ប្រកួតកីឡាប្រណាំងសេះ រត់ម៉ារ៉ាតុង៥គីឡូ ១២គីឡូ និង៤៥គីឡូ នៅខេត្តកំពង់ឆ្នាំង ដើម្បីវាយតម្លៃការចូលរួមប្រកួតស៊ីហ្គេមឆ្នាំ២០១៧


កំពង់ឆ្នាំង៖  ការប្រកួតកីឡាលើវិញ្ញាសារ៤ ដើម្បីវាយតម្លៃការចូលរួម
ប្រកួតស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែ


ធ្នូ ឆ្នាំ២០១៦  នៅមុខសាលាខេត្តកំពង់ឆ្នាំង ដែលរៀបចំឡើងដោយ

សហពន្ធ័កីឡាកម្ពុជា សហការជាមួយសាលាខេត្តកំពង់ឆ្នាំង និងសហ
ភាពសហពន្ធ័យុវជនកម្ពុជាខេត្តកំពង់ឆ្នាំង ដោយមានកីឡាមកពីភ្នំពេញ
និងកីឡាករ កីឡាការនី ក្នុងខេត្តជាច្រើននាក់បានចូលរួម។

លោក កៅ វណ្ណារិន សហពន្ធ័កីឡាកម្ពុជា និងគណៈកម្មការរៀប
ចំការកាប្រកួតកីឡាបានថ្លែងអោយដឹងថា៖ វិញ្ញាសារប្រកួនកីឡាក្នុង
ថ្ងៃនេះមាន៤វិញ្ញាសារគឺ៖ ១. រត់ម៉ារ៉ាតុង៤៥គីឡូម៉ែត្រ  ឡើងពីភ្នំ១ទៅភ្នំ
១ , ២. រត់ម៉ារ៉ាតុង ឡើងភ្នំ១២,៥០គីឡូម៉ែត្រ , ៣. រត់ម៉ារ៉ាតុង៥គីឡូម៉ែត្រ
និង៤. ប្រណាំងសេះខ្មែរដែលមានចំនួន៤ក្បាល ដោយមជ្ឈមណ្ឌលសេះ
ខ្មែរ ដើម្បីធ្វើការវាយតម្លៃចូលរួមប្រកួតកីឡាស៊ីហ្គេមនៅក្នុងប្រទេសម៉ា
ឡេស៊ីឆ្នាំ២០១៧ខាងមុខនេះ។ ដោយឡែកទីតាំងប្រកួតកីឡាខាងលើ
នេះបានជ្រើសផ្លូវកៅស៊ូពីមុខសាលាខេត្តឡើងទៅលើភ្នំក្រាំងដីមាស និង
ពិមុខសាលាខេត្តទៅមាត់ទន្លេផ្សារក្រោមសំរាប់រត់ប្រណាំងម៉ារ៉ាតុង៥
គីឡូម៉ែត្រ។

លោក សៀត គឹមលៀង អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងក្នុង
ពិធីបើកការប្រកួតកីឡានេះថា៖កីឡានាំមកនូវសុខភាពមាំមួន កីឡាក
ជាវិស័យទេសចរណ៍មួយយ៉ាងសំខាន់ផងដែរ សំរាប់លើកស្ទួយសេដ្ឋកិច្
ចប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។ វិស័យកីឡានៅក្នុងប្រទេសកម្ពុជាកំពុង
មានការអភិវឌ្ឍន៍គួរជាទីមោទនៈ ក្នុងនៅដែលកន្លងមកថ្មីៗនេះ កីឡាករ
ក្នុងខេត្តកំពង់ឆ្នាំងក៏បានទៅចូលរួមប្រកួតកីឡានៅថ្នាក់ជាតិទទួលបាន
មេដៃមាស មេដាយសំរិត និងមេដាយប្រាក់ ជាង២០គ្រឿងផងដែរ ដែល
ជាកិត្តយសសំរាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង។

លោក សៀត គឹមលៀង ក៏បានផ្តាំផ្ញើដល់កីឡាករទាំងអស់ ដែល
ត្រូវមកចូលរួមប្រកួតលើវិញ្ញាសារទាំង៤ក្នុងថ្ងៃនេះ ត្រូវខិតខំប្រកួតអោយ
ទទួលបានជ័យជំនះ ដើម្បីក្រុមរបស់ខ្លួន អង្គភាពរបស់ខ្លួន បើមានសមត្ថភាព
និងស្នាដៃល្អ និងមានភ័ព្វសំណាងអាចទៅប្រកួតកីឡាស៊ីហ្គេម នៅក្នុងឆ្នាំ
២០១៧ខាងមុខនៅបរទេស។ លោកក៏សុំថ្លែងអំណរគុណផងដែរ ដែល
សហពន្ធ័កីឡាកម្ពុជា បានជ្រៀសរើសខេត្តកំពង់ឆ្នាំងធ្វើជាទីលានប្រកួត
កីឡាលើវិញ្ញាសារទាំង៤ខាងលើនេះ  និងអគុណផងដែរដល់សប្បុរស
ជនទាំងអស់ដែរបានជួយឧបត្ថម្ភទាំងសម្ភារៈ និងថវិកាដល់កម្មវិធីប្រកួត
កីឡាក្នុងថ្ងៃនេះ។

នៅចុងកម្មវិធីប្រកួតកីឡានេះ លោក កែវ ពៅ  និងលោក កៅ វណ្ណារិន
ក៏បានបំពាក់មេដាយពីលេខ១ដល់លេខ៣ និងផ្ដល់រង្វាន់លើកទឹកចិត្តដល់
កីឡាករ កីឡាការនី ដែលទទួលបានជ័យលាបភី លើវិញ្ញាសារទាំង៤ក្រោយបរិយាកាសរីរាងនិងស្និតស្នាលក្រៃលែង៕vannak

dsc08220dsc08214

dsc08218
dsc08224
dsc08221