កំពង់ឆ្នាំង៖ ឯកឧត្តមត្រាំអ៊ីវតឹកក្រុមការងារថ្នាក់កណ្តាលអនុប្រធានក្រុមការងារ
ចុះជួយខេត្តកំពង់ឆ្នាំងនិងជាប្រធានក្រុមការងារចុះជួយស្រុកំពង់លែងនិងស្រុក
ទឹផុសបានជំរុញដល់៖ បេក្ខជនឈរឈ្មោះជាក្រុមប្រឹក្សាឃុំគណបក្សប្រជា
ជនកម្ពុជាក្នុងស្រុកកំពង់លែងនិងស្រុកទឹកផុសទាំងអស់ ត្រូវយកចិត្តទុកដាក់
បំរើសេវាជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលានិងត្រូវគិតពីសុខមាលភាព
ប្រជាពលរដ្ឋជាមុន ដោយកុំអោយមានករណីប្រជាពលរដ្ឋពុលស្រាស្លាប់ដូច
នៅក្នុងស្រុកទឹកផុសរហូតស្លាប់ដល់១៥នាក់និង៧៨នាក់ផ្សេងទៀតបានរង
គ្រោះដោយសារការផឹកស្រាពុល ។ ឯកឧត្តម បានជំរុញបែបនេះនៅព្រឹក
ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ក្នុងពិធីជួបសំណេះសំណាលជាមួយបេក្ខភាពឈរ
ឈ្មោះក្រុមប្រឹក្សាឃុំរបស់គណបក្សប្រជាជនស្រុកកំពង់លែង និងស្រុកទឹកផុស
និងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍៥ឆ្នាំរបស់ឃុំនីមួយៗ ក្នុងអណត្តិរបស់
ខ្លួននិងត្រៀមលើកទិសដៅអនុវត្តបន្តពេលបោះឆ្នោតរួចឆ្នាំ២០១៧។
ក្រោយពីស្តាប់ការរាយការណ៍ពីគោលនយោបាយអភិវឌ្ឍន៍៥ឆ្នាំរបស់ក្រុម
ប្រឹក្សាឃុំស្រុកទាំង២ ឯកឧត្តមបានប្រសាសន៍បន្តថា៖ ក្នុងថ្ងៃនេះ បេក្ខជនក្រុម
ប្រឹក្សាឃុំស្រុកទាំងពីរ កន្លងមកបានយកចិត្តទុកដាក់ទៅលើសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងឃុំនីមួយៗរៀងៗខ្លួន។ ក៍ប៉ុន្តែចាប់ពីពេលនេះតទៅ ឯកឧត្តមសុំអោយបេក្ខជនក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវយកចិត្តទុកដាក់បន្ថែមទៅ
លើការបំរើសេវាជូនប្រជាពលរដ្ឋនិងសុវត្ថិភាពចំណីអារហារ និងសុខមាលភាព
របស់ប្រជាពលរដ្ឋ ដោយមិនត្រូវធ្វេសប្រហែស និងបណ្តែតបណ្តោយអោយមាន
វិបត្តិធ្ងន់ធ្ងរជាមួយសុខមាលភាពប្រជាពលរដ្ឋ ដូចនៅឃុំក្តុលសែនជ័យ ស្រុក
ទឹកផុសនោះឡើយ។ បេក្ខជនក្រុមប្រឹក្សាឃុំដែលមកជួបប្រជុំថ្ងៃនេះ សុទ្ធតែបេក្ខ
ជនបេក្ខភាពគណបក្សប្រជាជនកម្ពុជា ដូចនេះយើងទាំងអស់គ្នាតែងតែនៅជិត
ប្រជាពលរដ្ឋ ដឹងសុខដឹងទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជួយប្រជាពលរដ្ឋគ្រប់
កាលៈទេសៈ និងមិនដែលសន្យាខ្យល់ជាមួយប្រជាពលរដ្ឋនោះទេ ។ ពេលមាន
សភាពជម្ងឺមិនស្រួលកើតឡើងលើពលរដ្ឋ ត្រូវរាយការណ៍មកគណៈបញ្ជាការ
ឯកភាពរដ្ឋបាលស្រុកនិងខេត្ត អោយបានលឿននោះទើបថ្នាក់លើមានវិធានការណ៍
ទប់ស្កាត់ជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។
សូមរំលឹកថា៖ ចាប់តាំងពីថ្ងៃទី០៣ រហូតមកដល់ល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦
ប្រជាពលរដ្ឋ៩៣នាក់នៅក្នុងភូមិក្តុល និងភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុក
ទឹកផុស បានទទួលរងគ្រោះដោយសារពុលស្រាស ក្នុងនោះបណ្តាលអោយមានអ្នក
ស្លាប់កើនឡើងដល់១៥នាក់ និង៧៨នាក់ផ្សេងទៀតត្រូវបានអាជ្ញាធរខេត្ត ស្រុក ឃុំ
សាខាកាកបាទក្រហមកម្ពុជាខេត្ត ស.ស.យ.ក ដឹកមកសង្គ្រោះទាំងយប់ទាំងថ្ងៃនៅ
មន្ទីរពេទ្យបង្អែកខេត្ត និងទីក្រុងភ្នំពេញ។ នៅក្នុងខ្លួនរបស់ជនរងគ្រោះ ក្រុមគ្រូពេទ្យ
ជំនាញបានអះអាងថា មានសារធាតុមេតាណុលឡើងខ្ពស់ បណ្តាលជនរងគ្រោះថប់
ដង្ហើម ឈឺក្បាលខ្លាំង ក្អួតចង្អោរ និងគាំងបេះដូងស្លាប់ភ្លាមៗប្រសិនបើជួយមិនទាន់
ពេលវេលា។
ក្នុងករណីនេះ សមត្ថកិច្ចជំនាញ និងតំណាងអយ្យការ ក៍បានដកហូតស្រា ស
ពីហាងចំនួន២នៅក្នុងក្រុងកំពង់ឆ្នាំង ដែលគេរកឃើញថាមានសារធាតុអាល់កុល
រហូតដល់៩៥% បានចំនួន៥៧កាន ដែលក្នុង១កានស្មើនឹង៣០លីត្រ ដោយឡែក
កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់៕vannak
ម្ចាស់សមត្ថកិច្ច