សមត្ថកិច្ចចំរុះចុះបង្រ្កាបបទល្មើសនេសាទអូសអួនដោយម៉ាស៊ីនខុខច្បាប់ដោយ ដកហូតបានទូក១២គ្រឿងនិងសាច់អួន១១វង់ស្នើនិ៣.៨០០ម៉ែត្រ


កំពង់ឆ្នាំង៖ឧបករណ៍បទល្មើសនេសាទរួមមានទូកម៉ាស៊ីនចំនួន១២គ្រឿង
និងសាច់អួនចំនួន១១វង់ ត្រូវបានសមត្ថកិច្ចចំរុះ ដោយមានការសំរបសំរួល


ពីលោកព្រះរាជអាជ្ញារងសាលាដំបូងខេត្ត២នាក់ បា នចុះដកហូតពីផ្ទះជន
សង្ស័យជនជាតិវៀតណាមនៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ​កិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសខាងលើនេះបានធ្វើឡើងតាំងពីម៉ោង៥និង
៣០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅពេលជនសង្ស័យត្រឡប់មកពីអូស
អួននៅតាមទន្លេព្រែក ចូលមកដល់ផ្ទះពួកគេវិញ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ ក្រោយពីមានព័ត៌មានរាយការណ៍មកថាមានទូកម៉ាស៊ីនអូសអួនចំនួន១២វង់
របស់ជនជាតិវៀតណាមនៅក្នុងក្រុងកំពង់ឆ្នាំង បានចេញធ្វើសកម្មភាពអូស
អួនដោយម៉ាស៊ីនខុសច្បាប់ជារៀងរាល់យប់ នៅតាមដៃទន្លេសាបក្នុងភូមិសាស្ត្រ
ស្រុ កបរិបូណ៌ ស្រុកកំពង់លែង ស្រុកជលគីរី និងពេលខ្លះពួកគេបានលួចអូស
អួននៅក្នុងតំបន់អភិរក្សកន្លងមកគ្មានការបង្ក្រាបទើបឯកឧត្តមឈួរច័ន្ទឌឿន
អភិបាលខេត្តកំពង់ឆ្នាំង បានសំរេចអោយសមត្ថកិច្ចចំរុះរួមមាននគរបាលខេត្
ត​ អាវុធហត្ថខេត្ត សហការជាមួយ លោក ឡុង ស៊ីថា និងលោក ហុង គឹមសាន
ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត សរុបរួមមានកម្លាំងជាង៣០នាក់ ចុះបង្ក្រាប
ករណីខាងលើនេះ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នេះចាប់ពីម៉ោង៥និង៣០នាទី
ព្រឹកមក សមត្ថកិច្ចចំរុះបានចុះដល់តាមគោលដៅផ្ទះជនជាតិវៀតណាម
ដែលប្រកបមុខរបរអួសអួនដោយខុសច្បាប់ ដើម្បីឃ្លាំចាប់ទូកអួនក្នុងពេល
ពួកគេត្រឡប់មកចូលផ្ទះវិញ។ លទ្ធផលបង្ក្រាបសមត្ថកិច្ចបានចុះដកហូត
ឧបករណ៍អួសអួនខុសច្បាប់តាមផ្ទះ ដែលខ្លះបានលួចទម្លាក់ចោលក្នុងទឹក
ទន្លេក្បែរផ្ទះ ខ្លះលាក់ទុកក្នុងកំប៉ោងក្បែរផ្ទះ សរុបបានទូកចំនួន១២គ្រឿង
ក្នុងនោះមានទូកដាក់ម៉ាស៊ីន៧គ្រឿង និងទុកអត់ម៉ាស៊ីន៥គ្រឿង ( ក្នុងនោះ
មានទុកអួសអួន១០គ្រឿង  ទូកឆក់ត្រី១គ្រឿង និងទូកអួសជន១គ្រឿង )
និងដកហូតសាច់អួនសរុបបានចំនួន១១វង់ ស្មើនិង៣.៨០០ម៉ែត្រ។

លោក ងិន ហ៊ុន បានបញ្ជាក់ថា៖ ឧបរណ៍បទល្មើសនេសាទទាំងអស់ខាង
លើនេះ ត្រូវបានរក្សាទុកនៅក្នុងផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង និងកសាង
សំណុំរឿងតាមនិតិវិធី ដោយធ្វើរបាយការណ៍ឆ្លងយោបល់ឯកឧត្តមអភិបាល
ខេត្តដុតកំទេចសាច់អួនចោល។ ដោយឡែកកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ច
ចំរុះនិងធ្វើបន្តទៀតលុះត្រាតែចាប់បានទូកអួសអួនដោយម៉ាស៊ីនខុសច្បាប់
បានទាំងអស់ ដែលមានសរុបចំ នួន១២វង់។     Vannak

dsc08102 dsc08105 dsc08107 dsc08111 dsc08113 dsc08114