សមត្ថកិច្ចចំរុះថ្នាក់ខេត្តចំនួន៦៣នាក់ចុះប្រតិបត្តិការបង្ក្រាបរបាំងលបសាច់អួនខុសច្បាប់ បាន៧កន្លែង ប្រវែង១.៨០០ម៉ែត្រ នៅក្នុងភូមិសាស្ត្រឃុំប្រឡាយមាស


កំពង់ឆ្នាំង៖ ដោយមានការបញ្ជារដោយផ្ទាល់ពីឯកឧត្តម ឈួរ ច័ន្ទឌឿន
អភិបាលខេត្តកំពង់ឆ្នាំង សមត្ថកិច្ចចំរុះថ្នាក់ខេត្តចំនួន៦៣នាក់ ប្រើប្រាស់


កាណូត១៥គ្រឿង ដឹកនាំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងសាលាដំបូង
ខេត្ត បានចុះប្រតិបត្តិការពេញ១ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦  បង្ក្រាបរើរុះ
បំផ្លាញចោលរបាំងសាច់អួនដាក់វែងៗខុសច្បាប់បាន៧កន្លែង នៅក្នុង
ភូមិសាស្ត្រឃុំប្រឡាយមាស ស្រុកកំពង់លែង។

លោក ងិន ហុន ប្រធានក្រុមសមត្ថកិច្ចចំរុះថ្នាក់ខេត្តបានអោយដឹងថា៖ ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងបានចេញលិខិតបង្គាប់ការមួយ លេខ៥២៥
ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ បង្កើតក្រុមការងារចំរុះរួមានលោក ងិន ហ៊ុន ជា
ប្រធាន , លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត  លោកមេបញ្ជាការតំបន់
សឹករងខេត្ត  និងលោកស្នងការនគរបាលខេត្ត ជាអនុប្រធាន , និងឯកឧត្តម
អភិបាលក្រុងស្រុកទាំង៦ នៅជាប់ដងទន្លេ និងនាយខណ្ឌរដ្ឋបាលជលផល
ជាសមាចិក។ តួនាទីរបស់ក្រុមការងារចំរុះគឺ ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពល
រដ្ឋអំពីច្បាប់ជលផល បង្លារទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលក្នុងខេត្ត។

យោងតាមលិខិតបង្គាប់ការខាងលើនេះ ពេញ១ថ្ងៃទី២១ ខែធ្នូ  ក្រុមសមត្ថ
កិច្ចចំរុះ រួមមានកម្លាំងរដ្ឋបាលស្រុកកំពង់លែង  កងរាជអាវុធហត្ថខេត្ត  ស្នងការ
នគរបាលខេត្ត តំបន់សឹករងខេត្ត សហគមន៍នេសាទ  និងខណ្ឌរដ្ឋបាលជលផល
សរុបមានចំនួន៦៣នាក់ ប្រើប្រាស់កាណូត១៥គ្រឿង បានចុះប្រតិ បត្តិការបង្ក្រាប
បទល្មើសនេសាទដាក់របាំងលបសាច់អួនវែងៗខុសច្បាប់ នៅចំណុចក្បាលកោះ
ទន្លា និងអូរច្រវាក់ ក្នុងភូមិសាស្ត្រឃុំប្រឡាយមាស។ លទ្ធផលបង្ក្រាប៖ រើរុះកាប់បំផ្លាញចោលនៅនឹងកន្លែងរបាំងសាច់អួនចំនួន៧កន្លែង មានប្រវែង
១.៨០០ម៉ែត្រ  បង្គោល៩០០ដើម  លបលូ៣៥គ្រឿង  ចាក់លែងត្រីគ្រ ប់ប្រភេទ
ចំនួន៥០គីឡូចូលក្នុងតន្លេវិញ។

លោក ងិន ហ៊ុន ប្រធានក្រុមការងារចំរុះបានបញ្ជាក់អោយដឹងថា៖ ឆ្លងតាមការហៅកម្មករដាក់របាំងម្នាក់មកសាកសួរក្នុងពេលបង្ក្រាបបទល្មើស
គេអោយដឹងថា៖ របាំងសាច់អួនខាងលើនេះជារបស់ឈ្មោះ ង៉ា រស់នៅក្នុង
ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ គេបានជួលកម្មករបោះបង្គោលរាយ
របាំងវែងៗ ក្នុង១របាំងៗពី២០០ទៅ៣០០រយម៉ែត្រ ដាក់បលលូចាប់ត្រី ដោយ
អោយថ្លៃកម្មករក្នុង១ឆ្នាំ៤លានរៀល  គឺគេមិនមែនដាក់លបជាលក្ខណៈគ្រួសារ
ប្រវែង៥០ម៉ែត្រដូចច្បាប់ជលផលកំណត់នោះឡើយ។ ការបង្ក្រាបរបស់សមត្ថ
កិច្ចចំរុះគឺ កាណូតតូចៗចុះរើរុះរបាំងសាច់ងួន និងកាប់បំផ្លាញចោល  ចំណែក
ការណូតធំៗ គឺចងរបាំងសាច់អួនទាញក្រវាត់ចោល។

ដោយឡែកនៅល្ងាចថ្ងៃដដែល ក្រុមសមត្ថកិច្ចបានរកឃើញរបាំងសាច់អួន៣កន្លែងទៀត ដាក់នៅក្នុងតំបន់អភិរក្សចំណុចព្រែកចុងតាគង់ ក្នុងឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ក្នុងពេលនោះក្រុមសមយ្ថកិច្ចបង្ក្រាបបាន១របាំង មានប្រវែងជាង១០០ម៉ែត្រ។ ចំណែក
របាំង២កន្លែងទៀត លោក ងិន ហ៊ុន ថានិងអោ

យក្រុមចំរុះស្រុកបរិបូណ៌ចុះមកបង្ក្រាបអោយអស់ពីតំបន់អភិរក្សខាងលើ នៅ
ថ្ងៃស្អែកទី២២ ខែធ្នូនេះ។ចំពោះកិច្ចប្រតិបត្តិការនេះ ក្រុមសមត្ថកិច្ចចំរុះនិងបន្តចុះ
ផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋអោយយបានយល់ច្បាស់អំពីច្បាប់ជលផល និងចុះបង្ក្រាបបទល្មើសនេសាទគ្រប់ទីកន្លែងនៅតាមបណ្តាក្រុងស្រុកមួយចំនួនទៀត រហូតដល់អស់បទល្មើសនេសាទនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង៕vannak

dsc08259 dsc08266 dsc08269 dsc08273