កំពង់ឆ្នាំង៖សម្តេចចៅហ្វាវាំងគងសំអុលសមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការ
កណ្តាលនិជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំងបានជំរុញ
អោយមន្រ្តីគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ត្រូវខិតខំដោះស្រាយបញ្ហា
ប្រឈមនិងសំណូមពរដែរជាតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
របស់ខ្លួនអោយបានទាន់ពេលវេលា។ សម្តេចបានជំរុញបែបនេះក្នុងពេល
ដែលសម្តេចអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយ
មន្រ្តីគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ឆ្នាំង និង ផ្សព្
វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤០អាណត្តិទី៥
របស់គណបក្សប្រជាជនកម្ពុជានៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត
កំពង់ឆ្នាំងដោយការចូលរួមក្រុមការងារថ្នាក់កណ្តាល ខេត្ត ក្រុង ស្រុក ឃុំ
សង្កាត់សរុប៩៥៨នាក់។
សម្តេចចៅហ្វាវាំងបានថ្លែងនូវការកោតសរសើរដល់មន្រ្តីគណបក្សប្រជាជន
គ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ឆ្នាំងដែលកន្លងមកបានយកចិត្តទុកដាក់ ចូលរួម
ចំណែកយ៉ាងសកម្មអនុវត្តនូវរបស់រាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍មូលដ្ឋាននិង
ធានាបានសុវត្ថិភាពជូនប្រជាពលរដ្ឋធ្វើអោយប្រជាពលរដ្ឋមានភាពជឿទុកចិត្ត
លើការដឹកនាំមកលើរាជរដ្ឋាភិបាលជាពិសេសភូមិឃុំមានសុវត្ថិភាពនៅទូទាំង
ខេត្តកំពង់ឆ្នាំង។
សម្តេចបានបន្តទៀតថា៖ដើម្បីដោះស្រាយបញ្ហាប្រឈមនិងសំណូមពរដែរជា
តម្រូវការចាំបាច់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនអោយបានទាន់ពេលវេលា
និងមានប្រសិទ្ធិភាពខ្ពស់មន្រ្តីគណបក្សប្រជាជនគ្រប់លំដាប់ថា្នក់ត្រូវនៅជិតប្រជា
ពលរដ្ឋបំផុតចូលរួមអនុវត្តតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពជា ធ្វើយ៉ាងណាបំរើសេវាជូនប្រជាពលរដ្ឋ
និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលានិងធានា
សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការរស់នៅរបស់គាត់កាន់តែមានភាពល្អប្រសើរ។
សម្តេចក៏បានផ្តាំផ្ញើដល់មន្រ្តីគណបក្សប្រជាជនគ្រប់លំដាប់ត្រូវផ្សព្វផ្សាយ
អោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនចូលរួមគោរពច្បាប់ចរាចរណ៍,កុំធ្វើ
ចំណាកស្រុកខុសច្បាប់កុំប្រព្រឹត្តបទល្មើសខុសច្បាប់និងចូលរួមគោរពច្បាប់ទាំង
អស់គ្នាត្រូវជៀសអោយឆ្ងាយពីអំពើអប្បាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម៕vannak