កំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានព្រមានថា៖
មន្ត្រីបរិស្ថានការពារដែនជម្រកសត្វព្រៃភ្នំឱរាល់ ត្រូវបញ្ឈប់ការអនុញ្ញាតអោយ
គេចូលកាប់ព្រៃយកដីធ្វើកម្មសិទ្ធ ការកាប់អុស ដុតធ្យូង នៅក្នុងដែនជម្រកសត្វ
ព្រៃជាបន្តទៀត ហើយត្រូវយល់ដឹងថា៖ ការឃុបឃិត ការបើកដៃ ការចូលរួម
ការធ្វើគរធ្វើថ្លង់ បណ្តែតបណ្តោយ មិនចំណាត់ការ គឺជាមេក្លោងនៃបទល្មើស ដែលតាមច្បាប់គឺត្រូវតែបង្ក្រាបមេក្លោងទាំងនេះ ។ ឯកឧត្តមបានព្រមានបែបនេះ ចំពោះមន្ត្រីបរិស្ថានការពារដែនជម្រកសត្វព្រៃភ្នំឱរាល់ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ
២០១៦នៅខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរ៣របស់រាជរដ្ឋាភិបាល ដែលមានការអញ្ជើញចូលរួមពីលោកជំទាវដោកសុទ្ធាប្រធានក្រុមប្រឹក្សាខេត្ត
ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានអង្គភាព
ជុំវិញខេត្ត សមាជិកក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុងស្រុក អាជ្ញាធរឃុំ។សង្កាត់និងសមត្ថកិច្ចសរុបចំនួន៣៤៩នាក់ផងដែរ។
ឯកឧត្តម ឈួរ ច័ន្ទ ឌឿន ថ្លែងបន្តនៅក្នុងកិច្ចប្រជុំនេះថា៖ អាជ្ញាធរឃុំ
សង្កាត់ក្រុង ស្រុក ទាំងអស់ត្រូវតែក្តាប់ និងអនុវត្តអោយបាននូវសារាចរ
ទាំង៣នេះរបស់ប្រមុខរាជរដ្ឋាភិបាល គឺ១. សារាចរលេខ១១ស.រ ស្តីពីការលុប
ការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី , ២.សារាចរណែ
នាំលេខ០៥ ស រ ណ ន ស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រង
ធនធានធម្មជាតិ , និង៣.សារាចរណែនាំ ស្តីពីការអនុវត្តវិធានការបង្ក្រាបល្បែង
ស៊ីសងខុសច្បាប់។
នៅក្នុងពិធីនេះដែរលោកអ៊ូ ជួបកុសលប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកងិនហ៊ុនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត និងលោកស្នងការ
នគរបាលខេត្ត បានឡើងអានសារាចរទាំង៣ខាងលើទៅតាមជំនាញការងាររបស់
ខ្លួនជូនអង្គប្រជុំស្តាប់ និងធ្វើការបកស្រាយពន្យល់មួយចំនួនដល់សមាជិកអង្គប្រជុំ ដើម្បីយកទៅអនុវត្តអោយមានប្រសិទ្ធភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានសង្កត់ធ្ងន់លើកិច្ច
ការការពារដែនជម្រកសត្វព្រៃបន្តទៀតថា៖ មន្ត្រីការពារដែនជម្រកសត្វ
ព្រៃយើងបានអនុញ្ញាតអោយគេយករណាយន្តចូលអារឈើក្នុងដែនជម្រក
សត្វព្រៃ ជាថ្នូរនិងការដើរយកប្រាក់ប្រចាំខែពីគេ អ្នកកាប់អុស អ្នកដុតធ្យូង អាចចូលរកបាននៅក្នុងដែនជម្រកសត្វព្រៃក៏ត្រូវបានបង់ប្រាក់ជួនមន្ត្រីការ
ពារដែនជម្រ កសត្វព្រៃផងដែរ ប៉ុន្តែចាប់ពីពេលនេះទៅមិនត្រូវអោយកើត
មានបទល្មើសទាំងអស់នេះទៀតឡើយ។ ព្រោះវិធានការមានតែ៣ទេគឺ៖
១.អប់រំ ២.ដកតួនាទី និង៣.ដាក់ទោស។ លោកអភិបាលស្រុកខ្លះបើធ្វើជា
អាចារ្យទេឈប់ធ្វើទៅ ដោយកន្លងមកធ្វើអីមិនចេញទេរាយការណ៍មកថា៖
អ្នកធ្វើខុសច្បាប់អាងខ្នង។ ឯកឧត្តបានបញ្ជាក់ទៀតថា៖ តើខ្នងនោះធំប៉ុណ្ណា
ទៅរាយការណ៍អោយចំៗមក ឯកឧត្តមនឹងចាត់ការ ព្រោះវប្បធម៌អន្តរាគម
សម្តេចតេជោហ៊ុនសែ បានប្រកាសហើយ អ្នកធំប៉ុណ្ណាក៏ស្ថិតនៅក្រោមច្បាប់
និងត្រូវតែគោរពច្បាប់ដូចគ្នា។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា៖ មន្ត្រីរាជការ
អាជ្ញាធរគ្រប់ថ្នាក់ និងសមត្ថកិច្ចទាំងអស់ត្រូវតែអនុវត្តអោយបាននូវអភិក្រម៤ និងការងារសំខាន់ ៣របស់ប្រមុខរាជរដ្ឋាភិបាលគឺ៖ មុជទឹក ដុសក្អែល សិតសក់
ឆ្លុះកញ្ចក់ និងព្យាបាល និង ត្រូវធ្វើអោយបាន ធ្វើអោយលឿន និងធ្វើអោយ
មានតម្លាភាព៕vannak