កំពង់ឆ្នាំង៖ ជនសង្ស័យជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនម្នាក់
ត្រូវបាននគរបាលក្រុងកំពង់ឆ្នាំង សហការណ៍ជាមួយនគរបាលការិយា
ល័យប្រឆាំងគ្រឿងញៀនខេត្តចាប់ខ្លួនបាន នៅវេលាម៉ោង ១៦និង៣០នាទី
ល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង
ក្រុងកំពង់ឆ្នាំង ដកហូតបានថ្នាំញៀន១៥កញ្ចប់។
សមត្ថកិច្ចបានអោយដឹងថា៖ ការចុះបង្ក្រាបករណីជួញដូរ,រក្សាទុកនឹង
ប្រើប្រាស់ គ្រឿងញៀន នៅចំណុចផ្ទះឈ្មោះ ជូ សារិនភេទស្រីអាយុ៤២ឆ្នាំ
នៅចំណុចភូមិផ្សារលើលទ្ធផលបង្ក្រាប៖ ចាប់បានជងសង្ស័យម្នាក់ឈ្មោះ
ម៉ក់ មុតម៉ារ៉ាវី ភេទប្រុសអាយុ២៣ឆ្នាំ មានទីលំនៅទីតាំងកើតហេតុខាងលើ
ដកហូតវត្ថុតាងបាន ថ្នាំញៀន១៥កញ្ចប់តូច និងឧបករណ៍សំរាប់ប្រើប្រាស់
គ្រឿង ញៀនមួយចំនួន ហើយករណីបង្ក្រាបខាងលើនេះ ក៏មានលោក
គឹម ហុងសាន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ឆ្នាំងចូលរួមផងដែរ។
ជនសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាលជំនាញ កសាងសំណុំ
រឿងបញ្ជូនខ្លួនទៅតិលាការខេត្តចាត់កាតបន្តតាមផ្លូវច្បាប់៕ vannak