នៅថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៦ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង
បានចុះពិនិត្យមើលនៅគ្រប់ទីតាំងប្រព្រឹត្តិបទល្មើសនៅក្នុងស្រុកបរិបូណ៌ និង
ស្រុកកំពង់លែង ក្រោយពីឯកឧត្តមបានបញ្ជា អោយបង្ក្រាបតាំងពីថ្ងៃទី១៤
ខែធ្នូ ឆ្នាំ២០១៦មក និងបានបញ្ជាក់ប្រាប់តំណាងអ្នកនេសាទទាំងនោះថា៖
ការប្រកបមុខរបរនេសាទជាលក្ខណៈគ្រួសារ មិនអោយយកមុខរបរនេះទៅ
ធ្វើជាមុខរបរដែលមានកម្មករច្រើននោះទេ និង ប្រើឧបករណ៍ខុសច្បាប់ ដោយ
ការដាក់របាំងរហូតដល់រាប់រយម៉ែត្រនោះទេ។ សមត្ថកិច្ចជំនាញទាំងអស់ និងអ្នកពាក់ព័ន្ធអោយចូលឆែកឆេរនៅក្នុងព្រៃគ្រប់កន្លែងដែលអាចមានបទ
ល្មើសលាក់បំពួន គឺត្រូវបង្ក្រាបទាំងអស់។ ដោយឡែកអាជ្ញាធរមូលដ្ឋាននៅ
ជាប់ដងទន្លេ ត្រូវចេះណែនាំប្រជាពលរដ្ឋមួយចំនួនអោយគាត់បង្វែរមុខរបរ និងមិនត្រូវបណ្តែតបណ្តោយអោយគាត់កំចីប្រាក់ពីអង្គការ យកមកបង្កើតបទ
ល្មើសដើម្បីចិញ្ចឹមមន្ត្រីខិលខូចនោះទេ ព្រោះវាអាចប្រឈមនឹងផលលំបាកនៃ
ការជំពាក់ប្រាក់អង្គការទៅថ្ងៃអនាគត។ ក្រោយពេលពិនិត្យទីតាំងបទល្មើស ឯកឧត្តមបានអោយបង្ក្រាបរបាំងសាច់អួនវែងៗបានមួយចំនួនទៀតផងដែរ៕vannak