គណៈកម្មធិការសាខាកាកបាទក្រហមខេត្តចុះសួរសុខទុក្ខនិងចែកអំណោយ ជូនអ្នកជម្ងឺពុលស្រាល៧៨នាក់នៅក្នុងមន្ទីរពេទ្យខេត្ត


កំពង់ឆ្នាំង៖ អ្នកជម្ងឺពុលស្រាចំនួន៧៨នាក់កំពុងសំរាកព្យាបាលជម្ងឺ
នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦

បានទទួលអំណោយរបស់សាខាសកាកបាទក្រហមខេត្ត  ដែលដឹកនាំ
ដោយលោកជំទាវ កែ ចន្ទ័មុនី  អនុប្រធានកិត្តិយសសាខាកាបាទក្រហម
ខេត្ត លោក  អ៊ុន សំអុល ប្រធានគណៈកម្មការធិការសាខាកាកបាទ
ក្រហមខេត្ត  និងក្រុមការងារ។

លោកជំទាវ កែ ចន្ទ័មុនី  បានថ្លែងទៅកាន់អ្នកជម្ងឺពុលស្រាទាំង៧៨នាក់ថា៖ ក្រោយពីទទួលបានព័ត៌មានគួរអោយសោកស្តាយនេះ ដែលប្រជាពលរដ្ឋក្នុភូមិក្តុល
និងភូមិដំ ណាក់អំពិល ឃុំក្រាំងស្គារ ស្រុកទឹកផុស បានរងគ្រោះដោយពុលស្រា
៨១នាក់ ក្នុងចំនួន១៤នាក់បានស្លាប់  សម្តេចគតិព្រឹទ្ធបណ្ឌឹត ប៊ុនរ៉ានី ហ៊ុនសែន
ប្រធានកាកបាទក្រហមកម្ពុជា បានណែនាំអោយសាខាកាកបាទក្រហមខេត្ត
កំពង់ឆ្នាំងចុះមកសួរសុខទុក្ខ និងយកអំណោយមកចែកជូនភ្លាមផងដែរ។
នេះសបញ្ជាក់អោយដឹងថា៖ សម្តេចតែងគិតគូរអំពីសុខទុក្ខបងបង្អូនប្រជា
ពលរដ្ឋយើងនៅគ្រប់ទីក្នលែង ដោយមិនប្រកាន់និន្នាការអ្វីឡើយ គឺមានការ
អាណិតស្រឡាញ់ និងជួយសង្គ្រោះទាំងអស់គ្នា។

លោកជំទាវបានបន្តថា៖ ក្រោយពេលបងបង្អូនចេញពីមន្ទីរពេទ្យខេត្តទៅ
លំនៅដ្ឋានវិញ សូមបងបង្អូនជួយនែនាំអប់រំកូនចៅ បងបង្អូនយើង អោយ
ឈប់ពិសារស្រាសទៀតគួតែពិសារស្រាណាដែលមានការទទួលស្គាល់ពី
រដ្ឋត្រឹមត្រូវ ទើបមិនជួបនិងគ្រោះថ្នាក់បែបនេះទៀត។ ដោយឡែកនៅក្នុង
រដូវរឡហើយនេះ និងរដូវក្តៅខាងមុខសូមបងបង្អូនប្រយត្ន័ភ្លើងចង្ក្រាន
ដែលនាំអោយមានអ្គីភ័យឆេះផ្ទះ។

លោក អ៊ុន សំអុល ប្រធានគណៈកម្មការធិការសាខាកាកបាទក្រហម
ខេត្ត បានអោយដឹងថា៖  អំណោយរបស់សាខាកាកបាទក្រហមខេត្ត ដែលត្រូវចែកជូនបងប្អូនប្រជាពលរដ្ឋពុលស្រាទាំង៧៨នាក់ក្នុងពេល
នេះ ក្នុងម្នាក់ៗទទួលបាន  មី១កេះ  ត្រីខ១យួរ និងថវិកា៤ម៉ឺនរៀល។  ចំណោះអ្នកស្លាប់ដោយសារពុលស្រានៅក្នុងភូមិទាំ១៥នាក់ ក្រុមការ
ងារនិងយកទៅចែកជូនដល់មូលដ្ឋានបន្តទៀត។

ដោយឡែកមន្ត្រីសាលាខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖  អ្នកស្លាប់
ទាំ១៥នាក់នៅក្នុងភូមិ លោកអភិបាលខេត្តនិងនាំយកអំណោយទៅចែកជូន
នៅថ្ងៃស្អែក ដោយក្នុង១គ្រួសារៗ ទទួលបានអង្ករ២៥គីឡូ និងថវិកា២០ម៉ឺន
រៀលផងដែរ ដើម្បីជួយសម្រួលដល់ក្រុមគ្រួសារអ្នកស្លាប់ដោយពុលស្រា៕ vannak

dsc05204 dsc05206 dsc05207 dsc05212 dsc05213 dsc05216