សហគមន៍កសិកម្មឃុំក្រាំងលាវបា្ររព្ធធ្វើទិវាស្រូវឆ្នាំ២០១៦ក្រោម ជំនួយឧត្ថម្ភរបស់អង្គការFIDR


កំពង់ឆ្នាំង៖ លោក កែវ រិទ្ធី អនុប្រធា នមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ
ខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ការយកចិត្តទុកដាក់ធ្វើស្រែត្រឹមត្រូវតាម ប វ ស

គឺទទួលទិន្នផលបានខ្ពស់ជាងការធ្វើស្រែតាមទម្លាប់ក្នុង១ហិកតា១,១៦តោន សូមប្រជាកសិករយើងគួរតែជ្រើសរើសការធ្វើស្រែតាម ប វ ស អោយបាន
គ្រប់ៗគ្នា ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ។ លោក បានថ្លែងបែបនេះទៅកាន់សមាជិកសហគមន៍កសិកម្មចំនួ៧ឃុំ ក្នុងស្រុក៣
ដែលបានចូលរួមក្នុងទិវាស្រូវ នៅក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលា
ប្អៀរ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។ ដែលពិធីនេះបានធ្វើឡើងក្រោមការ
ជួយឧបត្ថម្ភរបស់អង្គការFIDR និងក៏មានការចូលរួមពីប្រធានអងអការ និងម្ត្រីតំណាងស្ថានទូតប្រទេសជប៉ុនជាម្ចាស់ជំនួយផងដែរ។

នៅក្នុងពិធីនេះ លោក ជា សុផាត ប្រធានសហគមកសិកម្មឃុំបន្ទាយ
ព្រាល បានឡើងធ្វើបទបង្ហា ញអំពីលទ្ធផលនៃការអង្កេតទិន្នផលស្រូវប្រចាំ
ឆ្នាំ២០១៦របស់សហគមន៍អោយដឹងថា៖ ការធ្វើស្រែតាម ប វ ស  ស្ទូងជាជួរ
ទទូលផលបាន ៣,៤០តោនក្នុង១ហិកតា  ការធ្វើស្រែតាមទម្លាប់អតិជួរបាន
ទិន្និផលតែ ២,២៤តោនប៉ុណ្ណោះក្នុង១ហិកតា  គឺទទួលទិន្នផលខុសគ្នាក្នុង១
ហិកតា ១,១៦តោន។

លោក ញ៉េប ជា ប្រធានសហគមន៍កសិកម្មភូមិអណ្តូងប្រេង ឃុំក្រាំងលាវ
បានឡើងធ្វើបទប ង្ហាញអំពីគារដឹកនាំក្នុងសហគមន៍របស់ខ្លួនអោយដឹងថា៖
ក្នុងសហគមន៍លោកមានប្រាក់សន្សំចំនួន ២១០លានរៀល។ ប្រាក់សន្សំទាំង
នោះ សំរាប់អោយសមាជិកក្នុងសហគមន៍ខ្ចីបង្កើនមុខរបរចិញ្ចឹមមាន់ ជ្រូក និង
ដាំដុះបន្លែនៅក្នុងគ្រួសារ។ ក្រៅពីនោះនៅក្នុងសហគមន៍ក៏មានម៉ាស៊ីនកិនស្រូវ
ប្រមូលយកកន្ទក់មកកែឆ្នៃធ្វើចំណីមាន់ ចំណីជ្រូកបានផងដែរ ដោយឡែកអង្កាម
សហគមន៍បានយកមកកែឆ្នៃធ្វើជីធម្មជាតិ ដាក់ស្រែចំការ និងដំណាំដាំដុះ
តាមផ្ទះ ដែលធ្វើអោយជីវភាពក្នុងសហគមន៍បានកាន់តែធូរធា។

លោកស្រី យូមិកូ មីដាមិ  ប្រធានអង្គការ FIDR  បានថ្លែងអោយដឹងថា៖
អង្គការ  ចាប់ពីឆ្នាំ២០១១ដល់២០១៧ មានគំរោងជួយឃុំគោលដៅចាស់ចំនួន
៥ឃុំ គឺនៅក្នុងស្រុករលាប្អៀរ៣ឃុំ និងនៅក្នុងស្រុកបរិបូណ៌២ឃុំ ទិសដៅបន្
តអង្គការ FIDR  និងជួយឃុំគោលដៅចាស់ទាំង៥ឃុំនេះ រហូតដល់ឆ្នាំ២០២០។
ដោយឡែកសំរាប់ឆ្នាំ២០១៧អង្គការ FIDR  និងជួយឃុំគោលដៅថ្មីចំនួន៤ឃុំ
ទៀត គឺ២ឃុំនៅក្នុងស្រុករលាប្អៀរ និង២ឃុំទៀតនៅក្នុងស្រុកទឹកផុស។

លោក តូស៊ីគិ ហូសិម៉ូតុ តំណាងស្ថានទូតជប៉ុន បានថ្លែងនៅក្នុងទិវាស្រូវនេះថា៖
តាងនាមអោយរាជរដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុន សូមអរគុណណាស់ចំពោះមន្ទិរ
កសិកម្មខេត្តកំពង់ឆ្នាំង និងប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំងដែលបានសហការ
ជាមួយអង្គការជប៉ុន ក្នុងគំរោង ប វ ស កន្លងមក និងបន្តស ហការគ្នាយ៉ាងជិតស្និត
បន្តទៀត ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍អោយបានកាន់តែធូរ
ធាថែមទៀត។ លោកក៏មានចិតសប្បាយរីករាយណាស់ដែលបានមកចូលក្នុងការ
ប្រារពធ្វ់ទិវាស្រូវក្នុងថ្ងៃនេះ ដែលបានស្គាល់អំពិជីវភាពរស់នៅរបស់ប្រជាកសិករ
ខេត្តកំពង់ឆ្នាំ បានញ៉ាំអំបុក អន្សម និងនំចំណីដែលជាស្នាដៃរបស់កសិករខ្មែរ៕

vannak

dsc08115 dsc08117 dsc08120 dsc08122 dsc08138 dsc08142 dsc08147 dsc08151 dsc08159 dsc08161