រដ្ឋមន្ត្រីក្រសួងកសិកម្មសន្យាថានឹងជិះយន្តហោះពិនិត្យមើលទីតាំងបទល្មើសនេសាទក្នុង១ខែម្តង ដើម្បីអោយខេត្តនៅជុំវិញបឹងទន្លេសាបបង្ក្រាបបទល្មើសនេសាទអោយអស់


កំពង់ឆ្នាំង៖ « យើងនឹងហោះហើរពិនិត្យមើលទីតាំងបទល្មើសនេសាទជុំវិញបឹងទន្លេ
សាបក្នុង១ខែម្តងហើយនឹងដឹកនាំក្រុមចំរុះថ្នាក់ជាតិចុះបង្ក្រាបក្នុង១ខែម្តងផងដែរ

នៅក្នុងតំបន់ណាដែលបង្ក្រាបបទល្មើសនេសាទមិនទាន់អស់ » ឯកឧត្តម វ៉េង សុខុន
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងជាប្រធានក្រុមការងារចំរុះ
បង្ក្រាបបទល្មើសនេសាទថ្នាក់ជាតិ បានថ្លែងបែបនេះក្រោយពីឯកឧត្តមបាន
ដឹកនាំក្រុមការងារចំរុះថ្នាក់ជាតិចុះបង្ក្រាបបទល្មើសនេសាទពេញមួយថ្ងៃទី២៨
ខែធ្នូ ឆ្នាំ២០១៦នេះ នៅក្នុងខេត្តពោធិសាត់ និងខេត្តកំពង់ឆ្នាំង ដោយសារតែខេត្ត
ទាំង២នេះ​ នៅមានបទល្មើសនេសាទនៅឡើយ ក្រោយពីមានការដាក់បទបញ្ជារពី
សម្តេចក្រហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការលុប
បំបាត់បទល្មើសនេសាទអោយបាននៅតាមដងទន្លេសាប និងជុំវិញបឹងទន្លេសាប។

ឯកឧត្តម វ៉េង សុខុន បានមានប្រសាសន៍ទៀតថា៖ ក្រុមការងារចំរុះបង្ក្រាប
បទល្មើសនេសាទនេះ គឺប្រមុខរាជរដ្ឋាភិបាលបានរៀបចំជាគណៈកម្មការអន្តរ
ក្រសួងដើម្បីចុះបង្ក្រាបបទល្មើសនេសាទ ជាពិសេសបទល្មើសនេសាទដែល
កើតមាននៅបឹងទន្លេសាប និងជុំវិញបឹងទន្លេសាប ។ កាលពីថ្ងៃទី២២ ខែធ្នូ កន្លងមក
គណៈកម្មការអន្តរក្រសួងបានហោះ ត្រួតពិនិត្យសារជាថ្មីម្តងទៀតពីលើខេត្ត
កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងកំពង់ធំ ក្រោយពី
សម្តេចក្រឡាហោម ស ខេង បានធ្វើដំណើរឆ្លងកាត់ទន្លេ​សាបនេះ គឺសម្តេចបាន
ជួបប្រទះឃើញភាពអនាធិបតេយ្យនៃបទល្មើសនេសាទកើតច្រើន ដូចនេះសម្តេច
ក្រឡាហោម បានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលដើម្បីបង្កើតគណៈកម្មការ
អន្តរក្រសួងមួយនេះជាបន្ទាន់ដើម្បីចេញបង្ក្រាបបទល្មើសនេសាទ។

ឯកឧត្តមបានបន្តថា នៅក្នុងការហោះពិនិត្យពីលើអាកាសឃើញថា បណ្តាខេត្តមួយចំនួនបានចេញប្រតិបត្តការបង្ក្រាបបានល្អប្រសើរមានខេត្ត
កំពង់ធំ បាត់ដំបងមានតិចតួច ខេត្តសៀមរាបស្ទើរតែពុំមាន ដោយឡែកខេត្
តពោធិសាត់ និងខេត្តកំពង់ឆ្នាំង ជាខេត្តមួយដែលមានរបាំងស្បៃមុង និងរបាំង
សាច់អួនច្រើនដាក់នៅតាមមាត់ទន្លេ ឬបឹង។ នៅក្នុងថ្ងៃទី២៨ ខែធ្នូនេះ ក្រុម
ការងារអន្តរក្រសួ​ង ក៍ដូចជាអាជ្ញាធរដែនដីដែលមានគណៈបញ្ជាការឯកភាពខេត្ត ដើម្បីធ្វើការបង្ក្រាបរបាំងលបសាច់អួនបានជាង៣០របាំង ប៉ុន្តែទោះបីជាយ៉ាង
ណាក៍ដោយ តាមបទបញ្ជាររបស់សម្តេចក្រឡាហោម គឺក្រុមការងារទាំងអស់
ត្រូវធ្វើប្រតិបត្តការបង្ក្រាបបទល្មើសដូចភ្លៀងរលឹមជារៀងរហូត។vannak

1 2 3 dsc08411