កំពង់ឆ្នាំង៖ ឯកឧត្តម ម៉ាត់ ម៉ូត សមាជិកអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា
ខេត្តកំពង់ឆ្នាំង និង ជាអនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្រឡាច
បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៨ទិវា
បុណ្យជ័យជំនៈ៧មករា១៩៧៩.៧មករា២០១៧នាព្រឹកថៃ្ងទី០៥ខែមករា
ឆ្នាំ២០១៧នៅស្រុកកំពង់ត្រឡាច ព្រមទាំងមានការចូលរួមពីក្រុមការងារ
ថ្នាក់កណ្តាលថ្នាក់ខេត្តស្រុក ឃុំ និង ប្រជាពលរដ្ឋចូលរួម យ៉ាងច្រើនកុះករ។
លោកប្រធានគណបក្សស្រុកកំពង់ត្រឡាចបានអានសារលិខិតរបស់សម្តេច
អគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនិងជាប្រធានគណបក្ស
ប្រជាជនកម្ពុជាដោយបានគូសបញ្ជាក់ថា៖៧មករាជាថៃ្ងបុណ្យដ៏ធំមួយនិង
រំលឹកដល់គុណបំណាច់របស់យុទ្ធជនយុទ្ធនារីដែលពលីជីវិតដើម្បី រំដោះ
ប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតដែលបាន
សំលាប់ជាតិសាសន៍ឯង។
ឯកឧត្តមម៉ាត់ម៉ូតបានមានប្រសាសន៍ថា៖៣៨ឆ្នាំកន្លងទៅនេះផ្តើមចេញពី
ជ័យជំនៈ៧មករាប្រជាជនកម្ពុជាបានសម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេង
ដែលប្រទេសលើពីភពលោកទាំងមូលនឹកស្មានមិនដល់ថាកម្ពុជាបានប្រែ
ក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍,ពីសង្រ្គាមរ៉ាំរ៉ៃរាប់ទស្សវត្សរ៍
,ការបាក់បែកជាតិ,បែងចែកទឹកដីក្លាយជាប្រទេសមួយដែលមានសុខសន្តិ
ភាពស្ថេរភាពនិងការអភិវឌ្ឍតាំងពីបាតដៃទទេរហូតដល់មានការរីកចំរើន
លើគ្រប់វិស័យបានធ្វើអោយប្រជាជនកាន់តែមានជីវភាពធូធារនិងកំណើត
សេដ្ឋកិច្ចមានការកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំដែលធ្វើអោយ
ប្រទេសលើពិភពលោកមានការកោតសរសើរគ្រប់ៗគ្នា។
ឯកឧត្តមម៉ាត់ម៉ូតបានមានប្រសាសន៍បន្តថា៖ថៃ្ងជ័យជំនៈ៧មករាគឺជាថៃ្ង
ប្រវត្តិសាស្រ្តដែលគណបក្សប្រជាជនកម្ពុជាបានផ្តល់កំណើតលើកទី២ដល់
ប្រជាជនកម្ពុជាគ្រប់ៗរូបគ្មានអ្នកណាអាចបដិសេធបានឡើយបើគ្មាន
រដ្ឋប្រហារថៃ្ង១៨មីនាឆ្នាំ១៩៧០ក៏គ្មានរបបប្រល័យពូជសាសន៍ប៉ុលពត
បើគ្មានរបបប្រល័យពូជសាសន៍ប៉ុលពតក៏គ្មានថៃ៧មករាបើគ្មានថៃ្ង៧
មករាក៏គ្មានអ្វីៗដូចសព្វថៃ្ងនេះដែរ។
ឯកឧត្តមម៉ាត់ម៉ូត ក៏បានផ្តាំផ្ញើដល់មន្រ្តីរាជការកងកំលាំងប្រដាប់អាវុធនិង
ប្រជាពលរដ្ឋសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីទាំងអស់គ្នាដែល
កន្លងមកដោយការមិនគោរពច្បាប់នេះហើយដែលក្នុងមួយឆ្នាំៗបានធ្វើ
អោយមនុស្សជាច្រើនស្លាប់ ដោយសារតែការបើកបរមិនគោរពច្បាប់ចរា
ចរណ៍នេះ។ជាពិសេសសូមអោយលោកគ្រូអ្នកគ្រូមាតាបិតាត្រូវធ្វើយ៉ាង
អប់រំកូនចៅជៀសអោយឆ្ងាយពីគ្រឿងញៀននិងអំពើអប្បាយមុខផ្សេងៗ
ដែលខុសច្បាប់និងសង្គមស្អប់ខ្ពើម។
តំណាងអោយសមាជិកសមាជិកាអង្គមិទ្ទិញបានឡើងប្តេជ្ញាចិត្តដោយ
បានគូសបញ្ជាក់ថា៖ការពារអោយបានរឹងម៉ាំស្ថិតស្ថេរនិងរីកចំរើនថែម
ទៀតនៅសមិទ្ធផល៧មករា,ប្តេជ្ញាបន្តអនុវត្តអោយបានជោគជ័យនូវកម្
មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនិតិកាលទី៥នៃរដ្ឋសភាដែលមាន
សម្តេចតេជោហ៊ុនសែនជាប្រមុខ,ប្តេជ្ញាប្រឆាំងដាច់ខាតអ្នកប្រព្រឹត្ត
បំពានច្បាប់រដ្ឋធម្មនុញ្ញនិងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល,ប្តេជ្ញា
គាំទ្របេក្ខសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្រ្តី
គ្រប់ៗអាណត្តិ៕vannak