ឯកឧត្តមឈួរច័ន្ទឌឿនអញ្ជើញជាអធិបតីភាពស្តីពីការរៀបចំសោភ័ណភាពសណ្តាប់ធ្នាប់អនាម័យតាមអង្គភាពជុំវិញខេត្តក្រុងស្រុកក្នុងខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង៖ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងបានជំរុញអោយមន្ទីរពាក់ព័ន្
ធសមត្ថកិច្ចអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវរៀបចំចំណតរថយន្តនិងយាន្តជំនិៈគ្រប់


ប្រភេទអោយចតមានសណ្តាប់ធ្នាប់ជាពិសេសនៅទីប្រជុំជនសាធារណៈនិងតាមមុខរោង
ចក្រនិងសិប្បកម្មនីមួយៗក្នុងខេត្តកំពង់ឆ្នាំងដើម្បីបញ្ជៀសការកកស្ទះនិងកាត់បន្ថយគ្រោះ
ថ្នាក់ចរាចរណ៍តាមដងផ្លូវនិងដែនដីទទួលខុសត្រូវរបស់ខ្លួន។ឯកឧត្តមបានជំរុញបែបនេះនៅ
ពេលដែលឯកឧត្តមអញ្ជើញជាអធិបតីភាពស្តីពីការរៀបចំសោភ័ណភាពសណ្តាប់ធ្នាប់
អនាម័យតាមអង្គភាពជុំវិញខេត្តក្រុងស្រុកក្នុងខេត្តកំពង់ឆ្នាំងនាព្រឹកថៃ្ងទី១៨ខែវិច្ឆិកាឆ្នាំ
២០១៦នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម
លោកជំទាវអភិបាលរងខេត្តលោកលោកស្រីប្រធានអង្គភាពជុំវិញខេត្តនិងអភិបាលក្រុង
ស្រុងទាំង៨ចូលរួមផងដែរ។
ឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តបានមានប្រសាសន៍បន្តថា៖គណៈកម្មការត្រូវអនុវត្ត
បន្តនូវផែនការស្តីពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាព បរិស្ថាននិងការ
អភិវឌ្ឍតំបន់ទន្លេផ្សារក្រោមអោយស្រស់បំព្រង និងដើម្បីលើកស្ទួយសេដ្ឋកិច្ចសង្គម ក៍ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងបរិស្ថានល្អ និងការរៀបចំអោយអ្នករស់
នៅលើទឹកទន្លេអោយមានម្ចាស់ការដើម្បីរកកន្លែងសមស្របរស់នៅលើគោកវិញនិង
អនុវត្តផែនការបំផ្លាស់ទីអ្នកនៅតាមមាត់ទន្លេរអោយមកនៅកន្លែងថ្មីដែលមានផ្សារ,ផ្លូវ
ភ្លើង,ទឹកស្អាតនិងបរិស្ថានល្អ។ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា៖ដើម្បីអបអរ
សារទរបុណ្យជាតិនិងអន្តរជាតិជាពិសេសបុណ្យ៧មករាខាងមុខនិងប្រកួតប្រជែងទី
ក្រុងស្អាតអាជ្ញាធរខេត្តមានគំរោងរៀបចំសោភ័ណភាពអង្គភាពជុំវិញខេត្ត,គ្រប់ស្រុក
ជាពិសេសក្នុងក្រុងកំពង់ឆ្នាំងដោយបន្តរៀបចំភ្លើងដាក់បំភ្លីតាមផ្លូវសាធារណៈ,ធ្វើខ្លោង
ទ្វារដោយមានសោភ័ណភាពកាត់ផ្លូវចំនួន៧កន្លែង,រៀបចំសណ្តាប់ធ្នាប់ខ្សែភ្លើង,
ខ្សែកាបិ៍និងខ្សែទូរស័ព្ទមិនអោយរយីងរយោងតាមដងផ្លូវសាធារណៈដូចមុនទៀតឡើយ។កត្តាសំខាន់អាជ្ញាធរសហការជាមួយអង្គភាពសាលារៀនប្រជាពលរដ្ឋរៀបចំខឿនក្រាល
ការ៉ូឡាតាមចិញ្ចើមផ្លូវសាធារណៈអោយបានស្អាតដើម្បីអោយសោភ័ណភាពក្នុងក្រុងកំពង់
ឆ្នាំងមានភាពស្រស់បំព្រង។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ទីរអង្គ
ភាពពាក់ព័ន្ធនិងអភិបាលក្រុង/ស្រុកក្នុងខេត្តដើម្បីអនុវត្តអោយល្អ និងសំរេចបានជោគ
ជ័យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាអោយបានជិតស្និតចាប់ផ្តើមរៀបចំ
ក្រោយពេលប្រជុំនេះទៅអោយទទួលបានប្រសិទ្ធភាពខ្ពស់និងធ្វើអោយមានលក្ខណៈ
ល្អប្រសើរតាមផែនការបានដាក់ចេញក្នុងកិច្ចពេលនេះ៕vannak

15042253_638694982985383_3198137950713906416_o 15073298_638695039652044_1072931341848558620_n 15078956_638694939652054_7109120843244267013_n 15085474_638695002985381_6597432961358782914_n 15107249_638694916318723_1456403310647867527_n 15110366_1842427549370797_5098101896080980716_o 15110887_1842427612704124_8877875287349098975_o 15123301_1842427609370791_8487648167852174460_o