កំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង បានថ្លែង
ក្នុងពេលសម្ភោធវិមានឯករាជ្យខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៣ ខែមករា
ឆ្នាំ២០១៧ អោយដឹងថា៖ វិមានឯករាជ្យខេត្តកំពង់ឆ្នាំងបានកសាងឡើង
នៅឆ្នាំ២០១៩ និងត្រូវបានជុសជលកែលំអរឡើងវិញនៅផ្នែកខាងក្រោម
នៅក្នុងឆ្នាំ២០១៦ អស់ទឹកប្រាក់១៤៦.៣០០ដុល្លា ក្រោមការជួយឧបត្ថម្ភ
ពីក្រ សួងការពារជាតិ នៃពីសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃ
ទី០២ ខែសីហា ឆ្នាំ២០១៦។ ដោយឡែកស្តូបមិត្តភាពមួយកន្លែង នៅក្នុងក្រុងកំពង់ឆ្នាំងដែលបានជួសជុលអស់ទឹកប្រាក់២០៣.៧០០ដុល្លា
ក៏ត្រូវបានសម្ភោធនៅក្នុងព្រឹកនេះផងដែរ។ ក្រៅបីនេះ ក៏បានធ្វើប្រពន្ធ័លូ
ទឹក ជុំវិញវិមានឯករាជ្យ និងស្តូបមិត្តភាព ដាំផ្កា ដាក់បង្គោលអគ្គិសនី បើក
បំភ្លឺពេលយប់ ធ្វើអោយទិក្រុងកំពង់ឆ្នាំងមានសោភ័ណភាពស្រស់បំពង គួរ
ជាទីមោទនះផងដែរ។
ឯកឧត្តមបានថ្លែងបន្តទៀតថា៖ ក្នុងនាមគណៈកម្មាធិការបក្សប្រជាជន
កម្ពុជាខេត្ត គណៈកម្មាការរណៈសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត និង
ប្រជាជនខេត្តកំពង់ឆ្នាំង សូមអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះបក្ស រណសិរ្យ
រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាមជាបងប្អូន ពិសេសមជ្ឈឹមរណ
សិរ្យមាតុភូមិវៀតណាម ដែលពីមុនក៏ដូចជាបច្ចុប្បន្ន បានជួយ និងបន្តជួយ
ឧបត្ថម្ភដល់គណបក្ស រណសិរ្យ និងប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនក្នុង
ខេត្តកំពង់ឆ្នាំងផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ដុ កាន់ អនុប្រធានទទួលបន្ទុក អគ្គនាយក
នយោបាយក្រសួងការពារជាតិ នៃពីសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលបានអ្ញជើញមកចូលរួមក្នុងពិធីសម្ភោធខាងលើនេះបានថ្លែងថា៖ ឯកឧត្តម
សូមគោរពដឹងគុណយុទ្ធជនកម្ពុជានិងយុទ្ធជនវៀតណាម ដែលបានធ្វើពលី
កម្មក្នុងបុព្វហេតុការពារទឹកដី វាយរំលំបនប្រល័យពូជសាសន៍ ប៉ុលពត និង
អរគុណប្រជាជនកម្ពុជា ដែលបានគាំទ្រការតស៊ូរំដោះជាតិនិងប្រជាជនវៀត
ណាម កន្លងមកក៏ដូចជាការអភិវឌ្ឍន៍ប្រទេសវៀតណាមក្នុងពេលបច្ចុប្បន្ននេះ។
ឯកឧត្តមក៏សុំអំពាវនាវផងដែរ ដល់ប្រជាជនកម្ពុជា សូមជួយអប់រំកូនចៅជំនាន់
ក្រោយៗ អោយយល់ច្បាស់អំពីទំនាក់ទំនងសាមគ្គភាព មិត្តភាពកម្ពុជាវៀតណាម
អោយបានយូរអង្វែងជាអមតៈរហូតទៅ។
ការសម្ភោធសមិទិ្ធផលខាងលើនេះ បានធ្វើអោយប្រជាពលរដ្ឋចូលរួមមាន
ការរីក រាយយ៉ាងខ្លាំង ព្រោះសមិទិ្ធផលនេះបានធ្វើអោយទីក្រុងកំពង់ឆ្នាំង កាន់
តែមានមុខមាត់ស្រស់បំព្រង និងទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនថែមទៀត៕vannak