លោកងិនហ៊ុនបានដឹកនាំកំលាំងចាប់រថយន្ត១គ្រឿងដឹកឈើក្រហមប្រមាណជិត៤០ម៉ែត្រគូបដែលលួចដឹកជញ្ជូនឈើអត់ច្បាប់ក្នុងពេលយប់


កំពង់ឆ្នាំង៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយភ្លៅ៥ធុនធំ១គ្រឿងដឹកឈើក្រហម
ប្រភេទរាជឆ្កុលប្រមាណ៤០ម៉ែត្រគូបអត់ច្បាប់ ត្រូវបានលោកងិនហ៊ុនប្រធាន


មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងដឹកនាំកំលាំងស្ទាក់ចាប់
បានក្នុងពេលយប់ ហើយបាននាំយកមករក្សាទុកនៅក្នុងមន្ទីរកសិកម្មរុក្ខា
ប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង។ ការបង្ក្រាបបទល្មើសព្រែឈើខាងលើ
នេះបានធ្វើឡើងនៅម៉ោង២និង២០នាទីរំលងអាធ្រាតយប់ថ្ងៃទី១២ ខែធ្នូ
ឆ្នាំ២០១៦  ស្ថិតក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ  ដោយឡែកអ្នក
បើកបររថយន្តបានរត់គេចខ្លួនបាត់។

លោក ហោ ដារា នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំងបាននិយាយ
អោយដឹងថា៖ រថយន្តដឹកឈើនេះម៉ាកហ៊ីយ៉ាន់ដាយភ្លៅ៥ ពាក់ស្លាកលេខ
ស្វាយរៀង 3A- 0347  បានដឹកឈើគ្មានលិខិតស្នាមចេញពីស្រុកវាលវែង
ខេត្តពោធិសាត់ ឆ្ពោះទៅលក់នៅប្រទេសវៀតណាម។ ដោយមានកម្លាំង
សម្ងាត់រាយការ ណ៍អំពីសកម្មភាព ប្រភេទរថយន្ត និងលេខរថយន្តនេះមក
ទើបសមត្ថកិច្ចយើងរាយការណ៍សុំការអនុ ញ្ញាតពីលោកព្រះរាជអាជ្ញាអម
សាលាដំបូងខេត្ត ធ្វើការស្ទាក់ចាប់បាននៅក្នុងចំណុចខាងលើ។ ក្នុងពេលចាប់បានសមត្ថកិច្ចបានបញ្ជាអោយអ្នកបើកបររថយន្ត បើករថយន្ត
មកទុកក្នុងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត តែអ្នកបើកបររូបនោះមិន
ព្រមបើករថយន្តមកទេ លុះពេលជិតភ្លឺឡើងសមត្ថកិប្រុងឃាត់ខ្លួន គេបានចាក់
សោររថយន្តជាប់ហើយគេចខ្លួនបាត់។  ក្នុងពេលនោះសមត្ថកិច្ចបានជួលជាង
សោរមកធ្វើសោរថ្មី ហើយបើករថយន្តនេះមករក្សាទុកក្នុងមន្ទីរកសិកម្មរុក្ខា
ប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងកសាងសំណុំរឿងតាមនិតិវិធីច្បាប់។

ករណីនេះសមត្ថកិច្ចមិនទាន់ធ្វើការវាស់វែងឈើនេះអោយដឹងចំនួន
ពិតប្រាកដនៅឡើយនៅព្រឹកថ្ងៃទី១៣ ខែធ្នូនេះដោយសារមេឃភ្លៀង ប៉ុន្តែតាមការវាស់វែងទ្រុងរថយន្តដឹកឈើនេះជាក់ស្តែងរបស់ក្រុ មអ្នក
កាសែតបានដឹងថា៖ រថយន្តមានបណ្តោយ៩,៥០ម៉ែត្រ  ទទឹង២,៤០ម៉ែត្រ
កំពស់១,៨០ម៉ែត្រ ហើ យគេបានដឹកឈើហ៊ុបជ្រុងៗធំៗ ប្រភេទរាជឆ្កុលជា
ឈើភ្នំ ដាក់ខាងលើពេញប្រៀប តែនៅខាងក្រោ មមិនដឹងថាជាប្រភេទ
ឈើអ្វីឡើយ  ដែលមានចំនួនប្រមាណ៤០ម៉ែត្រគូប និងមានតម្លៃរាប់ម៉ឺនដុល្លា ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត បាននិយាយអោយដឹងថា៖
កន្លងមកមានលេចឮពីឈ្មួញរកស៊ីដឹកឈើថាខុសច្បាប់ថា៖ ពួកគេបានបង់
ថ្លៃក្បាលរថយន្តដឹកឈើក្នុង១គ្រឿង៥០ដុល្លាជូនមន្ទីរកសិកម្មខេត្ត គឺជារឿង
មិនពិតទេ គឺស្វាស៊ីបាយលាបមាត់ពពែ ហេតុទើបលោក និងលោកអនុប្រធាន
មន្ទីរកសិកម្មម្នាក់ទៀតបានដាក់កម្លាំងសម្ងាត់តាមដានរឿងនេះ ទើបចាប់បាន
រថយន្តដឹកឈើខាងលើនេះ។vannak

dsc08040 dsc08042 dsc08048 dsc08050 dsc08053 dsc08055 dsc08057