សម្តេចចៅហ្វាវាំងគង់សំអុលបានអញ្ជើញជួបសំណេះសំណាលជាមួយស.ស.យ.ក ខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង៖ សម្តេច​ចៅហ្វាវាំងគង់សំអុលអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងអញ្ជើញ
បាន​ជួប​សំណេះសំណាល និង​ផ្តល់​អនុសាសន៍​ដល់ ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា


ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ នៅ​ខេត្តកំពង់ឆ្នាំង​។ សម្តេចចៅ
ហ្វាវាំងបានថ្លែងថា៖ យុវជន​ជាទំពាំងស្នងឬស្សីនិងជា​កម្លាំងចលករ​យ៉ាង​សំខាន់ នឹង​
ក្លាយខ្លួនជា​អ្នក​បន្តវេន និង​ការចូលរួម​ក្នុងការ​អភិវឌ្ឍ​សង្គមជាតិអោយ​កាន់តែ​រីកចម្រើន
នាពេលអនាគត​។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្រ្តីគុយសុផល,
ឯកឧត្តមបណ្ឌិតអ៊ុករ៉ាប៊ុន,ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង,ឯកឧត្តមហេងពិទូ
ប្រធានស.ស.យ.កខេត្តលោកលោកស្រីប្រធានអង្គភាពជុំវិញខេត្តនិងសមាជិកសមាជិកា
ស.ស.យ.កសរុបចំនួន៧៦៥នាក់។​

ឯកឧត្តមហេងពិទូប្រធានស.ស.យ.កខេត្តកំពង់ឆ្នាំង បាន​មានប្រសាសន៍ថា ៖​ថ្ងៃនេះ​យើង
ខ្ញុំទាំងអស់គ្នា​ដែលជា​យុវជន ជា​ទំពាំង​ស្នង​ឬ​ស្សី ពិតជា​មានសំណាង​ណាស់ ដែល​បាន​សម្តេចចៅហ្វាវាំងគង់សំអុលអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង ចំណាយពេល​វេលា
​ដ៏​មានតម្លៃរបស់សម្តេច​ទទួល​ជួប​សំណេះសំណាល និង​បាន​ចែករំលែក​បទពិសោធន៍​ផ្ទាល់​
របស់​សម្តេច ដល់​យើងខ្ញុំទាំងអស់គ្នា​។ សម្តេច​មានបទពិសោធន៍​​ចូលរួមចំណែកជាមួយ
សម្តេចអគ្គមហាពញាចក្រីហេងសំរិន,សម្តេចជាស៊ីមនិងសម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុនសែនព្រមទាំងសម្តេចឯកឧត្តមលោកជំទាវក្នុងការ​កសាង​សុខសន្តិភាព ដំណើរការ​
លទ្ធិប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា ពី​ដើម​រហូតដល់​ពេលបច្ចុប្បន្ន នេះ​។

ឯកឧត្តមហេងពិទូបានមានប្រសាសន៍បន្តថា៖ក្នុងនាមឯកឧត្តមប្រធានស.ស.យ.កខេត្តកំពង់ឆ្នាំងបានកសាងនិងការស្ម័គ្រចូលរួមជាមួយស.ស.យ.កខេត្តកំពង់ឆ្នាំង
សរុបទាំងថ្នាក់ខេត្តនិងក្រុងស្រុកទូទាំងមានចំនួន២.០៨៩នាក់,ក្នុងនោះបានកសាង
ស្នាក់ការរបស់ខេត្តសំរេចបានប្រមាណ៨០ភាគរយហើយមកដល់ពេលនេះ។ក្រៅពីការងារខាងលើសមាជិកសមាជិកាស.ស.យ.កខេត្តបានចូលរួមយ៉ាងសកម្ម
ក្នុងការអភិវឌ្ឍន៍ខេត្តនិងការងារសង្គមជាពិសេសសកម្មភាពមនុស្សធម៌ដើម្បីជួយ
សំរាលការលំបាកជូនប្រជាពលរដ្ឋយើង។មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះសម្តេចចៅហ្វាវាំងគង់សំអុលបាន
មានប្រសាសន៍ថា៖ក្នុងរបបប៉ុលពតត្រូវបានបំផ្លាញខ្ទីចគ្មានសល់រាល់ហេដ្ឋារចនា
សម្ព័ន្ធរបស់ជាតិ។ក្រោយថៃ្ងរំដោះ៧មករាឆ្នាំ១៩៧៩សម្តេចអគ្គមហាពញាចក្រីហេងសំរិន,
សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន
ព្រមទាំងឥស្សរជនជាច្រើនទៀត បាន​ខិតខំ​ពុះពារ ជំនះ​ការលំបាក​ជាច្រើន ទើបប្រទេស
ជាតិយើងមានសុខសន្តិភាពស្ថេរភាពនិងការអភិវឌ្ឍលើគ្រប់វិស័យដល់ថៃ្ងនេះ។

សម្តេចចៅហ្វាវាំងក៏បានផ្តាំផ្ញើដល់សមាជិកសមាជិកាស.ស.យ.កទាំងអស់​ក្នុងនាម​ជា
​យុវជន​ទំពាំង​ស្នង​ឬ​ស្សី គឺ​ត្រូវខិតខំ​ធ្វើ​យ៉ាងណាត្រូវ ថែរក្សា​សុខសន្តិភាព និង​ស្ថេរភាព​
សង្គម​អោយ​បាន ដើម្បី​កុំ​អោយប្រទេស​កម្ពុជា ធ្លាក់​ទៅក្នុង​ភ្លើងសង្គ្រាម​ម្តងទៀត​។

នៅចុងបញ្ចប់សម្តេចចៅហ្វាវាំងគង់សំអុលបានបំពាក់គ្រឿងឥស្សរិយយសជូនដល់ថ្នាក់
ដឹកនាំស.ស.យ.កខេត្តចំនួន១៤រូបនិងបានចែកវត្ថុអនុស្សាវរីយ៍ដល់ស.ស.យ.ក
ក្រុងស្រុកផងដែរ៕vannak

15032045_1844503139162854_6814113121305475708_n 15032132_639249312929950_1040647677060305105_n 15036190_1844584062488095_3761379295108055265_n 15037352_639206739600874_2417702883822435627_n 15055825_1844489982497503_3065170891284414690_n 15056379_1844512872495214_655109481598832114_n 15078763_1844502885829546_7937030003057478816_n 15078798_639206672934214_1086332337471635770_n 15078867_1844492749163893_1041538359060571462_n 15078881_1844590719154096_6296858376595119358_n 15078905_639249356263279_7173392560564485343_n 15085529_639249286263286_8142136487754053312_n 15085573_639206812934200_5863207421085468660_n 15107475_1844588875820947_8386450372901522851_n 15109585_1844589169154251_4597001437652483554_n 15135754_639206846267530_2599885912868034638_n 15170970_1844588942487607_629975016579833137_n