះគ្មានច្បាប់ពី
ក្រសួងបរិស្ថាន ខ្លះមិនទាន់បំពាក់គ្រឿងចក្រ  ខ្លះមិនទាន់មានជញ្ជីងថ្លឹងថ្ម
ត្រឹមត្រូវតាមច្បាប់កំណត់  ដោយឡែកមន្ទីរតម្រូវអោយបំពេញលក្ខខ័ណ្ណ
ដឹកជញ្ជូនមានដូចជា  ត្រូវបោះព្រំ   ធ្វើផ្លូវ  ការដឹកថ្មតាមរថយន្តត្រូវមានគំរប
ត្រូវដឹកជញ្ជូនតាមផ្លូវដែលខេត្តកំណត់អោយ   ពេលបោះត្រាលើវិក័យប័ត្រ
លក់ចេញត្រូវមកបោះនៅមន្ទីរ ដើម្បីត្រួតពិនិត្យការលក់ដូរ ការបង់ព័ន្ធជូនរដ្ឋ
និងត្រូវបំពាក់ GPS ទៀត ដើម្បីពិនិត្យមើលការដឹកចេញ  គឺមានសិទ្ធ​ដឹកលក់
តែក្នុងប្រទេសទេ  បើដឹកចេញទៅលក់នៅក្រៅប្រទេស ត្រូវធ្វើច្បាប់ថ្មី។                                                                      ដោយឡែកប្រជាពលរដ្ឋ លើកឡើងថា៖ មានការដ្ឋានកិនថ្មខ្លះ មិនទាន់
គោរពគោលការច្បាប់ឡើយ   ដូចជាខ្លះមិនបានធ្វើផ្លូវដឹកចេញអោយបាន

ល្អ ពេលដឹកជញ្ជូនអត់គ្របជ្រុះថ្ម  និងហ៊ុយធ្វើអោយប៉ះពាល់ដល់ការរស់
នៅរបស់ប្រជាពលរដ្ឋ  បង្កអោយខូចដល់ផ្លូវរបស់រដ្ឋ  ខ្លះទៀតចំណុចត្រូវធ្វើ
អាជីវកម្មមិនធ្វើទេ តែបែរជាធ្វើហួសចូលទៅភ្នំផ្សេងទៀត ។ បញ្ហាខាងលើនេះ
ប្រជាពលរដ្ឋស្នើសុំមន្ទីរពាក់ព័ន្ធ មេត្តាជួយត្រួតពិនិត្យ និងទប់ស្កាត់ផង៕   vannak

img_9309 img_9311                       .