ថ្នាក់ដឹកនាំខេត្តចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ម្ហូបអាហារដល់កុមារនៅក្នុងមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំងក្នុងទិវាបុណ្យ២ធ្នូ


កំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ ក្មួយៗកុមារកំព្រាទាំងអស់ត្រូវខិតខំរៀនសូត្រអោយមានចំណេះដឹងខ្ពង់


ខ្ពស់ដើម្បីអនាគតល្អ ត្រូវថែទាំសុខភាព  ត្រូវចេះសាមគ្គីគ្នា ចេះជួយយក
អាសារគ្នានៅក្នុងមណ្ឌល  និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន  ហើយត្រូវកក់ក្តៅក្នុងព្រោះមានអុំៗជាថ្នាក់ដឹកនាំក្នុងខេត្តជួយឧបត្ថម្ភជានិច្
ចពេលក្មួយជួបលំបាកក្នុងជីវភាពរស់នៅ » ឯកឧត្តមបានថ្លែងបែបនេះ នៅ
ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ក្នុងពេលដឹកនាំមន្ត្រីរាជការក្នុងខេត្តចុះសួរសុខទុក្ខកុមារកំព្រា នៅក្នុងមណ្ឌល
កុមារកំព្រាខេត្តកំពង់ឆ្នាំង ក្រោយពេលប្រារព្វទិវាបុណ្យ២ធ្នូរួច នៅក្នុងស្នាក់ការ
គណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបានអប់រំទូន្មានដល់ក្មួយៗទៀតថា៖  ទោះបីក្មួយៗកំព្រាគ្មានឪពុក
ម្តាយសាច់ញាតិក៏ដោយ ក៏នៅមានពូៗ អុំៗ  ជាមន្ត្រីរាជការក៏ជាអាណាព្យាបាលរបស់
ក្មួយផងដែរ ដែលរាល់ការខ្វះខាតរបស់ក្មួយគឺលោកប្រធានមណ្ឌល និងអាជ្ញាធរខេត្ត
ក្រុង និងមន្ទីរពាកើពន្ធ័តែងជួយទំនុកបំរុងក្មួយជានិច្ច និងជាបន្តបន្ទាប់ ហើយថ្មីៗនេះ
តាមរយះអាជ្ញាធរខេត្ត ក្រុមហ៊ុនចិនក៏បានជួយឧបត្ថម្ភស្បៀងអាហាររយះពេលមួយខែ
និងជួយឧបត្ថម្ភកង់ចំនួន១០គ្រឿង សំរាប់ក្មួយៗជិះទៅរៀនភាសាចិនផងដែរ។

នៅក្នុងថ្ងៃនេះទន្ទឹមនឹងការប្រារព្វបុណ្យ២ធ្នូ ឯឧត្តមអភិបាលខេត្តបានជួយឧបត្ថម្ភ
ម្ហូបសម្លការីសាច់មាន់និងបំបុ័ង មួយពេលថ្ងៃត្រង់សំរាប់ក្មួយៗកុមារកំព្រាហូចចុកអោយ
ឆ្ងាញ់មាត់ម្តង ក្រៅពីនេះក៏បានឧបត្ថម្ភថវិកាជូនដល់ក្មួយៗកុមារកំព្រាចំនួន៤៨នាក់
ដោយក្នុងម្នាក់ៗទទួលបាន ៥.០០០រៀល  ចំណែកលោកគ្រូ អ្នកគ្រូជាអ្នកគ្រប់គ្រង
មណ្ឌលកុមារកំព្រាខេត្តចំនួន៥នាក់ក្នុងម្នាក់ទទួលបានថវិកា២០.០០០រៀលផងដែរ។

លោកប្រធានមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំងបានរាយការណ៍នៅក្នុងកម្មវិធីខាង
លើនេះអោយដឹងថា៖ កុមារកំព្រានៅក្នុងមណ្ដលសរុបមានចំនួន៤៨នាក់ ស្រី២៤នាក់ ភាគច្រើនពួកគេកំព្រាដោយឪពុកម្តាយស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ កើតអេដស៍
និ ង ខ្លះត្រូវឪពុកម្តាយលែងលះគ្នាក្រីក្របោះបង់ចោល។ សព្វថ្ងៃនេះកុមារទៅរៀននៅ
សា លាមតេយ្យមាន៣នាក់  រៀននៅបឋមសិក្សាមាន២០នាក់ រៀននៅអនុវិទ្យាល័យ៨នាក់
រៀននៅវិទ្យាល័យ១១នាក់  រៀននៅមហាវិទ្យាល័យ២នាក់  រៀនបច្ចេកទេសអគ្គីសនី១នាក់
និងរៀនតុបតែងសក់១នាក់។ ដោយឡែកការៀនគួរនៅសាលាមួយចំនួនលោកគ្រូអ្នកគ្រូ
បានជួយមិនអោយបង់ប្រាក់ឡើយ ។ ចំណែកការព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យខេត្តក៏
ក៏គ្រូពេទ្យមិនអោយបង់ប្រាក់ដែរ។ លោកប្រធានមណ្ឌលកុមារកំព្រាខេត្ត ជួសមុខអោយ
កុមារកំព្រាទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្កទុកនិង
ការជួយឧបត្ថម្ភខាងលើរបស់ឯកឧត្តមអភិបាលខេត្ត៕vannak

dsc07826 dsc07827 dsc07831 dsc07833 dsc07840 dsc07844 15242031_645830455605169_4758017442438890246_n 15267637_645828252272056_2446046632569400696_n 15267702_645828445605370_6506909882306242842_n 15267778_645828378938710_3147009784583866159_n 15284006_645828648938683_6120089439975437709_n 15284107_645831332271748_3951162996098871461_n 15284911_645831262271755_4277275877775398031_n 15284988_645833032271578_1826986471672172889_n